Connect with us

ម៉ាក់​ម៉ាក់

ពេលកូនតូចក្តៅខ្លួន គួរកុំភ្លេចវិធីព្យាបាលដោយខ្លួនឯងទាំងអស់នេះ !

on

Advertisement

ឪពុកម្តាយ​ងាយ​នឹងមាន​អារម្មណ៍​ភ័យខ្លាច​ណាស់​នៅពេលដែល​កូនតូច​របស់​ពួកគេ​ក្តៅខ្លួន ហើយ​វា​ក៏​ជា​ប្រតិកម្ម​ដ៏​ញឹកញាប់​មួយ​ដែល​ធ្វើ​ឲ្យ​កូនក្មេង​មិនអាច​គេង​បាន និង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​។ ថ្វីបើ​រឿងនេះ​អាចជា​ផ្នែក​មួយ​ធម្មតា​របស់​ក្មេង​ដែល​ក្តៅខ្លួន​ជា​ពិ​េ​សស​ពេល​រាងកាយ​គេ​រង​ការបង្ក​រោគ​ដោយ​វីរុស ហើយ​កម្តៅ​ឡើងទៅ ៣៧.៥​អង្សារ ក៏ដោយ ក៏​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​មនុស្ស​ចាស់​បារម្ភ​ដែរ​។ មាន​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ច្រើនណាស់​ដែល​អាច​ប្រើ​ដើម្បី​បញ្ចុះ​កម្តៅ​ក្មេង​បាន ប៉ុន្តែ​ការពឹង​ផ្អែកលើ​ថ្នាំ​ទាំងនេះ​ច្រើនពេក អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ក្មេង​មិនអាច​យកឈ្នះ​ការបង្ក​រោគ​ដោយ​បាក់តេរី​ផ្សេងៗ​ទៀត​បានឡើយ ដោយសារតែ​ប្រើ​ថ្នាំ​ជាប់​ពេក​។ សំណាង​ដែល ខ្ញុំ​មាន​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន ដែល​អាចជួយ​បញ្ចុះ​កម្តៅ​ក្មេង​បាន​លឿន​ដែរ​ដូចជា​៖

​ទឹក​ត្រជាក់​
​នេះ​គឺជា​មធ្យោបាយ​ព្យាបាល​ដោយ​ខ្លួនឯង​ដ៏​ងាយស្រួល​បំផុត​មួយ​ដែល​អ្នក​អាច​ប្រើ​បញ្ចុះ​កម្តៅ​ក្មេង​បាន​។ អ្នក​គ្រាន់តែ​ជ្រ​លួ​ក​កន្សែង​ទៅក្នុង​ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ​ធម្មតា ហើយ​ពូត​វា​ឲ្យ​ស្ងួត​។ ចូរ​យក​កន្សែង​នោះ​ទៅ​ស្អំ​នៅ​តំបន់​សំខាន់ៗ​នៃ​រាងកាយ​ក្មេង​ដូចជា ឃ្លៀក ប្រអប់ដៃ ប្រអប់ជើង និង​គ្រលាន​ដើម្បី​បញ្ចុះ​កម្តៅ​។ អ្នក​ក៏​អាច​ប្រើ​វា​ដើម្បី​ស្អំ​នៅ​ថ្ងាស​បានដែរ​។

​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
​ចូរ​លើកទឹកចិត្ត​ឲ្យ​ក្មេង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន ព្រោះ​វា​អាចជួយ​បញ្ចុះ​កម្តៅ​ខ្លះ​ដែរ​។ យ៉ាងណាមិញ អ្នក​ត្រូវតែមាន​ភាព​អត់ធ្មត់​ច្រើន ជាពិសេស​គេ​ឈឺពោះ ឬ​មិន​ព្រម​ញ៉ាំ​តែម្តង​។ ទោះបីជា​ញ៉ាំ​ទឹក​ពីរ​បី​ស្លាបព្រា​កាហ្វេ​ក៏​អាចជួយ​បាន​ច្រើន​ដែរ​។​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​
​ជាតិ​អាស៊ីត​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាចជួយ​បញ្ចុះ​កម្តៅ​កូនក្មេង​បាន​យ៉ាង​ល្អ​។ អ្នក​គ្រាន់តែ​ចាក់ទឹក​ខ្មេះ​នេះ​កន្លះ​ចានចង្កឹះ ចូលទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ដែល​អ្នក​បានរៀបចំ​រួច ហើយ​ដាក់​កូន​ត្រាំ​ក្នុងនោះ​ពី ៥ ទៅ​១០​នាទី នោះ​អ្នកនឹង​ឃើញ​មាន​ភាព​ធូរស្រាល​នៅ​រយៈពេល ពីរ​បី​នាទី​ក្រោយ​។ អ្នក​អាចធ្វើ​បែបនេះ​ច្រើនដង​បើសិនជា​កូន​នៅតែ​ក្តៅខ្លួន​។​

​ស្លៀកពាក់​សម្លៀកបំពាក់​ស្តើងៗ​
​ចាប់តាំងពី​កូនតូច​អ្នកត្រូវការ​បញ្ចុះ​កម្តៅ​ដោយសារតែ​ក្តៅខ្លួន ចូរ​ដោះ​សម្លៀកបំពាក់​ដែល​គេ​ស្លៀក​នោះ​ចេញ​ឲ្យ​បាន​ច្រើន​ផង​ទៅ ឬ​ស្លៀក​តែ​សម្លៀកបំពាក់​ដែល​ស្តើង​បាន​ហើយ ព្រោះ​រឿងនេះ​នឹង​ជួយ​បង្កើនល្បឿន​នៃ​ការបញ្ចុះ​កម្តៅ​គេ ជាពិសេស​នៅពេល​អ្នក​ប្រើ​វិធី​បញ្ចុះ​កម្តៅ​ផ្សំគ្នា​នឹង​វិធី​ផ្សេងទៀត​។

​ខ្ញី​
​ខ្ញី​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​នៅពេល​និយាយ​អំពី​ការបញ្ចុះ​កម្តៅ​របស់​ក្មេង ព្រោះ​វា​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​ទាំង​បាក់តេរី និង​វីរុស​។ វា​ក៏​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រឆាំងនឹង​វីរុស​ផ្សេងៗ​បាន​ច្រើន​ដែរ​។ មធ្យោបាយ​មួយ​ដើម្បី​ប្រើ​វិធី​ព្យាបាល​នេះ​បាន​គឺ ធ្វើ​ទឹកតែ​ខ្ញី ហើយ​អ្នក​ក៏​អាច​បន្ថែម​រសជាតិ​ផ្អែម​ក្នុង​តែ​នេះ​តាមរយៈ​ទឹកឃ្មុំ​ផងដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

( ប្រភព ៖ healthybuilderz )​

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

សាហាវ! លោកនាយកសាលា បោកប៉ូលិសឱ្យមុជទឹករកមាសក្នុងទន្លេ ការពិតលាក់ក្នុងផ្ទះស្រីស្នេហ៍ខ្លួនសោះ
នេះហើយមូលហេតុពិត ធ្វើឱ្យលោកចោរទៅប្លន់ហាងមាស និង សម្លាប់មនុស្សគ្មានញញើតដៃ ឡើងរាក់កំភែល!
បង្ហាញ​សម្រស់​កូនស្រី​ ​ចាន់​ ​សុ​ផា​នី​ ​តំណក់ឈាម​រួម​នឹង​ ​ហ្សូ​ណូ​ ​ពេលនេះ​ធំប៉ុន​ណាណី​បាត់​!​
ទម្លាយ​មុខមាត់​អ្នកនិពន្ធ​ ​នៅ​ពីក្រោយ​បទ​ល្បី​ៗ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​សង្ហា​ខ្លាំង​​

មតិរបស់អ្នក