Edit

ម៉ាក់​ម៉ាក់

សម្ពាធឈាមខ្ពស់ក្នុងពេលមានផ្ទៃពោះ មិនមែនជារឿងល្អទេ ចឹងគួរធ្វើម៉េចទៅ?

ការ​លើស​សម្ពាធ​ឈាម​កើតឡើង​នៅពេលដែល​សរសៃឈាម​អាក់ទែ​ទៅជា​រួម​តូច និង​មានការ​ច្របាច់​ឈាម​ខ្លាំងពេក​។ ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​បញ្ហា​លើស​សម្ពាធ​ឈាម គឺ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​នៅក្នុង​សុក សម្រាលកូន​មិន​គ្រប់​ខែ និង​មានឱកាស​កាន់តែ​ខ្ពស់​កើត​ជំងឺ​បេះដូង​សរសៃឈាម​។ សំណាង​ដែរ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កំពុងតែ​ពិបាក​គ្រប់គ្រង​សម្ពាធ​ឈាម អាចធ្វើ​រឿង​ខាងក្រោម​នេះ​ដើម្បី​ជួយ​ឲ្យ​សម្ពាធ​ឈាម​នៅ​ហ្នឹង​ល្អ ហើយក៏​ល្អ​ចំពោះ​ម្តាយ

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីទារកកើតមកភ្លាម ចេះតែស្រែកយំ?

ការ​ស្រែក​យំ​របស់​កូន​ដែល​កើតមក គឺជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​រងចាំ ព្រោះ​វា​បង្ហាញ​នូវ​អារម្មណ៍​ភ្ញាក់ផ្អើល​បំផុត​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹងថា កា​រយំ​របស់​កូន​ពេល​កើត​មកនេះ​អាចជា​សញ្ញា​បញ្ជាក់​អំពី​អ្វី​ខ្លះ​ដែរ​ទេ​? ជាធម្មតា ទារក​គួរតែ​យំ​នៅពេល​គេ​កើត​ចេញមក​ភ្លាម​។ កា​រយំ​បែបនេះ គឺជា​លក្ខណៈ​ធម្មជាតិ​មួយ​ដែល​ជំរុញ​ដល់​បេះដូង និង​សួត​របស់​ក្មេង​ធ្វើការ

ធ្វើដំណើរខណៈមានផ្ទៃពោះ តើមានអ្វីខ្លះដែលអ្នកគួរបារម្ភ?

តើ​អ្នកមាន​រៀប​គម្រោង​សម្រាប់​ការធ្វើដំណើរ​កំសាន្ត​ខណៈពេល​ដែលមាន​ផ្ទៃពោះ​ទេ​? បើសិនជា​អ៊ីចឹង​មែន ខ្ញុំ​សូម​ណែនាំ​នូវ​រឿង​ខ្លះៗ​អំពី​ការធ្វើដំណើរ​ក្នុងពេល​មាន​ផ្ទៃពោះ​ដូចខាងក្រោម​នេះ​៖ ​ភាពភ័យខ្លាច​លើ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ ​បើសិនជា​អ្នក​មិនមាន​ផលវិបាក​ដូចជា សុក​បាំង​មាត់ស្បូន ឬ​ប្រវត្តិ​នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​ទេ ការធ្វើដំណើរ​តាម​យន្តហោះ​ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​មាន​សុវត្ថិភាព​បំផុត​។ សម្រាប់​ការធ្វើដំណើរ​ក្នុង​ត្រីមាស​ដំបូង​គឺ​មិន​អី​ទេ

ទារកចេះតែញីភ្នែក សូមឪពុកម្តាយកុំធ្វើព្រងើយ !

គ្មាន​អ្វីដែល​មើលទៅ​គួរ​ឲ្យ​ខ្នាញ់​ជាង​ឃើញ​ទារក​តូចៗ​លើកដៃ​គេ​មក​ញី​ភ្នែក​នោះទេ​។ ប៉ុន្តែ​នៅ​ពីក្រោយ​រឿងនេះ​អាចមាន​មូលហេតុ​ច្រើន​ដែល​នាំ​ឲ្យ​គេ​ញី​ភ្នែក​បែបនេះ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ខ្លះៗ​ដែល​អ្នក​ទំនងជា​ដឹង​ហើយ និង​ខ្លះទៀត​មិនទាន់​ដឹង​ទេ​។​ ​អស់កម្លាំង​ ​ហេតុផល​ភាគច្រើនបំផុត​ដែល​នាំ​ឲ្យ​ក្មេង​ញី​ភ្នែក​គឺ​ងងុយគេង​។ ប៉ុន្តែ​អ្វីដែល​ច្រើនជាង​នេះដែរ​នោះ​គឺ គេ​មាន​អារម្មណ៍​ថា​អស់កម្លាំង​នៅ​សាច់ដុំ​ជុំវិញ​ភ្នែក ទើបបានជា​គេ​ញី​ភ្នែក​។ ការ​ស្ងាប់

ស្រ្តីមានផ្ទៃពោះគួរមានទម្លាប់ទាំងនេះ បើសិនជាមិនចង់កើតជំងឺឫសដូងបាត

វា​គឺជា​រឿង​ញឹកញាប់​ណាស់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​កើត​ជំងឺ​ឫស​ដូង​បាត​។ ប៉ុន្តែ​ដោយសារតែ​អ្នកមាន​ផ្ទៃពោះ មិនមែន​មានន័យថា អ្នក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រឈមមុខ​នោះទេ​។ ពិតណាស់ ជំងឺ​ឫ​ស​ដូង​បាត​អាច​បង្ការ​បាន ប៉ុន្តែ​សួរថា ស្ត្រី​មាន​ផ្ទៃពោះ​បែបណាខ្លះ​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ឫ​ស​ដូង​បាត​នេះ​ជាងគេ​? ទីមួយ

អាថ៌កំបាំងទាំង ១០ ដើម្បីជួយ ម៉ាក់ម៉ាក់ ជៀសផុតពីអាការចាញ់កូន

ការ​មាន​ផ្ទៃពោះ គឺជា​ដំណើរ​ជីវិត​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ការ​ចាញ់កូន​ច្រើនតែ​កើតឡើង​ជាមួយគ្នា​ដែរ​។ ការ​ចាញ់កូន​គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​ស្ត្រី​ខ្លះ​ត្រូវ​ជួប​បញ្ហា​នេះ​រាល់ថ្ងៃ ខ្លះទៀត​ជួបតែ​ពេល​ល្ងាច និង​ផ្សេងទៀត​មិនអាច​គេង​បានតែ​ម្តង​។ ការ​ចាញ់កូន អាច​កើតឡើង​នៅ​ដើម​សប្តាហ៍​ទី​៦​នៃ​ការ​មាន​ផ្ទៃពោះ ហើយក៏​ងាយ​នឹងមាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​ជុំវិញ​សប្តាហ៍​ទី

ជិតដល់ពេលសម្រាលកូន កុំមើលរំលងអាការៈទាំង ៥ យ៉ាងនេះ !

តើ​ការ​កន្ត្រាក់​ស្បូន​ទាំងអស់នោះ​គឺជា​សញ្ញា​នៃ​ការត្រៀមខ្លួន​ដើម្បី​សម្រាលកូន​ហើយ​មែន​ទេ​? អ្នក​ប្រហែលជា​នឹងត្រូវ​សម្រាល​ហើយ​។ មុនពេល​អ្នករៀបចំ​ឥ​វ៉ាន់​ទៅ​មន្ទីរពេទ្យ យក​ល្អ​គួរតែ​ពិនិត្យមើល​នូវ​អាកា​រៈញឹក​ញាប់​ខាងក្រោម​នេះ​សិន ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​សម្រាលកូន ដែល​អ្នក​គួរស្វែងយល់ ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​ឬ​អត់​។ ​ទោះបីជា​ស្ត្រី​ជា​ម្តាយ​ច្រើន​នាក់​ដែល​ធ្លាប់​ឆ្លងកាត់​ការ​សម្រាលកូន​កាលពី​ពេលមុនៗ​ក៏ដោយ ក៏​ពួកគេ​មិនអាច​និយាយថា​ពេលណា​ការ​សម្រាលកូន​ចាប់ផ្តើម​ដែរ​។ រឿងនេះ​ដោយសារតែ​អាកា​រៈ​ភ្លាមៗ​នៃ​ការ​សម្រាល​មាន​ច្រើន

ទង្វើភ្លាមៗដែលឪពុកម្តាយគួរធ្វើ នៅពេលដែលកូនខឹង និង មិនសប្បាយចិត្ត

នៅពេលដែល​ក្មេង​ពិបាកចិត្ត វា​អាចជា​រឿង​ពិបាក​មួយ​ក្នុងការ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ល្អ​ឡើងវិញ​។ ក្មេងៗ​ដែល​ពិបាកចិត្ត​ជាប់​គឺ​ងាយ​នឹង​បញ្ចេញ​ភាព​តានតឹង​របស់គេ​ដាក់​មនុស្ស​ធំ​ណាស់​។ ម្យ៉ាងវិញទៀត គេ​អាច​នឹង​បង្កបញ្ហា​នៅ​សាលា និង​កន្លែង​ផ្សេងៗ​ទៀត​។ មិន​ខ្វល់​ថា អ្នកជា​ឪពុកម្តាយ​របស់​ក្មេង ឬ​កំពុងតែ​មើលថែទាំ​កូន​របស់​នរណា​ឡើយ យក​ល្អ​គួរតែ​ប្រើ​វិធីសាស្ត្រ​ខាងក្រោម​នេះ​ក្នុងការ​រំងាប់​អារម្មណ៍

ចង់ឃើញស្នាមញញឹមដ៏គួរឱ្យក្នាញ់របស់កូន តើអ្នកគួរធ្វើអ្វីខ្លះ ?

ការ​ញញឹម​របស់​ទារ​ក ជាពិសេស​ការ​ញញឹម​ជា​លើកដំបូង គឺជា​អំណោយ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ឪពុកម្តាយ​ថ្មីថ្មោង​។ ដូច្នេះ​តើ​ពេលណា​ទើប​ទារក​ចេះ​ញញឹម​ទៅ​? ជឿ​ឬ​អត់ថា កូន​អ្នក​ប្រហែលជា​កំពុងតែ​ញញឹម​យូរហើយ​តាំងពី​គេ​នៅក្នុង​ពោះ​អ្នក​ម្លេះ​។ ការ​ញញឹម​ដំបូង​ទាំងនេះ​មិនមែន​កើតឡើង​ដោយ​អារម្មណ៍ ឬ​ឆ្លើយតប​នឹង​អ្វីមួយ​ឡើយ តែ​វា​គ្រាន់តែ​ជាការ​ញាក់ ឬ​រ៉េ​ផ្លិ​ច​ដូចគ្នា​នឹង​ការ​កន្ត្រាក់ដៃ

តើអ្នកគួរធ្វើអ្វីខ្លះ ដើម្បីជួយឱ្យកូនតូចគេងសម្រាកបានគ្រប់គ្រាន់ ?

របៀបរបប​នៃ​ការ​គេង​ធម្មតា​សម្រាប់​ទារក​ទើបនឹង​កើត​ ​ជាធម្មតា​ទារក​ទើបនឹង​កើត​ត្រូវការ​គេង​ច្រើនណាស់ អាច​ចាប់ពី ១៦ ទៅ​១៧​ម៉ោង​ក្នុង​មួយថ្ងៃ​ឯណោះ​។ ប៉ុន្តែ​ទារក​ភាគច្រើន​មិនអាច​គេង​ច្រើនជាង​ពីរ​ទៅ​បួន​ម៉ោង​ក្នុង​មួយដង មួយថ្ងៃ ឬមួយ​យប់​ទេ ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង​នៃ​ជីវិត​។ អ្នក​គួរតែ​រំពឹង​ឲ្យ​ហើយ​ទៅ​ថា