ឪពុកម្តាយថ្មីថ្មោងដែលមានកូនតូច កំពុងតែមានអារម្មណ៍ភ្ញាក់ផ្អើលគ្រប់យ៉ាងហើយនៅពេលពួកគេបានឃើញកូនរបស់ខ្លួនកើតមក ប៉ុន្តែសេចក្តីសុខមួយនេះអាចនឹងរងការប៉ះពាល់បាន ដោយសារតែការគម្រាមគំហែងនៃចង្កោមរោគសញ្ញាទារកស្លាប់ភ្លាមៗ ឬហៅថា Sudden Infant Death Syndrome (SIDS) ដែលវាអាចកើតឡើងយ៉ាងពិតប្រាកដ។ អ្នកប្រហែលជាធ្លាប់ដឹងរឿងជាច្រើនហើយទាក់ទងនឹងការស្លាប់របស់ទារក ដោយសារតែបញ្ហានេះ ហើយក៏គេងមិនលក់ច្រើនយប់ដែរដោយសារតែខ្លាចកូនមិនដកដង្ហើម។ អ្វីដែលជាដំណឹងល្អនោះគឺថា បញ្ហា SIDS នេះមានការថយចុះហើយក្នុងរយៈពេលពីរបីឆ្នាំមុននេះ តែមិនមែនមានន័យថា អ្នកត្រូវជិះសេះប្រឡេងដៃឡើយ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីគន្លឹះខ្លះៗដែលអ្នកអាចធ្វើបានដើម្បីបង្ការ គ្រោះថ្នាក់ខាងលើនេះកុំឲ្យកើតឡើងបាន៖ ១ ដាក់ឲ្យកូនគេងផ្តា រឿងនេះអាចជួយកូនចៀសផុតពី...
ការដែលរស់នៅក្នុងសង្គមគ្រួសារច្បាស់ណាស់ វានឹងបង្កជារឿងអស្ចារ្យមួយក្នុងជីវិត ជាពិសេសការមានផ្ទៃពោះតែម្តង។ ជាធម្មតា អ្នកប្រហែលជាមិនអាចរងចាំបានចំពោះទារកក្នុងពោះដ៏ស្រស់ស្អាតរបស់អ្នកចេញមកមើលពិភពលោកខាងក្រៅ ហើយអ្នកក៏អាចមានពេលវេលាច្រើនក្នុងការអោបថើបគេដែរ។ ប៉ុន្តែមុននឹងរឿងនេះកើត អ្នកប្រហែលជាអាចមានរឿងមួយចំនួនកើតឡើងក្នុងខ្លួន ក្នុងអំឡុងពេលមានផ្ទៃពោះនេះដូចជា៖ ដុះរោមច្រើនកន្លែង ដោយសារតែការបម្រែបម្រួលអ័រម៉ូនកើតឡើងក្នុងខ្លួន អ្នកនឹងសម្គាល់ឃើញថា រោមដែលធ្លាប់តែដុះតិចៗបែរជាដុះក្រាសទៅវិញ។ យ៉ាងណាមិញ ការដុះរោមក៏អាចកើតឡើងច្រើនកន្លែងផងដែរ រួមទាំងកន្លែងដែលមិនធ្លាប់មានពីមុនទៀតផង។ ចំណុះឈាមកើនឡើង អ្នកជំនាញជាច្រើននិយាយថា ឈាមស្ត្រីមួយចំនួននឹងកើនឡើងរហូតដល់ ៥០ភាគរយក្នុងពេលមានផ្ទៃពោះ។ នេះគឺជាមធ្យោបាយធម្មជាតិរបស់រាងកាយដើម្បីប្រាកដថា ការលូតលាស់ និងធំធាត់របស់ទារកនឹងពោរពេញទៅដោយជីវជាតិទាំងអស់ដែលគេត្រូវការ។ ការដែលមានឈាមកើនច្រើនបែបនេះនឹងជួយអ្នបកានច្រើនក្នុងពេលសម្រាលដោយសារតែការបាត់បង់ឈាម។ បែកញើសជាប់ ដោយសារតែក្នុងខ្លួនមានឈាមកាន់តែច្រើនហូរទៅក្នុងសរសៃវ៉ែន...
ស្ត្រីមានផ្ទៃពោះច្រើនតែមានអារម្មណ៍ថា ខ្លួនមានការយកចិត្តទុកដាក់ពីប្តី និង ក្រុមគ្រួសារដូចមុនឡើយ។ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយដែលនិយាយថា ទារកដែលកំពុងតែលូតលាស់ក្នុងផ្ទៃអ្នកគឺជារឿងអស្ចារ្យបំផុត តែអ្នកត្រូវតែធ្វើរឿងគ្រប់យ៉ាងដើម្បីថែរក្សាមនុស្សពីរនាក់ក្នុងពេលតែមួយវិញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចនឹងសាងកំហុសមួយចំនួន ជាពិសេសទាក់ទងនឹងទម្លាប់នៃការញ៉ាំអាហារតែម្តង ដែលជាហេតុនាំឲ្យអ្នកមិនមានផាសុកភាពក្នុងពេលមានផ្ទៃពោះ។ ខាងក្រោមនេះគឺជារឿង ៥ យ៉ាងដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះមិនសូវមានផាសុកភាពឡើយ។ ពឹងផ្អែកតែទៅលើថ្នាំបំប៉ន ស្ត្រីមានផ្ទៃពោះភាគច្រើនច្រើនតែពឹងពាក់តែលើថ្នាំបំប៉នផ្ទៃពោះ ដើម្បីទទួលបានជីវជាតិដែលរាងកាយត្រូវការ។ យ៉ាងណាមិញ យើងច្រើនតែរកឃើញថា រាងកាយមិនទទួលបានជីវជាតិគ្រប់គ្រាន់តាមរយៈចំណីអាហារឡើយនៅពេលពិនិត្យសុខភាពម្តងៗ។ រាងកាយមនុស្សយើងក៏មិនអាចបឺតស្រូបជីវជាតិបានទាំងអស់ពីថ្នាំបំប៉នទាំងនេះដែរ។ ញ៉ាំវីតាមីនច្រើនពេកក៏អាចមានផលរំខានមួយចំនួនដែរ។ ជម្រើសដើម្បីទទួលបានជីវជាតិល្អគួរតែជ្រើសរើសអាហារណាដែលសម្បូរសារធាតុ Folate ជាតិដែក កាលស្យូម...
ការលូតលាស់របស់ទារកមិនដែលបញ្ឈប់ឡើយ ទោះបីជាចេញពីក្នុងផ្ទៃរបស់ម្តាយក៏ដោយ។ ហើយថ្វីបើដំណាក់កាលលូតលាស់របស់ពួកគេកើនឡើងក្នុងដំណាក់កាលភ្លាមៗនៃជីវិតក៏ដោយ គ្រាន់តែវាបន្ថយល្បឿន តែមិនមែនបញ្ឈប់ឡើយ។ ពិតណាស់ ក្នុងនាមជាឪពុកម្តាយ វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការណែនាំ និង ជំរុញដល់កូនឱ្យមានការលូតលាស់បានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗ ដែលអ្នកអាចជួយដល់ការលូតលាស់របស់កូនតូចៗរបស់អ្នកបាន ជាពិសេសខួរក្បាលរបស់ពួកគេតែម្តង៖ ភ្ញោចដល់ការមើលឃើញរបស់ទារក ក្នុងរយៈពេលពីរបីខែដំបូងនៃជីវិត ការប្រើភ្នែកធ្វើទំនាក់ទំនងរបស់ក្មេងអាចជួយពង្រឹងដល់ភាពរឹងមាំរបស់ភ្នែកគេបាន។ វិធីសាស្ត្រនេះនឹងបង្រៀនគេឲ្យចេះសម្គាល់ទឹកមុខ និង ការបង្ហាញទឹកមុខផង ។ អ្នកស្រាវជ្រាវនិយាយថា វាក៏អាចជួយដោះស្រាយបញ្ហាជាច្រើន ព្រមទាំងធ្វើទំនាក់ទំនងជាមួយអ្នកដែរ។ ឆ្លើយតបពេលកូនយំ ក្មេងៗច្រើនតែយំនៅពេលឃ្លាន ខ្លាចឬមានអារម្មណ៍ថាអ្វីមួយខុសធម្មតា។...
ខណៈដែលមានផ្ទៃពោះ វាទំនងជាធ្វើឲ្យស្ត្រីភាគច្រើន មានបញ្ហាច្រាលជាតិទឹកក្នុងខ្លួនច្រើន ឬហៅថាហើម។ រឿងនេះ ច្រើនតែកើតឡើងនៅជើង ជាពិសេសកែងជើង និងប្រអប់ជើងតែម្តង ដោយសារតែ ការរីកធំរបស់ស្បូន ធ្វើឲ្យសង្កត់ដល់របត់ឈាមធម្មតានៅផ្នែកខាងក្រោមនៃរាងកាយ។ ថ្វីបើវាជារឿងធម្មតាក្នុងពេលមានផ្ទៃពោះក៏ដោយ តែការហើមក៏ជាសញ្ញាបញ្ជាក់អំពីបញ្ហាធ្ងន់ធ្ងរមួយដែរ នោះគឺការត្រៀមក្រឡាភ្លើង។ សម្រាប់អាការៈដំបូងនេះ យកល្អស្ត្រីមានផ្ទៃពោះ គួរតែទៅឲ្យគ្រូពេទ្យពិនិត្យ។ យ៉ាងណាមិញ យើងសូមណែនាំ នូវការព្យាបាលការហើមជើង ក្នុងពេលមានផ្ទៃពោះដោយខ្លួនឯងខ្លះៗ ដើម្បីជួយសម្រួលដល់អាការៈនេះ។ ១. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ស្ត្រីមានផ្ទៃពោះដែលជួបបញ្ហាហើមជើង ប្រហែលជាមិនចង់ញ៉ាំទឹកច្រើនទេ...
អ្នកម្តាយដែលបំបៅដោះកូន ចាំបាច់ណាស់ ត្រូវផលិតទឹកដោះពេញមួយថ្ងៃ ដែលជាហេតុនាំឲ្យពួកគេ ងាយនឹងឃ្លានទទួលទានអាហារគ្រប់ពេល។ រាងកាយមនុស្សយើង ត្រូវការប្រើប្រាស់កាឡូរី ដើម្បីបង្កើតទឹកដោះសម្រាប់ចិញ្ចឹមកូន ហើយវាក៏ជារឿងសំខាន់ដែរ ដែលអ្នកត្រូវទទួលទានអាហារដែលមានជីវជាតិច្រើន ដើម្បីបំពេញភាពឃ្លាន និងរក្សាលំហូរទឹកដោះជាប់សម្រាប់កូនរបស់អ្នក។ ខាងក្រោមនេះ យើងសូមណែនាំអាហារមួយចំនួន ដែលល្អបំផុតសម្រាប់ជម្រុញ ដល់ការបំបៅដោះកូន កាន់តែច្រើន៖ ១. ផ្លែបឺរ ផ្លែឈើមួយប្រភេទនេះ ពិតជាផ្លែឈើដែលផ្ទុកទៅដោយជាតិខ្លាញ់ដ៏ល្អ ហើយក៏មានជីវជាតិសំខាន់ផងដែរ ក្នុងការប្រើប្រាស់ដើម្បីជម្រុញដល់ការផលិតទឹកដោះ បានគ្រប់គ្រាន់សម្រាប់កូន។ វាគឺជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ មានជីវជាតិ...
ចំណុចយល់ខុសទី ១ ទារកត្រូវបន្ទោបង់យ៉ាងហោចណាស់ ១ ដងក្នុងមួយថ្ងៃ ៖ ឪពុកម្តាយទូទៅតែងគិតថាបើទារកមិនបន្ទោបង់អ្វីសោះ នោះគេតែងយល់ថា ទារកអាចមានបញ្ហាសុខភាពដូចជាទល់លាមកហើយ ។ ប៉ុន្តែចូរអ្នកកុំបារម្ភ ព្រោះក្នុងដំណាក់កាលនេះទារកអាចបញ្ចេញកាកសំណល់តិចក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃក៏សឹងមាន ។ បញ្ហានេះគឺតែងមានកើតក្នុងរយៈពេល ២ ទៅ ៣ ខែដំបូងក្រោយពេលកើត ពីព្រោះចលនារបត់ពោះវៀនរបស់ទារកមានដំណើរការមិនទៀងទាត់ដូចមនុស្សពេញវ័យនោះទេ ។ ប៉ុន្តែបើអ្នកម្តាយសង្កេតឃើញលាមកមានលាយឈាមអ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យ ។...