ពេលខ្លះអ្នកមានបំណងចង់សម្រាលកូនតាមធម្មជាតិ តែអ្វីដែលកំពុងតែកើតឡើងក្នុងពេលសម្រាលនោះអាចជារឿងមួយពិបាក និង ត្រូវការផ្លាស់ប្តូររបៀបសម្រាលវិញ ។ អ្នកអាចនឹងត្រូវការសម្រាលកូនដោយវះកាត់បន្ទាន់ដោយសារតែបញ្ហាសុខភាព ឬ ដោយសារតែករណីត្រូវការសម្រាលកូនទៅតាមពេលវេលាដែលត្រូវការ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើនមនុស្សយើងគិតថា ការសម្រាលកូនដោយវះកាត់បន្ទាន់អាចជារឿងមួយមិនចាំបាច់ទេ ប៉ុន្តែវាមិនមែនគ្រប់ករណីទាំងអស់នោះទេ។ ខាងក្រោមនេះ «ប្រជាប្រិយ» នឹងបង្ហាញអំពីហេតុផលមួយចំនួនដែលស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវការសម្រាលកូនដោយវះកាត់៖ កូនថប់ដង្ហើម នេះគឺជាហេតុផលចម្បងបំផុតមួយដែលត្រូវការសម្រាលកូនដោយវះកាត់បន្ទាន់។ បើសិនជាកូនស្ថិតក្នុងករណីថប់ដង្ហើមគ្រប់ប្រភេទក្នុងពេលសម្រាលនោះ យកល្អគួរតែជ្រើសរើសការវះកាត់វិញទៅ។ គ្រូពេទ្យអាចនឹងតាមដានចង្វាក់បេះដូងកូន។ បើសិនជាមានបញ្ហាថប់ដង្ហើម ម៉ាស៊ីននឹងប្រាប់ឲ្យដឹង ហើយគ្រូពេទ្យច្រើនតែណែនាំឲ្យសម្រាលដោយវះកាត់វិញ។ អាងត្រគាកម្តាយតូច នេះគឺជាបញ្ហាធម្មតាមួយរបស់ម្តាយដែលបណ្តាលឲ្យមានបញ្ហាច្រើនក្នុងពេលសម្រាលតាមធម្មជាតិ។ បើសិនជាម្តាយមានអាងត្រគាកតូច...
ជំងឺដែលកើតឡើងច្រើនបន្ទាប់ពីជំងឺផ្តាសាយ គឺការបង្ករោគនៅត្រចៀកដែលកើតឡើងជាញឹកញាប់ទៅលើកុមារតូចៗដែរ។ ការឈឺចាប់ខ្លាំងគឺជាអាការៈដែលអាចបញ្ជាក់បានថាក្មេងមានការបង្ករោគនៅត្រចៀកបានរហូតដល់ច្រើនជាង ៨០ ភាគរយឯណោះ ហើយវាក៏ច្រើនតែកើតឡើងទៅលើទារកអាយុបីឆ្នាំដែរ ខណៈពេលដែលអាយុ ៦ ទៅ ២៤ ខែក៏ងាយនឹងរងការប៉ះពាល់ដូចគ្នា។ ការបង្ករោគនៅត្រចៀកកើតឡើងនៅពេលដែលទឹកចូលត្រចៀកនោះជាប់ក្នុងត្រចៀកផ្នែកកណ្តាល និង ក្លាយទៅជាការបង្ករោគដោយបាក់តេរី ឬ វីរុស។ រឿងនេះទំនងជាកើតឡើងនៅពេលដែលបំពង់ដែលតភ្ជាប់ពីបំពង់ករទៅត្រចៀកផ្នែកកណ្តាល (Eustachian Tube) រងការស្ទះដែរ។ ជាធម្មតា ការស្ទះនេះបង្កឡើងដោយការហើមដោយសារតែជំងឺផ្តាសាយ ហើយក៏ជាហេតុផលមួយធ្វើឲ្យការបង្ករោគក្នុងត្រចៀកកើតឡើងក្រោយពីមានជំងឺផ្តាសាយ។ ការអាឡែហ្ស៊ីក៏អាចធ្វើឲ្យមានការររលាក ដែលបង្កជាការស្ទះក្នុងបំពង់ Eustachian...
មានអាការៈខុសៗគ្នាច្រើនណាស់អំពីការមានផ្ទៃពោះ ហើយភាគច្រើនគឺវាស្រដៀងគ្នាការមករដូវដែរ។ ការធ្លាក់ឈាម ដែលវាចម្លែកនោះ ក៏អាចជាសញ្ញាមួយដែលបញ្ជាក់ថាអ្នកមានផ្ទៃពោះដែរ ហើយវាច្រើនតែជាការធ្លាក់ឈាមដោយសារតែការកាច់សម្បុករបស់កូនក្នុងស្បូន ។ ថ្វីបើការធ្លាក់ឈាមដោយសារតែការកាច់សម្បុករបស់កូនក្នុងស្បូនមិនកើតឡើងញឹកញាប់ តែវាជារឿងដែលស្ត្រីភាគច្រើនបារម្ភដែរ។ ដូច្នេះតើការធ្លាក់ឈាមទាំងពីរនេះមានលក្ខណៈខុសគ្នាដូចម្តេចទៅ? អ្វីទៅជាការកាច់សម្បុក? នៅពេលមេជីវិតញីត្រូវបានបង្កកំណើតជាមួយមេជីវិតឈ្មោល ហើយធ្វើដំណើរពីដៃស្បូនចូលដល់ស្បូន និង តាំងនៅក្នុងស្បូន គេហៅថា ការកាច់សម្បុករបស់កូន។ ដំណាក់កាលនេះច្រើនតែស៊ីពេលប្រហែល ៧ ថ្ងៃចាប់ពីមេជីវិតទាំងពីររលាយចូលគ្នាហើយ។ ក្បួនច្បាស់ការមួយនោះគឺថា ការជ្រុះអូវ៉ុលកើតឡើងនៅជុំវិញពីរសប្តាហ៍ក្រោយពីថ្ងៃដំបូងនៃរដូវចុងក្រោយ និង ការរលាយចូលគ្នានៃមេជីវិតទាំងពីរ ប្រហែលជាជុំវិញ ២៤...
វាមិនខុសគ្នាពីការលូតលាស់របស់គេទេ ទារកទាំងអស់សុទ្ធតែត្រូវការពេលវេលាគេងខុសៗគ្នា។ ប៉ុន្តែអារម្មណ៍ និង ភាពសប្បាយរីករាយរបស់ទារកច្រើនតែជាការណែនាំដ៏ល្អថា គេកំពុងតែគេងបានគ្រប់គ្រាន់ឬនៅ។ បើសិនជាកូន៖ • ភ្ញាក់ ហើយយំ គេប្រហែលជាត្រូវការគេងបន្ថែមច្រើនហើយ • ភ្ញាក់ ហើយមានអារម្មណ៍សប្បាយ គេប្រហែលជាគេងបានគ្រប់ហើយ ពេលវេលាដែលក្មេងអាយុក្រោម ១២ ខែ ត្រូវការគេង៖ ចាប់ពី ០ ទៅ ៣ ខែ ទារកទើបនឹងកើត...
មនុស្សជាច្រើននឹងនិយាយថា ភាពវ័យឆ្លាតគឺជាហ្សែនដែលឪពុកម្តាយផ្តល់ឲ្យ ហើយអ្នកមិនអាចធ្វើអ្វីចំពោះរឿងនេះច្រើនបានឡើយ។ រឿងនេះខ្ញុំមិនមែននិយាយអំពីការបែងចែកភាពឆ្លាតវៃរបស់ក្មេងម្នាក់ឡើយ តែជាការនិយាយអំពីការលូតលាស់ធម្មតារបស់ខួរក្បាលប៉ុណ្ណោះ ហើយវាក៏អាស្រ័យទៅលើជីវជាតិដែលម្តាយញ៉ាំច្រើនប៉ុណ្ណាដែរ។ អ្វីដែលម្តាយញ៉ាំ ជាពិសេសក្នុងដំណាក់កាលដំបូង និងចុងក្រោយនៃការមានផ្ទៃពោះគឺមានឥទ្ធិពលទៅលើការលូតលាស់ខួរក្បាល និងសរសៃប្រសាទរបស់ក្មេង។ របបអាហាររបស់ម្តាយពិតណាស់គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ។ ការបញ្ចូលជាអាហារសម្បូរប្រូតេអ៊ីន និង អូមេហ្គាបីអាចជួយដល់ការលូតលាស់របស់ក្មេងបាន។ តាមពិត មានការសិក្សាច្រើនក៏បញ្ជាក់អំពីរឿងដូចគ្នានេះដែរ។ ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Obstetrics and Gynaecology បានបញ្ជាក់ថា ការញ៉ាំប្រូតេអ៊ីន និង អាស៊ីតខ្លាញ់អូមេហ្គាបីក្នុងពេលមានផ្ទៃពោះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតប្លុកជាច្រើនសម្រាប់ខួរក្បាល និង...
ការដែលឲ្យកូនតូចៗប្រើម្រាមដៃចាប់កាន់អាហារញ៉ាំដោយខ្លួនឯង គឺជារឿងសំខាន់មួយសម្រាប់ការរៀនសូត្រ និង លូតលាស់។ ដំបូងឡើយ ចូររៀបចំអាហារតូចៗដែលអាចឲ្យកូនអ្នកចាប់កាន់បាន នៅពេលគេអាយុចាប់ពី ៦ខែឡើង ដើម្បីអាចឲ្យគេចេះពីរបៀបស្វែងយល់ពីអាហារដែលគេអាចញ៉ាំបាន។ នៅពេលគេញ៉ាំអាហារដែលគេចូលចិត្តកាន់តែច្រើន នោះអាហារនឹងអាចផ្តល់ឲ្យគេនូវជីវជាតិកាន់តែច្រើនផងដែរ។ ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗដែលឪពុកម្តាយគួរតែមានទម្លាប់ហុចអាហារឲ្យកូនកាន់ញ៉ាំដោយខ្លួនឯងខ្លះ៖ ជំរុញដល់ការចេះក្តាប់របស់ក្នុងដៃ ទារកនឹងចេះព្យាយាមក្តាប់របស់នៅក្នុងដៃដោយប្រើម្រាមដៃទាំងអស់ ចាប់ពីគេអាយុបាន ៧ ទៅ១០ខែ។ ខណៈពេលដែលពួកគេកំពុងតែរៀនវិធីសាស្ត្រមួយនេះ ពួកគេច្រើនតែព្យាយាមសាកល្បងចាប់អាហារ ឬ របស់ទាំងឡាយដែលអាចចាប់បានដាក់ចូលមាត់ ដោយគេគិតថា វាគឺជាវិធីងាយស្រួលបំផុតដែលអាចធ្វើបាន និង រៀនចេះ។ សំខាន់សម្រាប់ការចេះនិយាយ...
វាមិនមានអ្វីដែលអាចនិយាយថា ជាពេលវេលាត្រឹមត្រូវ ឬខុសក្នុងការមានផ្ទៃពោះឡើយ ប៉ុន្តែការមានកូនក្នុងវ័យខុសៗគ្នាក៏មានប្រយោជន៍របស់វាខុសៗគ្នា ហើយក៏មានមធ្យោបាយជាច្រើនក្នុងការថែរក្សាខ្លួនឯង និង កូនដែលកើតមកតាមរបៀបរៀងៗខ្លួនផងដែរ។ ខាងក្រោមនេះ «ប្រជាប្រិយ» នឹងបង្ហាញអំពីការពិតមួយចំនួនទាក់ទងនឹងការមានផ្ទៃពោះក្នុងវ័យខ្ទង់ ៣០ឆ្នាំ៖ លទ្ធភាពអាចមានកូន ក្នុងវ័យពាក់កណ្តាល ៦០ឆ្នាំ អាចនិយាយបានថា ជាពេលវេលាអាចមានលទ្ធភាពមានកូនកម្រិតមធ្យម។ យ៉ាងណាមិញ លទ្ធភាពអាចមានកូនបានចាប់ផ្តើមថយចុះចាប់ពីអាយុពី ៣០ ទៅ៤០ឆ្នាំ ប៉ុន្តែអ្នកនៅតែអាចមានផ្ទៃពោះបានដដែលទេ។ តាមពិតទៅ នៅពេលអ្នកឈានជើងចូលដល់អាយុខ្ទង់ ៣០ឆ្នាំ បម្រែបម្រួលអ័រម៉ូនអាចធ្វើឲ្យរាងកាយបញ្ចេញមេជីវិតញីច្រើនក្នុងពេលជ្រុះអូវុលម្តងៗ ដែលជាហេតុនាំឲ្យអ្នកងាយនឹងមានកូនភ្លោះ។...
ការចាប់ផ្តើមឲ្យកូនញ៉ាំអាហារបន្ថែមក្រៅ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ពួកគេអាចរីករាយនឹងរសជាតិថ្មី និង ប្រភេទអាហារថ្មីៗ។ ប៉ុន្តែមានអាហារមួយចំនួនដែលឪពុកម្តាយមិនគួរណាឲ្យកូនញ៉ាំឡើយបើសិនជាគេមិនទាន់អាយុគ្រប់មួយឆ្នាំទេនោះ ទោះបីជាអាហារនោះឆ្ងាញ់ខ្លាំងប៉ុនណាក៏ដោយ។ ដូច្នេះ តើអាហារអ្វីខ្លះទៅ ដែលអ្នកគួរប្រយ័ត្នមិនត្រូវឱ្យញ៉ាំ? អាហារមានជាតិប្រៃ អាហាររបស់កូនមិនត្រូវការបន្ថែមជាតិប្រៃឡើយ ព្រោះវាមិនល្អសម្រាប់សុខភាពគេឡើយ ហើយក៏មិនល្អសម្រាប់សុខភាពមនុស្សធំដែរ។ ដល់ពេលគេអាយុបានមួយឆ្នាំ គេក៏មិនត្រូវញ៉ាំជាតិប្រៃច្រើនជាងមួយក្រាមក្នុងមួយថ្ងៃដែរ ឬ ជាតិសូដ្យូមតិចជាង ០.៤ក្រាម។ ទឹកឃ្មុំ ទឹកឃ្មុំពេលលាបនំបុ័ងចំណិត ពិតជាឆ្ងាញ់ណាស់មែនទេ? ប៉ុន្តែកុំទាន់ឲ្យកូនញ៉ាំអី លុះត្រាតែគេអាយុបានមួយឆ្នាំសិនទៅ។ ក្នុងទឹកឃ្មុំអាចមានបាក់តេរីមួយឈ្មោះថា Botulism ដែលបានមកពីសត្វឃ្មុំ...
ទារកដែលកើតមិនគ្រប់ខែមានន័យថា គឺគេបានកើតមុនពេលម្តាយពពោះរយៈពេល ៣៧ សប្តាហ៍ ខណៈពេលដែលការពពោះគ្រប់ខែគឺប្រហែល ៤០ សប្តាហ៍។ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយក្នុងផ្ទៃម្តាយ គឺជារឿងសំខាន់សម្រាប់ទារកត្រូវឡើងទម្ងន់ប្រកបដោយសុខភាពល្អ និង មានការលូតលាស់សរីរាង្គសំខាន់ៗពេញលេញរួមទាំង ខួរក្បាល និង សួត។ ហេតុដូច្នេះហើយទើបបានជាទារកកើតមិនគ្រប់ខែអាចមានបញ្ហាសុខភាពច្រើន និង ត្រូវការសម្រាកក្នុងមន្ទីរពេទ្យយូរជាងទារកធម្មតា។ ពួកគេក៏ប្រហែលជាមានបញ្ហាសុខភាពរយៈពេលយូរផងដូចជា ពិការភាពលើការរៀនសូត្រ ឬ ពិការរាងកាយផងដែរ។ មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែច្រើនតែមិនអាចកំណត់ដឹងឡើយ ប៉ុន្តែមានកត្តាច្រើនដែលអាចធ្វើឲ្យស្ត្រីប្រឈមនឹងការសម្រាលកូនមិនគ្រប់ខែបែបនេះ។ ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាសុខភាពដូចខាងក្រោមនេះទំនងជាងាយនឹងសម្រាលកូនមិនគ្រប់ខែណាស់៖ • ជំងឺទឹកនោមផ្អែម...
ខ្ញុំអាចនិយាយបានថា អ្នកដែលធ្លាប់ញ៉ាំតែបៃតងក៏នៅតែចង់ញ៉ាំវាម្តងម្កាលទៀតដែរទោះបីជាមានផ្ទៃពោះហើយក៏ដោយ។ ប៉ុន្តែតើអ្នកបារម្ភដែរទេថា វាអាចរំខានដល់សុខភាព ឬការលូតលាស់របស់កូនក្នុងផ្ទៃដែរទេ? វាមិនគួរណារំខានអ្វីឡើយ។ ដូចអ្នកធ្លាប់ដឹងហើយថា តែបៃតងមានផលល្អច្រើនណាស់ចំពោះសុខភាពមនុស្សយើង។ អ្នកគ្រាន់តែចាំថា ជាតិកាហ្វេអ៊ីន និងសារធាតុ Catechin របស់វាអាចមានផលវិបាកខ្លះដែរចំពោះការមានផ្ទៃពោះបើសិនជាញ៉ាំច្រើនពេក។ គ្រូពេទ្យបានណែនាំឲ្យស្ត្រីមានផ្ទៃពោះគួរតែកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន ពីប្រភពគ្រប់យ៉ាងទាំងតែបៃតង សូកូឡា កាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងៗទៀត ឲ្យស្ថិតនៅក្រោម ២០០មីលីក្រាមក្នុងមួយថ្ងៃ។ ឧទាហរណ៍ អជ្ញាធរសុវត្ថិភាពចំណីអាហារ (Food Safety Authority) បានណែនាំជាពិសេសថា...