Connect with us

ម៉ាក់​ម៉ាក់

អាហារមួយប្រភេទនេះត្រូវបានគេដឹងថា ជួយឱ្យទារកក្នុងផ្ទៃកើតមកឆ្លាត

on

Advertisement

នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​ស្ត្រី​ជា​ម្តាយ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​កំពុង​តែមាន​ផ្ទៃពោះ​តែម្តង​។ វា​ក៏​ជា​សំណួរ​មួយ​ដែល​បងប្អូន​អ្នកអាន​របស់​យើង​តែងតែ​ចោទសួរ​ជា​ញឹកញាប់​ ។ តាម​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ក្មេង​ដែល​កើត​ពី​ម្តាយ​ដែល​បាន​ញ៉ាំ​ផ្លែឈើ ៦ ទៅ ​៧​ ដង​ជា​រៀងរាល់ថ្ងៃ​ក្នុងពេល​មាន​ផ្ទៃពោះ ឃើញថាពិន្ទុ IQ របស់គេ​អាច​ខ្ពស់​ជាងគេ​ពី ៦ ទៅ ​៧ ​ពិន្ទុ​ឯណោះ ​នៅពេល​ពួកគេ​ធំ​ឡើង​ ។

​យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ផ្លែឈើ​គឺ​ល្អ​ចំពោះ​មនុស្ស​យើង​ណាស់ ប៉ុន្តែ​ការ​ញ៉ាំ​ផ្លែឈើ​ច្រើន​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​ទារក​ក្នុង​ផ្ទៃ​ដែរ​ ។ ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Alberta បាន​បង្ហាញថា អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែឈើ​អាច​ចាប់ផ្តើម​តាំងពី​ទារក​ក្នុង​ផ្ទៃ​មក​ម្លេះ​។
​ការសិក្សា​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន EbioMedicine បាន​រកឃើញថា ទារក​កើត​ពី​ម្តាយ​ដែល​ញ៉ាំ​ផ្លែឈើ​ច្រើន​បំផុត​ក្នុងពេល​មាន​ផ្ទៃពោះ មានការ​លូតលាស់​ល្អ​ច្រើនជាងគេ​ក្នុង​រយៈពេល​មួយឆ្នាំ​ដំបូង​នៃ​ជីវិត​ ។

​ចំពោះ​ម្តាយ​ដែល​បាន​ញ៉ាំ​ទឹក​ផ្លែឈើ និង ​ផ្លែឈើ ៦ ​ទៅ ​៧ ​ដង​ជា​រៀងរាល់ថ្ងៃ​ក្នុងពេល​មាន​ផ្ទៃពោះ កូន​ដែល​កើតមក​ឃើញថា​អាច​ទទួលបាន​ពិន្ទុ IQ ខ្ពស់ជាង​កម្រិត​មធ្យម​រហូតដល់ ៦ ទៅ ​៧ ​ពិន្ទុ​ឯណោះ​ ។ កម្រិត​ពិន្ទុ​ជា​មធ្យម​របស់ IQ គឺ ១០០​ ។ ​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា កាលណា​ម្តាយ​ញ៉ាំ​ផ្លែឈើ​បាន​កាន់តែច្រើន​ក្នុង​រយៈពេល​ពរ​ពោះ វា​នឹងធ្វើ​ឲ្យ​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​កាន់តែ​ល្អប្រសើរ​ជាមួយនឹង​ពិន្ទុ IQ ល្អ ជាពិសេស​ក្រោយពេល​គេ​កើតមក​ ។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​មិនបាន​លើកទឹកចិត្ត​ឲ្យ​ម្តាយ​គ្រប់រូប​ខំប្រឹង​ញ៉ាំ​ផ្លែឈើ​ច្រើនៗ​ជ្រុល​ពេក​នោះទេ ព្រោះ​វា​អាច​នឹង​បង្ក​ជា​បញ្ហា​សុខភាព​ច្រើន​បាន ជាពិសេស​ជំងឺ​ទឹកនោមផ្អែម​តែម្តង​ ។ ប៉ុន្តែ​ការសិក្សា​បានបង្ហាញ​ទៀតថា ត្រឹមតែ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ពីរ​អាច​នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​អស្ចារ្យ​ទៅហើយ​សម្រាប់​ការលូតលាស់​ថាមពល​ខួរក្បាល​កូន​នៅ​ថ្ងៃ​អនាគត​៕

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

ឧបត្ថម្ភដោយ ៖ UniDry

www.winsuncambodia.com

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

សាហាវ! លោកនាយកសាលា បោកប៉ូលិសឱ្យមុជទឹករកមាសក្នុងទន្លេ ការពិតលាក់ក្នុងផ្ទះស្រីស្នេហ៍ខ្លួនសោះ
នេះហើយមូលហេតុពិត ធ្វើឱ្យលោកចោរទៅប្លន់ហាងមាស និង សម្លាប់មនុស្សគ្មានញញើតដៃ ឡើងរាក់កំភែល!
បង្ហាញ​សម្រស់​កូនស្រី​ ​ចាន់​ ​សុ​ផា​នី​ ​តំណក់ឈាម​រួម​នឹង​ ​ហ្សូ​ណូ​ ​ពេលនេះ​ធំប៉ុន​ណាណី​បាត់​!​
ទម្លាយ​មុខមាត់​អ្នកនិពន្ធ​ ​នៅ​ពីក្រោយ​បទ​ល្បី​ៗ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​សង្ហា​ខ្លាំង​​

មតិរបស់អ្នក