Edit

ម៉ាក់​ម៉ាក់

រឿងកង្វល់ទាំង ៨ ធំៗ ធ្វើឱ្យស្ត្រីកំពុងមានផ្ទៃពោះ ពិបាករកក្តីសុខផ្លូវចិត្ត

ការបារម្ភ​គឺជា​អារម្មណ៍​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​ពេលខ្លះ​ស្ត្រី​ខ្លួនឯង​យល់ថា វា​អាច​មានរឿង​ធំ​ជាង​នេះ ដោយសារ​ចេះតែ​ខ្លាច​នេះ​ខ្លាច​នោះ ជាប់​រហូតដល់​ពិបាកចិត្ត​ខ្លាំង ព្រោះ​ចង់​ឲ្យ​អ្វីៗ​មាន​លក្ខណៈ​ល្អឥតខ្ចោះ​ពេក​។ ខាងក្រោម​នេះ គឺជា​អ្វីដែល​គ្រូពេទ្យ​ពន្យល់​ការពិតជា​ច្រើន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​បារម្ភ​ខ្លាំង​។ ​ខ្លាច​ថា​នឹង​រលូត​កូន​ ​វា​ដូចជា​មិន​ទំនង​ទេ​ក្រោយពី​លទ្ធផល​ពិនិត្យ​ផ្ទៃពោះ​បង្ហាញថា

ដឹងថាខ្លួនមានផ្ទៃពោះហើយ តើគួរបន្តញ៉ាំ «អាហារហឹរ» ទៀតទេ?

រាល់​អាហារ​ហឹ​រ​គ្រប់​ប្រភេទ​ដែល​អ្នក​ញ៉ាំ​គឺ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​ទារក​ក្នុង​ផ្ទៃ​ឡើយ ឬ​ពេល​បំបៅ​ដោះ​កូន​ទេ​។ ក្នុងពេល​មាន​ផ្ទៃពោះ វា​មាន​តិចតួច​ប៉ុណ្ណោះ​ដែលថា អ្វីដែល​អ្នក​ញ៉ាំ​អាច​ចូលទៅក្នុង​ទឹកភ្លោះ​បាន​។ អាហារ​ហឹរ​ក៏​មិន​បង្ក​ការប្រែប្រួល​អ្វី​ដល់​ទារក​ដែរ​។ ដូច្នេះ​ហេតុអ្វី​បានជា​គេ​ថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​អាហារ​ហឹ​រ​? អាហារ​ហឹរ​នឹង​បង្កើន​កម្តៅ​ក្នុង​ខ្លួន ដែលជា​ហេតុ​ជំរុញ​ដល់​ការ​ឆាប់​ឈឺពោះ​សម្រាល

រោគសញ្ញាសំខាន់ៗរបស់ «ជំងឺអំបៅអំបែក» ដែលឪពុកម្តាយគួរប្រញាប់ចាប់អារម្មណ៍លើកូនតូច

ការបង្ក​រោគ​នៅ​ត្រចៀក​គឺជា​រឿង​ដែល​ឪពុកម្តាយ​គ្រប់រូប​ត្រូវតែ​តាមដាន​ជានិច្ច ព្រោះ​វា​អាច​កើតមាន​ញឹកញាប់​ណាស់ ដោយ​ក្នុងចំណោម​ទារក​៦​នាក់ មាន ៥​នាក់​ហើយ ដែល​កើត​ជំងឺអំបៅអំបែក​ត្រចៀក យ៉ាងហោចណាស់​ម្តង​មុនពេល​គេ​អាយុ​បាន ៣​ឆ្នាំ​។ ​ជំងឺអំបៅអំបែក​ត្រចៀក​ដែល​កើតឡើង​នៅ​ផ្នែក​កណ្តាល​នៃ​ត្រចៀក ច្រើនតែ​កើតមាន​ជា​ញឹកញាប់

បើមិនចង់បានកូនភ្លោះ គួរពិនិត្យមើល ៩ ចំណុចនេះ !

អត្រា​នៃ​ការ​សម្រាលកូន​បានកូន​ភ្លោះ​នៅ​សហរដ្ឋអាមេរិក​គឺ​មិន​កើតឡើង​ខ្ពស់​ទេ ដែលមាន​ប្រហែល ៣៣.៤​នាក់​ក្នុងចំណោម​កូនភ្លោះ​ដែល​សម្រាល​មករ​ស់ ១០០០​នាក់​ក្នុង​ឆ្នាំ ២០១៦​។ ដូច្នេះ​តើ​អ្នក​អាចធ្វើ​យ៉ាងម៉េច​ទៅ​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មានកូន​ភ្លោះ​កើត​ទៅ​? អ្នក​ពិតជា​អាច​គ្រប់គ្រង​កត្តា​ជាច្រើន​ដែល​ត្រូវបាន​គេ​រកឃើញថា មាន​ឥទ្ធិពល​នាំ​ឲ្យ​មានកូន​ភ្លោះ​បាន ប៉ុន្តែ​វា​ពិតជា​មិនមាន​អ្វី​អាច​ធានាបាន​ថា នឹង​ទទួលបាន​ជោគជ័យ​ឡើយ​។

គ្រាន់តែបំបៅកូនដោយទឹកដោះម្តាយសោះ មានគុណប្រយោជន៍ច្រើនដល់ថ្នាក់នេះ !

ការ​បំបៅ​ដោះ​កូន​មាន​ប្រយោជន៍​ច្រើនណាស់​ទាំង​ម្តាយ និង​កូន​។ ទឹកដោះ​ម្តាយ​ផ្ទុក​ទៅដោយ​ជីវជាតិ​ដែល​រាងកាយ​របស់​ទារក​ត្រូវការ​ដើម្បី​លូតលាស់ និង​ធំធាត់​ប្រកបដោយ​សុខភាព​ល្អ​។ វា​ងាយ​នឹង​រំលាយ​ជាង​ម្សៅ​ទឹកដោះគោ ហើយក៏​មាន​អង់ទីគ័រ​ដែល​អាចជួយ​បង្កើត និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​បាន​ទៀតផង​។ ​ប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​កូន​មានដូចជា​៖ •​ ​ជួយ​សម្រក​ទម្ងន់​ដែល​ឡើង​ក្នុងពេល​មាន​ផ្ទៃពោះ​របស់​ម្តាយ​

កុំមើលរំលងសញ្ញាគ្រោះថ្នាក់ទាំងនេះ ខណៈកំពុងពពោះ ប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់

ការ​មាន​ផ្ទៃពោះ​អាចជា​ពេលវេលា​ដែល​អ្នកមាន​សំណួរ​ច្រើន​ចង់​សួរ​ទៅ​អ្នកជំនាញ ជាពិសេស​ពេលដែល​និយាយ​ដល់​សុខភាព​អ្នក និង​កូន​តែម្តង​។ ការយល់ដឹង​នូវ​អ្វី​ដែលមាន​សុវត្ថិភាព និង​គ្មាន​សុវត្ថិភាព ព្រមទាំង​អា​ការៈដែល​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​រឹតតែ​ជា​រឿង​សំខាន់​ថែមទៀត​ហើយ​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​អាកាៈ​ខ្លះៗ​ដែល​អ្នក​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​៖ ​ធ្លាក់ឈាម ក្តៅខ្លួន ឈឺចាប់

ធ្លាប់ទាយ «ភេទរបស់កូន» ពេលកំពុងទើបពពោះទេ ដោយផ្អែកលើសញ្ញាទាំងអស់នេះ?

មាន​វិធីសាស្ត្រ​មួយចំនួន​អាច​កំណត់​ដឹងថា កូន​ដែល​ស្ថិតក្នុង​ផ្ទៃ​នៅ​រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង​គឺជា​ស្រី​ឬ​ប្រុស ហើយ​វា​ក៏​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ដែរ​។ ពិតណាស់ វា​មិនទាន់មាន​មធ្យោបាយ​ច្បាស់ការ​ណាមួយ​ដែលថា ទារក​ក្នុង​ផ្ទៃ​គឺជា​ភេទ​អ្វី​ឲ្យ​ពិតប្រាកដ​ឡើយ លុះត្រាតែ​ការ​ថយ​អេកូ​នៅ​ចាប់ពី​សប្តាហ៍​ទី​៥​ឡើងទៅ​។ ថ្វីបើ​មិនទាន់មាន​អំណះអំណាង​គ្រប់គ្រាន់​បែប​វិទ្យាសាស្ត្រ​លើ​ការកំណត់​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ​ក៏ដោយ ក៏​គេ​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងៗ​ទៅតាម​ការ​មាន​អារម្មណ៍​ដឹង​របស់​ម្តាយ​បាន ព្រមទាំង​វិធី​បែប​ទំនៀមទម្លាប់​ផ្សេងៗ​ទៀត​ដូចខាងក្រោម​នេះ​៖

ពេលកូនតូចក្តៅខ្លួន គួរកុំភ្លេចវិធីព្យាបាលដោយខ្លួនឯងទាំងអស់នេះ !

ឪពុកម្តាយ​ងាយ​នឹងមាន​អារម្មណ៍​ភ័យខ្លាច​ណាស់​នៅពេលដែល​កូនតូច​របស់​ពួកគេ​ក្តៅខ្លួន ហើយ​វា​ក៏​ជា​ប្រតិកម្ម​ដ៏​ញឹកញាប់​មួយ​ដែល​ធ្វើ​ឲ្យ​កូនក្មេង​មិនអាច​គេង​បាន និង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​។ ថ្វីបើ​រឿងនេះ​អាចជា​ផ្នែក​មួយ​ធម្មតា​របស់​ក្មេង​ដែល​ក្តៅខ្លួន​ជា​ពិ​េ​សស​ពេល​រាងកាយ​គេ​រង​ការបង្ក​រោគ​ដោយ​វីរុស ហើយ​កម្តៅ​ឡើងទៅ ៣៧.៥​អង្សារ ក៏ដោយ ក៏​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​មនុស្ស​ចាស់​បារម្ភ​ដែរ​។ មាន​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ច្រើនណាស់​ដែល​អាច​ប្រើ​ដើម្បី​បញ្ចុះ​កម្តៅ​ក្មេង​បាន ប៉ុន្តែ​ការពឹង​ផ្អែកលើ​ថ្នាំ​ទាំងនេះ​ច្រើនពេក

តាមពិតញ៉ាំគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ ប៉ះពាល់ដល់កូនខ្លាំងក្លាចឹងសោះ!!!

អ្នកជំនាញ​ជាច្រើន​នៅតែ​មិនទាន់​ច្បាស់​ថា តើ​ញ៉ាំ​គ្រឿង​ស្រវឹង​ប៉ុន្មាន​ទើប​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដូច្នេះ អ្វី​ដែលមាន​សុវត្ថិភាព​បំផុត​នោះ​គឺ​ត្រូវ​ចៀស​ឲ្យ​ខាត​តែ​បាន​ទៅ បើសិនជា​អ្នក​ដឹងថា ខ្លួន​មាន​ផ្ទៃពោះ​ហើយ​នោះ​។ បើសិនជា​អ្នកមាន​ផ្ទៃពោះ ឬ​កំពុង​តែមាន​គម្រោង​មាន​ផ្ទៃពោះ មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព​បំផុត គឺ​កុំ​ប៉ះពាល់​នឹង​គ្រឿង​ស្រវឹង​តែម្តង​។

ទារកមានបញ្ហាស្បែកលឿង អាចព្យាបាលដោយខ្លួនឯងបានដែរតើស !!!

ទារក​ទើបនឹង​កើត​ហើយ​លឿង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង អាច​ដោយសារតែ​កើន​ចំនួន​នៃ​សារធាតុ Bilirubin ពី​ក្នុង​ឈាម​ចូលទៅក្នុង​ស្បែក​។ ជាធម្មតា សារធាតុ​នេះ​ត្រូវបាន​ច្រោះ​ចេញពី​ថ្លើម​របស់​ក្មេង ប៉ុន្តែ​មាន​ពេលវេលា​ច្រើន​ដែរ ដែល​ថ្លើម​មិនទាន់​លូតលាស់​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ងារ​នេះ​បាន ដែលជា​ហេតុ​នាំ​ឲ្យ​វា​ចេញ​ជា​អាកា​រៈ​ស្បែក​លឿង​តែម្តងទៅ​។ យក​ល្អ​គួរតែ​កំណត់ថា