ហេតុផល ៥ យ៉ាង ដែលទារកត្រូវការគេងច្រើនៗ
ឥឡូវនេះអ្នកប្រហែលជាយល់ថា កន្លែងដែលធ្វើឲ្យអ្នករីករាយបំផុតនោះគឺផ្ទះក្រោយពីសម្រាលកូនរួច ហើយអ្នកប្រហែលជាអាចភ្ញាក់ផ្អើលដែរហើយដែលដឹងថា កូនតូចដែលអ្នកទើបតែសម្រាលរួចនោះត្រូវការគេងច្រើន ។ ការគេងមានលក្ខណៈសំខាន់ច្រើនណាស់សម្រាប់ទារក ហើយក៏មានឥទ្ធិពលទៅលើការលូតលាស់ និង ធំធាត់របស់គេដែរ។ ខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរតែបណ្តោយឲ្យកូនគេឲ្យបានច្រើនចាប់ពីគេអាយុបានមួយឆ្នាំហើយ ៖
-បង្កើនការលូតលាស់រាងកាយ
ការគេងប្រហែលជាដើរតួនាទីសំខាន់មួយក្នុងការលូតលាស់រាងកាយទារក ។ ការបញ្ចេញអ័រម៉ូនលូតលាស់ខ្លាំងភ្លាមត្រូវបានគេដឹងថា កើតឡើងនៅពេលដែលអ្នកគេងលក់ស្កប់ស្កល់ ។ ការស្រាវជ្រាវដែលពិនិត្យទៅលើទំនាក់ទំនងនៃការគេង និងលូតលាស់លើទារកបានរកឃើញថា ពេលវេលាដែលទារកគេង វានឹងជួយបង្កើនការលូតកម្ពស់ និង ទម្ងន់របស់គេ ។
-ជួយដល់ការធំធាត់ញាណសរសៃប្រសាទ
ការគេងក៏សំខាន់សម្រាប់ការលូតលាស់ប្រព័ន្ធញាណសរសៃប្រសាទដ៏ល្អរបស់ទារកដែរ ។ ប្រព័ន្ធញាណសរសៃប្រសាទត្រូវបានភ្ញោចឲ្យកើតឡើងនៅពេលគេគេង ។ ញាណនេះសំខាន់ក្នុងការលូតលាស់ធម្មតាដល់ប្រព័ន្ធផ្សេងៗទៀតដូចជា ការស្តាប់ឮ មើលឃើញ ការដឹកពេលប៉ះពាល់ និង ប្រព័ន្ធរក្សាលំនឹករាងកាយ ដែលវាបង្កើតនូវការទំនាក់ទំនងរវាងរចនាសម្ព័ន្ធខួរក្បាល និង សរីរាង្គទទួលដឹងញាណ។
-ជួយដល់ការធំធាត់របស់ខួរក្បាល
ឥទ្ធិពលដ៏សំខាន់មួយទៀតនៃការគេងរបស់ទារកគឺជួយដល់ការធំធាត់របស់ខួរក្បាល។ ការបំបែកខ្លួនដ៏សំខាន់មួយរបស់ខួរក្បាល គឺភាពយឺតរបស់ខួរក្បាលតែម្តង ដែលវាជាសមត្ថភាពរបស់ខួរក្បាលក្នុងការឆ្លើយតបនឹងមជ្ឈដ្ឋានជុំវិញខ្លួន តាមរយៈការផ្លាស់ប្តូរមុខងារ និងរចនាសម្ពាធរបស់ខួរក្បាលដែរ។ ការសិក្សាទៅលើសត្វបានរកឃើញថា សត្វក្មេងៗដែលដេកមិនគ្រប់ គឺបាត់បង់ភាពយឺតរបស់ខួរក្បាល។ រឿងនេះអាចសម្គាល់ដឹងតាមរយៈការថយចុះនៃការរៀនសូត្រ មានអាកប្បកិរិយាអវិជ្ជមាន និង ខួរក្បាលតូចជាងមុន ។
-ជួយឲ្យរៀនឆាប់ចេះ
ការគេងដើរតួនាទីមួយលើការជំរុញដល់ការចងចាំ និង ជួយឲ្យគេរៀនកាន់តែពូកែ ។ ការសិក្សាមួយបានរកឃើញថា ក្រុមក្មេងដែលគេងថ្ងៃនៅចន្លោះពេលរៀនភាសាថ្មី និង ធ្វើតេស្តិ៍រួច ឃើញថា ពួកគេមានការចងចាំពាក្យថ្មីៗដែលរៀនរួចបានច្រើន។ ទារកដែលមិនបានគេងថ្ងៃទេ គ្រាន់តែចងចាំនូវពាក្យដែលបានបង្រៀនប៉ុណ្ណោះ។ ដូច្នេះការគេងប្រហែលជាវិធីជំរុញដល់ការរៀនសូត្ររបស់ទារកឲ្យកាន់តែមានគុណភាពទៀត។
-រំងាប់ចិត្តខឹង ឬកាច
រឿងនេះគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលឡើយ ព្រោះយើងសុទ្ធតែដឹងហើយថា ទារក (និងមនុស្សធំ) ដែលមិនបានគេងគ្រប់គ្រាន់អាចនឹងមានអារម្មណ៍ខឹងតិចតួចដែរ។ ការសិក្សាក៏បានតាមដានឃើញថា ក្មេងៗដែលគេងតិចតួច គឺអាចមានអារម្មណ៍ខឹង ឬកាចច្រើនបន្តិច។ តាមពិតទៅ ការសិក្សាមួយបានរកឃើញថា ក្មេងដែលគេងមិនគ្រប់ក្នុងមួយយប់រយៈពេលបីសប្តាហ៍ ទំនងជាងាយនឹងកាច ឬខឹងច្រើននៅពេលគេងអាយុបាន ៣ខែ។
-ទារកប្រហែលជាត្រូវការគេងពី ១១ ទៅ ១៧ម៉ោងក្នុងមួយយប់អាស្រ័យទៅតាមអាយុគេ
ទារកទើបនឹងកើតតែងតែត្រូវការគេងច្រើនម៉ោងណាស់ ហើយពេលវេលានៃការគេងរបស់គេក៏នឹងថយចុះនៅពេលគេធំទៅៗ។ នៅពេលថ្ងៃគេអាចគេងពី ៨ ទៅ៩ម៉ោង និង ៨ម៉ោងទៀតនៅពេលយប់។ ខាងក្រោមនេះគឺជាពេលវេលាដែលទារកត្រូវការគេង៖
• ទារកចន្លោះ ០ ទៅ ៣ខែ ត្រូវការគេង ១៤ ទៅ ១៧ម៉ោងក្នុងមួយថ្ងៃ
• ទារកចន្លោះ ៤ ទៅ ១១ខែ ត្រូវការគេង ១២ ទៅ ១៦ម៉ោងក្នុងមួយថ្ងៃ
• ទារកទើបចេះដើរតេសតាសចន្លោះ ១២ ទៅ ៣៥ខែ ត្រូវការគេង ១១ ទៅ ១៤ម៉ោងក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com