Connect with us

ម៉ាក់​ម៉ាក់

ទារកទើបនឹងកើត ស្រាប់តែចេញកន្ទួលរមាស់នៅម្តុំក តើគួរបារម្ភដែរឬទេ?

on

Advertisement

កូន​របស់ខ្ញុំ​អាយុ​ទើបតែ ៤​ខែ​ទេ ប៉ុន្តែ​គេ​ស្រាប់តែ​ចេញ​កន្ទួល​រមាស់​មួយចំនួន​លើ-ក​របស់គេ​។ គេ​និយាយថា វា​គឺជា​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត ហើយ​ខ្ញុំ​ក៏​ប្រើ​ថ្នាំលាប Vagisil លើ​កន្លែង​កន្ទួល​នោះ​រយៈពេល ២​សប្តាហ៍​ដែរ​។ វា​មើលទៅ​ដូច​ស្រួលបួល​ខ្លះ​ដែរ ប៉ុន្តែ​វា​ហាក់បីដូចជា​រាលដាល​ទៅ​កន្លែង​ផ្សេង​ថែមទៀត​។ ដូច្នេះ​តើ​ខ្ញុំ​ធ្វើ​ដូចម្តេច​ទើប​ដឹងថា ខ្ញុំ​អាច​សម្លាប់​មេរោគ​ផ្សិត​នេះ​បាន​អស់ទាំង​ស្រុង​ទៅ​?

​ការដែល​កើត​កន្ទួល​រមាស់​នៅ ​ក គឺជា​រឿង​ដែល​កើតមាន​ញឹកញាប់​បំផុត​លើ​កុមារ​តូចៗ​អាយុ​ខ្ទង់ ៤​ខែ ដោយសារតែស្បែក​នៅ​ ក ​របស់គេ​មាន​ផ្នត់​ដែលជា​ហេតុ​នាំ​ឲ្យ​ស្បែក​ ក កិត​គ្នាច្រើន​។ ការដែល​ស្បែក​មាន​ភាព​ក្តៅ កកិត​ច្រើន និង​ មាន​សំណើម​ទៀត​នោះ វា​ងាយ​នឹង​រំខាន​ដល់​ស្រទាប់​ការពារ​ធម្មតា​ខាងក្រៅ​របស់​ស្បែ​កបាន​។ កន្ទួល​រមាស់​នេះ​ច្រើនតែ​កើត​រហូត​លុះត្រាតែ​គេ​ចេះ​អង្គុយ​។

​ពេលខ្លះ មេរោគ​ផ្សិត​អាច​ចូលទៅក្នុង​ស្បែក​ដែល​រលាក​នោះដែរ​។ នៅពេល​រឿងនេះ​កើតឡើង ក្រែ​ម​លាប​សម្លាប់​មេរោគ​ផ្សិត​គួរតែ​អាច​ប្រើ​បាន​ដើម្បី​បំបាត់​ការបង្ក​រោគ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ប៉ុន្តែ​កន្ទួល​នោះ​ច្រើនតែ​មិន​បាត់​ទៅវិញ​ទេ​។ បើសិនជា​កន្ទួល​នោះ​រាល់ដាល​ទៅ​កន្លែង​ដែល​កកិត ឬ​មាន​សំណើម​ច្រើន​ផ្សេងទៀត វា​គួរតែ​ជា​រឿង​ដែល​ទំនងជា​កើតឡើង​ហើយ ប៉ុន្តែ​បើសិនជា​កន្ទួល​នោះ​កើត​ឡើងទៅ​កន្លែង​ដែលមាន​ស្បែក​ធម្មតា ឬ​ស្បែក​ដែល​មិន​សម្ពាធ​អ្វី​លើ​ទេនោះ វា​គួរតែ​ជា​រឿង​ដែល​អ្នក​ត្រូវ​ពិនិត្យឡើងវិញ​ហើយ​។

​នៅពេល​លាង​សម្អាត​ស្បែក សាប៊ូ​អាចជា​រឿង​ដែល​ធ្វើ​ឲ្យ​ស្បែក​រលាក​ដែរ​។ យក​ល្អ អ្នក​គួរតែ​ប្រើប្រាស់​ទឹក​ក្តៅ​ឧណ្ហៗ​ជំនួស​វិញ ហើយ​ត្រូវ​ប្រើ​កន្សែង​ជូត​ខ្លួន​ដែល​ទន់​បំផុត ដើម្បី​សម្បួ​ត​ស្បែក​ឲ្យ​ស្ងួត​ល្អ​។ កាលណា​មាន​ខ្យល់អាកាស​ចេញ​ចូលទៅ​ស្បែក​ដែលមាន​កន្ទួល​នោះ គឺជា​វិធី​ព្យាបាល​ដ៏​ល្អ​បំផុត​៕

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ parents

ឧបត្ថម្ភដោយ ៖ UniDry

www.winsuncambodia.com

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

សាហាវ! លោកនាយកសាលា បោកប៉ូលិសឱ្យមុជទឹករកមាសក្នុងទន្លេ ការពិតលាក់ក្នុងផ្ទះស្រីស្នេហ៍ខ្លួនសោះ
នេះហើយមូលហេតុពិត ធ្វើឱ្យលោកចោរទៅប្លន់ហាងមាស និង សម្លាប់មនុស្សគ្មានញញើតដៃ ឡើងរាក់កំភែល!
បង្ហាញ​សម្រស់​កូនស្រី​ ​ចាន់​ ​សុ​ផា​នី​ ​តំណក់ឈាម​រួម​នឹង​ ​ហ្សូ​ណូ​ ​ពេលនេះ​ធំប៉ុន​ណាណី​បាត់​!​
ទម្លាយ​មុខមាត់​អ្នកនិពន្ធ​ ​នៅ​ពីក្រោយ​បទ​ល្បី​ៗ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​សង្ហា​ខ្លាំង​​

មតិរបស់អ្នក