ការដែលឲ្យកូនតូចៗប្រើម្រាមដៃចាប់កាន់អាហារញ៉ាំដោយខ្លួនឯង គឺជារឿងសំខាន់មួយសម្រាប់ការរៀនសូត្រ និង លូតលាស់។ ដំបូងឡើយ ចូររៀបចំអាហារតូចៗដែលអាចឲ្យកូនអ្នកចាប់កាន់បាន នៅពេលគេអាយុចាប់ពី ៦ខែឡើង ដើម្បីអាចឲ្យគេចេះពីរបៀបស្វែងយល់ពីអាហារដែលគេអាចញ៉ាំបាន។ នៅពេលគេញ៉ាំអាហារដែលគេចូលចិត្តកាន់តែច្រើន នោះអាហារនឹងអាចផ្តល់ឲ្យគេនូវជីវជាតិកាន់តែច្រើនផងដែរ។ ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗដែលឪពុកម្តាយគួរតែមានទម្លាប់ហុចអាហារឲ្យកូនកាន់ញ៉ាំដោយខ្លួនឯងខ្លះ៖ ជំរុញដល់ការចេះក្តាប់របស់ក្នុងដៃ ទារកនឹងចេះព្យាយាមក្តាប់របស់នៅក្នុងដៃដោយប្រើម្រាមដៃទាំងអស់ ចាប់ពីគេអាយុបាន ៧ ទៅ១០ខែ។ ខណៈពេលដែលពួកគេកំពុងតែរៀនវិធីសាស្ត្រមួយនេះ ពួកគេច្រើនតែព្យាយាមសាកល្បងចាប់អាហារ ឬ របស់ទាំងឡាយដែលអាចចាប់បានដាក់ចូលមាត់ ដោយគេគិតថា វាគឺជាវិធីងាយស្រួលបំផុតដែលអាចធ្វើបាន និង រៀនចេះ។ សំខាន់សម្រាប់ការចេះនិយាយ...
វាមិនមានអ្វីដែលអាចនិយាយថា ជាពេលវេលាត្រឹមត្រូវ ឬខុសក្នុងការមានផ្ទៃពោះឡើយ ប៉ុន្តែការមានកូនក្នុងវ័យខុសៗគ្នាក៏មានប្រយោជន៍របស់វាខុសៗគ្នា ហើយក៏មានមធ្យោបាយជាច្រើនក្នុងការថែរក្សាខ្លួនឯង និង កូនដែលកើតមកតាមរបៀបរៀងៗខ្លួនផងដែរ។ ខាងក្រោមនេះ «ប្រជាប្រិយ» នឹងបង្ហាញអំពីការពិតមួយចំនួនទាក់ទងនឹងការមានផ្ទៃពោះក្នុងវ័យខ្ទង់ ៣០ឆ្នាំ៖ លទ្ធភាពអាចមានកូន ក្នុងវ័យពាក់កណ្តាល ៦០ឆ្នាំ អាចនិយាយបានថា ជាពេលវេលាអាចមានលទ្ធភាពមានកូនកម្រិតមធ្យម។ យ៉ាងណាមិញ លទ្ធភាពអាចមានកូនបានចាប់ផ្តើមថយចុះចាប់ពីអាយុពី ៣០ ទៅ៤០ឆ្នាំ ប៉ុន្តែអ្នកនៅតែអាចមានផ្ទៃពោះបានដដែលទេ។ តាមពិតទៅ នៅពេលអ្នកឈានជើងចូលដល់អាយុខ្ទង់ ៣០ឆ្នាំ បម្រែបម្រួលអ័រម៉ូនអាចធ្វើឲ្យរាងកាយបញ្ចេញមេជីវិតញីច្រើនក្នុងពេលជ្រុះអូវុលម្តងៗ ដែលជាហេតុនាំឲ្យអ្នកងាយនឹងមានកូនភ្លោះ។...
ការចាប់ផ្តើមឲ្យកូនញ៉ាំអាហារបន្ថែមក្រៅ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ពួកគេអាចរីករាយនឹងរសជាតិថ្មី និង ប្រភេទអាហារថ្មីៗ។ ប៉ុន្តែមានអាហារមួយចំនួនដែលឪពុកម្តាយមិនគួរណាឲ្យកូនញ៉ាំឡើយបើសិនជាគេមិនទាន់អាយុគ្រប់មួយឆ្នាំទេនោះ ទោះបីជាអាហារនោះឆ្ងាញ់ខ្លាំងប៉ុនណាក៏ដោយ។ ដូច្នេះ តើអាហារអ្វីខ្លះទៅ ដែលអ្នកគួរប្រយ័ត្នមិនត្រូវឱ្យញ៉ាំ? អាហារមានជាតិប្រៃ អាហាររបស់កូនមិនត្រូវការបន្ថែមជាតិប្រៃឡើយ ព្រោះវាមិនល្អសម្រាប់សុខភាពគេឡើយ ហើយក៏មិនល្អសម្រាប់សុខភាពមនុស្សធំដែរ។ ដល់ពេលគេអាយុបានមួយឆ្នាំ គេក៏មិនត្រូវញ៉ាំជាតិប្រៃច្រើនជាងមួយក្រាមក្នុងមួយថ្ងៃដែរ ឬ ជាតិសូដ្យូមតិចជាង ០.៤ក្រាម។ ទឹកឃ្មុំ ទឹកឃ្មុំពេលលាបនំបុ័ងចំណិត ពិតជាឆ្ងាញ់ណាស់មែនទេ? ប៉ុន្តែកុំទាន់ឲ្យកូនញ៉ាំអី លុះត្រាតែគេអាយុបានមួយឆ្នាំសិនទៅ។ ក្នុងទឹកឃ្មុំអាចមានបាក់តេរីមួយឈ្មោះថា Botulism ដែលបានមកពីសត្វឃ្មុំ...
ទារកដែលកើតមិនគ្រប់ខែមានន័យថា គឺគេបានកើតមុនពេលម្តាយពពោះរយៈពេល ៣៧ សប្តាហ៍ ខណៈពេលដែលការពពោះគ្រប់ខែគឺប្រហែល ៤០ សប្តាហ៍។ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយក្នុងផ្ទៃម្តាយ គឺជារឿងសំខាន់សម្រាប់ទារកត្រូវឡើងទម្ងន់ប្រកបដោយសុខភាពល្អ និង មានការលូតលាស់សរីរាង្គសំខាន់ៗពេញលេញរួមទាំង ខួរក្បាល និង សួត។ ហេតុដូច្នេះហើយទើបបានជាទារកកើតមិនគ្រប់ខែអាចមានបញ្ហាសុខភាពច្រើន និង ត្រូវការសម្រាកក្នុងមន្ទីរពេទ្យយូរជាងទារកធម្មតា។ ពួកគេក៏ប្រហែលជាមានបញ្ហាសុខភាពរយៈពេលយូរផងដូចជា ពិការភាពលើការរៀនសូត្រ ឬ ពិការរាងកាយផងដែរ។ មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែច្រើនតែមិនអាចកំណត់ដឹងឡើយ ប៉ុន្តែមានកត្តាច្រើនដែលអាចធ្វើឲ្យស្ត្រីប្រឈមនឹងការសម្រាលកូនមិនគ្រប់ខែបែបនេះ។ ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាសុខភាពដូចខាងក្រោមនេះទំនងជាងាយនឹងសម្រាលកូនមិនគ្រប់ខែណាស់៖ • ជំងឺទឹកនោមផ្អែម...
ខ្ញុំអាចនិយាយបានថា អ្នកដែលធ្លាប់ញ៉ាំតែបៃតងក៏នៅតែចង់ញ៉ាំវាម្តងម្កាលទៀតដែរទោះបីជាមានផ្ទៃពោះហើយក៏ដោយ។ ប៉ុន្តែតើអ្នកបារម្ភដែរទេថា វាអាចរំខានដល់សុខភាព ឬការលូតលាស់របស់កូនក្នុងផ្ទៃដែរទេ? វាមិនគួរណារំខានអ្វីឡើយ។ ដូចអ្នកធ្លាប់ដឹងហើយថា តែបៃតងមានផលល្អច្រើនណាស់ចំពោះសុខភាពមនុស្សយើង។ អ្នកគ្រាន់តែចាំថា ជាតិកាហ្វេអ៊ីន និងសារធាតុ Catechin របស់វាអាចមានផលវិបាកខ្លះដែរចំពោះការមានផ្ទៃពោះបើសិនជាញ៉ាំច្រើនពេក។ គ្រូពេទ្យបានណែនាំឲ្យស្ត្រីមានផ្ទៃពោះគួរតែកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន ពីប្រភពគ្រប់យ៉ាងទាំងតែបៃតង សូកូឡា កាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងៗទៀត ឲ្យស្ថិតនៅក្រោម ២០០មីលីក្រាមក្នុងមួយថ្ងៃ។ ឧទាហរណ៍ អជ្ញាធរសុវត្ថិភាពចំណីអាហារ (Food Safety Authority) បានណែនាំជាពិសេសថា...
ការថែរក្សារបបអាហារផ្តល់សុខភាពល្អក្នុងពេលមានផ្ទៃពោះគឺជារឿងសំខាន់បំផុតសម្រាប់ស្ត្រី។ ក្នុងពេលនេះ រាងកាយគឺពិតជាត្រូវការជីវជាតិបន្ថែម ទាំងវីតាមីន និងជាតិរ៉ែ។ តាមពិតទៅ អ្នកប្រហែលជាត្រូវការកាឡូរី ៣៥០ ទៅ៥០០កាឡូរីបន្ថែមជារៀងរាល់ថ្ងៃក្នុងត្រីមាសទីពីរ និង ទីបី។ របបអាហារដែលកង្វះជីវជាតិសំខាន់ៗប្រហែលជាមានឥទ្ធិពលអវិជ្ជមានចំពោះការលូតលាស់របស់ទារកបាន។ ទម្លាប់ញ៉ាំអាហារមិនល្អ និងការធាត់ឡើងទម្ងន់ក៏ប្រហែលជាប្រឈមកាន់តែខ្លាំងនឹងការកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ និង មានផលវិបាកច្រើនក្នុងពេលសម្រាលផងដែរ។ ដើម្បីស្រួល ការជ្រើសរើសអាហារផ្តល់ជីវជាតិនឹងជួយឲ្យអ្នកប្រាកដថា ខ្លួនឯង និង កូនមានសុខភាពល្អដែរ។ ត្រីសាលម៉ុនគឺជាអាហារមួយប្រភេទដែលសម្បូរខ្លាំងនូវអាស៊ីតខ្លាញ់អូមេហ្គាបី។ មនុស្សភាគច្រើន រួមទាំងស្ត្រីមានផ្ទៃពោះផងដែរនោះគឺមិនទទួលបានអាស៊ីតខ្លាញ់អូមេហ្គាបីគ្រប់គ្រាន់ពីក្នុងរបបអាហារពួកគេឡើយ។ អាស៊ីតខ្លាញ់អូមេហ្គាបីសំខាន់ណាស់ក្នុងពេលមានផ្ទៃពោះ ជាពិសេសប្រភេទ...
យោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន British Medical Journal កាលពីឆ្នាំ ២០១៧ បាននិយាយថា ប្រហែលជាវីតាមីនដែលទិញមិនបាច់មានវេជ្ជបញ្ជា អាចជួយការពារជំងឺផ្តាសាយ និងការបង្ករោគនៅផ្លូវដង្ហើមមនុស្សយើងក្នុងរដូវមានជំងឺនេះបាន។ ហើយបើយើងនិយាយផ្ទុយពីជំនឿដ៏ញឹកញាប់នោះគឺថា វីតាមីន C គឺមិនមានជួយអ្វីបានទេ (ថ្វីបើការលេបថ្នាំវីតាមីននេះមិនបង្កទុក្ខទោសអ្វីក៏ដោយ)។ អ្នកស្រាវជ្រាវបានពិនិត្យទៅលើមនុស្សប្រមាណ ១១០០០នាក់ ដែលមកពីប្រទេសប្រមាណ ១៤ខុសៗគ្នា ហើយបានរកឃើញថា ការបង្កើនចំនួនវីតាមីន D ក្នុងខ្លួន អាចជួយបន្ថយការកើតជំងឺផ្តាសាយបាន ១២ភាគរយ។ អ្នកដឹកនាំការសិក្សានេះក៏បានបន្ថែមទៀតថា...
ទារកអាយុចាប់ពី ៤ ទៅ ១៥ ខែ នឹងរៀនអំពីរបៀបនៃការអង្គុយរហូតដល់ដើរដោយខ្លួនឯង។ ក្នុងពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ អ្នកអាចជួយគេអាចឆាប់មានទំនុកចិត្តលើការបោះជំហ៊ានដំបូងរបស់គេបាន ជាមួយនឹងរបៀបសាមញ្ញៗ និងការនិយាយលើកទឹកចិត្តជាដើម។ អាយុ ៤ ទៅ ៧ខែ៖ ការអង្គុយ ក្នុងពេលលេងជាមួយគេ ចូររុញបាល់មួយលេងចុះឡើយជាមួយគេ ដើម្បីជម្រុញដល់ការប្រើប្រាស់សាច់ដុំតូចៗរបស់គេ។ អាយុ៧ ទៅ ១០ខែ៖ ការវា ចូរជួយដល់ទារកឲ្យរៀនចេះវាពីបន្ទប់មួយទៅបន្ទប់មួយទៀត។ ក្រោយពីគេអាចធ្វើបានហើយ ចូរនិយាយលើកទឹកចិត្តគេគ្រប់អ្វីដែលគេបានធ្វើ។ អាយុ...
វាគឺជារឿងធម្មតាទេ សម្រាប់លាមករបស់ទារកមានលក្ខណៈទន់ ជាពិសេសក្នុងរយៈពេលពីរខែដំបូងនៃជីវិត។ ប៉ុន្តែនៅពេលដែលកូនអ្នករាករូសហើយ វាអាចនឹងជារឿងពិបាកវិញ ដោយសារតែគេអាចរាកមកសុទ្ធតែទឹក និង ច្រើនដង។ ទារកដែលរាកក៏ប្រហែលជាក្តៅខ្លួន ឬ មិនបៅបានផងដែរ។ មូលហេតុញឹកញាប់ដែលធ្វើឲ្យទារកទើបនឹងកើតរាករូសនោះមានដូចជា៖ • ការបង្ករោគដោយវីរុស • ការប្រើថ្នាំផ្សះច្រើនពេក • មានការបង្ករោគដោយពពួកប៉ារ៉ាសិត • អាឡែហ្ស៊ីនឹងទឹកដោះគោ ដោយសារតែការរាករូសគឺជារបៀបដែលរាងកាយធ្វើការបញ្ចេញចោលមេរោគ ដូច្នេះវាគឺល្អបំផុតដែលអ្នកគួរបណ្តោយឲ្យជំងឺនេះកើតឡើងធម្មតាដោយមិនបាច់ប្រើថ្នាំអ្វីព្យាបាលទាំងអស់សិន ហើយក៏មិនបាច់ប្រើថ្នាំបំបាត់ការរាករូសដែរ។ ម្យ៉ាងវិញទៀត អ្នកអាចធ្វើរឿងមួយចំនួនដូចខាងក្រោមនេះ ដើម្បីជួយសម្រួលដល់ការមិនមានផាសុកភាពរបស់កូនអ្នកបាន៖...
ការបារម្ភគឺជាអារម្មណ៍តិចតួចប៉ុណ្ណោះសម្រាប់ការមានផ្ទៃពោះ ប៉ុន្តែពេលខ្លះស្ត្រីខ្លួនឯងយល់ថា វាអាចមានរឿងធំជាងនេះ ដោយសារចេះតែខ្លាចនេះខ្លាចនោះ ជាប់រហូតដល់ពិបាកចិត្តខ្លាំង ព្រោះចង់ឲ្យអ្វីៗមានលក្ខណៈល្អឥតខ្ចោះពេក។ ខាងក្រោមនេះ គឺជាអ្វីដែលគ្រូពេទ្យពន្យល់ការពិតជាច្រើនដែលស្ត្រីមានផ្ទៃពោះបារម្ភខ្លាំង។ ខ្លាចថានឹងរលូតកូន វាដូចជាមិនទំនងទេក្រោយពីលទ្ធផលពិនិត្យផ្ទៃពោះបង្ហាញថា កូនមានសុខភាពល្អហើយនោះ (មានភាគរយមិនដល់ ២០ផងដែលអាចនឹងត្រូវរលូតនោះ)។ ចូរចាំថា ការរលូតកូនក៏អាចកើតឡើងក្នុងរយៈពេលពីរបីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះដែរ ហើយស្ត្រីភាគច្រើនមិនបានដឹងអំពីរឿងនេះផង។ ប៉ុន្តែក្រោយពីគ្រូពេទ្យពិនិត្យមើលថា មានចង្វាក់បេះដូងរបស់កូនហើយ (ជាធម្មតានៅចន្លោះសប្តាហ៍ទី ៦ ទៅទី៨) ការប្រឈមការរលូតកូនធ្លាក់ចុះប្រហែល ៥ភាគរយ។ ក្នុងករណីដែលអ្នកបារម្ភថាមានការរលូតកូនលើកទីពីរនោះ គឺមានតិចតួចបំផុត ប្រហែលមិនដល់...