Connect with us

ម៉ាក់​ម៉ាក់

កុំមើលរំលងសញ្ញាគ្រោះថ្នាក់ទាំងនេះ ខណៈកំពុងពពោះ ប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់

on

Advertisement

ការ​មាន​ផ្ទៃពោះ​អាចជា​ពេលវេលា​ដែល​អ្នកមាន​សំណួរ​ច្រើន​ចង់​សួរ​ទៅ​អ្នកជំនាញ ជាពិសេស​ពេលដែល​និយាយ​ដល់​សុខភាព​អ្នក និង​កូន​តែម្តង​។ ការយល់ដឹង​នូវ​អ្វី​ដែលមាន​សុវត្ថិភាព និង​គ្មាន​សុវត្ថិភាព ព្រមទាំង​អា​ការៈដែល​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​រឹតតែ​ជា​រឿង​សំខាន់​ថែមទៀត​ហើយ​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​អាកាៈ​ខ្លះៗ​ដែល​អ្នក​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​៖

​ធ្លាក់ឈាម ក្តៅខ្លួន ឈឺចាប់ និង​គ្រុន​
​ថ្វីបើ​មាត់ស្បូន​ងាយ​នឹង​ដាច់ដោច រហូតដល់​មានការ​ធ្លាក់ឈាម​រឹមៗ ឬ​ធ្លាក់ឈាម​ខ្លាំង ព្រមទាំង​ក្តៅខ្លួន ឈឺចាប់ និង​គ្រុន​ក៏ដោយ ក៏​វា​ជា​សញ្ញា​ដែល​អ្នក​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ដែរ​។ ចូរ​ប្រាកដថា អ្នកមាន​ឧបករណ៍​វាស់​កម្តៅ​ជាប់​ខ្លួន​ផង​។

​ឈឺក្បាល សន្លប់ និង​វិលមុខ​
​បើសិនជា​អ្នក​យល់ថា អ្នកនឹង​ឈឺក្បាល​ជាប់ និង​ធ្ងន់ធ្ងរ ជាពិសេស​មាន​ជាប់ទាក់ទង​នឹង​ការ​វិលមុខ រកខ្យល់​គរ និង​ស្របាំង​ភ្នែក អ្នក​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។ ចូរ​ស្វែងរ​កន្លែង​ណា​ដែល​ស្រួល​ដើម្បី​សម្រាក​បើសិន​ជាមាន​អារម្មណ៍​ចង់​ខ្យល់គរ ហើយ​ឲ្យ​នរណាម្នាក់​ជួយ​អ្នក​និយាយ ឬ​ទាក់ទង​ទៅ​គ្រូពេទ្យ​។ ចូរ​ព្យាយាម​ញ៉ាំ​ទឹក​បន្តិច​ទៅ ព្រោះ​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើនតែ​ធ្វើ​ឲ្យ​ចេញ​រោគសញ្ញា​បែបនេះ ហើយ​ចូរ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​។

​នោម​ញឹក និង​នោម​ឈឺ​
​ថ្វីបើ​ការ​នោម​ញឹក​គឺជា​អាកា​រៈញឹក​ញាប់​មួយ​កើតឡើង​ក្នុងពេល​មាន​ផ្ទៃពោះ​ក៏ដោយ តែ​ការ​នោម​ក្រហាយ និង​ឈឺចាប់ មិនមែនជា​រឿង​ល្អ​ឡើយ ព្រោះ​វា​ជា​សញ្ញា​នៃ​ការបង្ក​រោគ​នៅ​ប្លោកនោម ដែល​កើតឡើង​ភាគច្រើន​លើ​ស្ត្រី ជាពិសេស​ការ​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង​។ ចូរ​ប្រាកដថា អ្នក​បាន​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នកមាន​អាកា​រៈទាំង​នេះ ដើម្បី​ជួយ​បង្ការ​ផលវិបាក ដូចជា កូន​កើត​មិន​គ្រប់​ខែ និង​កើត​មិន​គ្រប់​ទម្ងន់​។ ដើម្បី​បង្ការ​ការបង្ក​រោគ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់ ចូរ​នោម​ឲ្យ​អស់​មុនពេល និង​ក្រោយពេល​រួមភេទ​។​

​ឈឺចាប់​ក្នុង​អាង​ត្រគាក​កម្រិត​មធ្យម ទៅ​ធ្ងន់ធ្ងរ​
​ការ​មាន​សម្ពាធ​ក្នុង​អាង​ត្រគាក​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​កើតមាន​ជា​ញឹកញាប់​។ ប៉ុន្តែ​ការឈឺចាប់​ខ្លាំង និង​ជាប់​រហូត អាចជា​អា​ការៈគួរ​ឲ្យ​បារម្ភ​វិញ​។ បើសិន​ជាការ​ពុត​ពែន​ខ្លួន ញ៉ាំ​ទឹក ឬ​សម្រាក​មិនអាច​បន្ធូរបន្ថយ​ការឈឺចាប់​លឿន​ទេ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម ជាពិសេស​បើសិនជា​ការឈឺចាប់​នោះ​ជាប់ទាក់ទង​នឹង​ការ​ក្តៅខ្លួន​។

​ក្អួត ជាមួយនឹង​ការ​ក្តៅខ្លួន ឬ​ឈឺចាប់​
​ការ​ក្អួត​ច្រើនជាង​ម្តង​ក្នុង​មួយថ្ងៃ ក្តៅខ្លួន ហើយ​ឈឺចាប់​ទៀត គឺ​គ្រប់គ្រាន់​នឹង​ទាក់ទង​ទៅ​គ្រូពេទ្យ​ហើយ​។ អ្នក​អាច​នឹង​មានការ​ចាញ់កូន​ធ្ងន់ធ្ងរ ដែល​ត្រូវការ​ថ្នាំ​ពី​គ្រូពេទ្យ​។ ថ្វីបើ​ការ​ចាញ់កូន​ធម្មតា​មិន​ប៉ះពាល់​អ្វី​ដល់​កូន​ក៏ដោយ តែ​ការដែល​មិនអាច​ញ៉ាំ​អាហារ​បាន​ដោយសារតែ​ក្អួត អាចធ្វើ​ឲ្យ​មាន​បញ្ហា​បាន​។

​ក្តៅខ្លួន​ខ្លាំង​ជាង​៣៩.៥​អង្សារ​
​ការ​ក្តៅខ្លួន​មិនមែនជា​រឿង​ល្អ​ទេ តែបើ​កើតឡើង​នៅពេល​មាន​ផ្ទៃពោះ​ទៀត វា​រឹង​តែ​ប៉ះពាល់​ដល់​សុខភាព​កូន​បាន​។ ការលូតលាស់ និង​ធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ​គឺ​ពឹង​ផ្អែកទៅលើ​រាងកាយ​ម្តាយ​អាច​ថែរក្សា​សីតុណ្ហភាព​ឲ្យ​នៅ​សុខ​ភាពល្អ​បាន​។ ការដែល​ក្តៅខ្លួន​ពេក​ក្នុងពេល​មាន​ផ្ទៃពោះ​ក្នុង​ត្រីមាស​ដំបូង អាចធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​កូន​។ តែបើ​ក្តៅខ្លួន​នៅពេល​ត្រីមាស​ចុងក្រោយ ទំនងជា​មិន​ប៉ះពាល់​អ្វី​ដល់​កូន​ច្រើន​ឡើយ​។ យ៉ាងណាមិញ វា​អាចជា​សញ្ញា​នៃ​ការបង្ក​រោគ ឬ​បញ្ហា​ណាមួយ​ដែល​អ្នក​គួរតែ​ឲ្យ​ពេទ្យ​ដឹង​។

​ការហូរ​ទឹករំអិល​ពី​ទ្វារមាស​ជាប់​
​ការហូរ​ទឹករំអិល​ច្រើនៗ​ជាប់​អាចជា​ការ​បែក​ទឹកភ្លោះ ហើយក៏​ជា​ករណី​ដែល​អ្នក​ត្រូវ​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​លឿន​ដែរ​។ ប៉ុន្តែ​បើសិនជា​អ្នក​ធ្លាប់មាន​ការធ្លាក់​ទឹកភ្លោះ​នៅ​សប្តាហ៍​ទី ៣៧ អ្នក​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។ វា​អាចជា​សញ្ញា​នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​ហើយ​។

​ហើមជើង ដៃ ឬ​មុខ​ភ្លាមៗ​
​បើសិនជា​ប្រអប់ដៃ និង​មុខ​ស្រាប់តែ​ហើម​ភ្លាមៗ​នៅ​ត្រីមាស​ទី​ពីរ ឬ​ទី​បី វា​ប្រហែលជា​អាកា​រៈ​នៃ​ការ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ហើយ​។ ជំងឺ​ត្រៀម​ក្រឡាភ្លើង គឺជា​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយក៏​ត្រូវការ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​ដែរ ហើយ​អាកា​រៈ​របស់​វា​គឺ​ហើមជើង ដៃ និង​មុខ​នេះឯង​។

​កូន​លេង​សូវ​ធាក់​
​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ អ្នកនឹង​តាមដាន​ឃើញថា កូន​ធាត់​ពោះ​ច្រើន​។ គ្រូពេទ្យ​ភាគច្រើន​ណែនាំ​ឲ្យ​តាមដាន​ទៅលើ​ការលូតលាស់​របស់​កូន​ពីរ​បី​ដង​ក្នុង​មួយថ្ងៃ និង​រកមើល​ការធ្វើ​ចលនា​ចំនួន ១០​ដង​ក្នុង​រយៈពេល ១០​នាទី​។ បើសិនជា​អ្នក​ព្យាយាម​រាប ហើយ​អត់​ដឹង​ទៀត​នោះ ចូរ​ញ៉ាំ​ទឹក​ផ្លែឈើ​មួយ​កែវ ហើយ​គេង​ផ្អៀង​មក​ខាងឆ្វេង​ក្នុង​បន្ទប់​ស្តា​ត់​រយៈពេល​កន្លះ​ម៉ោង​។ បើសិនជា​ក្រោយពី​សាកល្បង​រាប់​ហើយ​អត់​ដឹង​ចលនា​កូន​ទៀត ឬ​ក្រោយពី​ពីរ​ម៉ៅ​ង​ហើយ​រាប់​មិនបាន ១០​ទេ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​៕

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​
(​ប្រភព​៖ parents)​

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

សាហាវ! លោកនាយកសាលា បោកប៉ូលិសឱ្យមុជទឹករកមាសក្នុងទន្លេ ការពិតលាក់ក្នុងផ្ទះស្រីស្នេហ៍ខ្លួនសោះ
នេះហើយមូលហេតុពិត ធ្វើឱ្យលោកចោរទៅប្លន់ហាងមាស និង សម្លាប់មនុស្សគ្មានញញើតដៃ ឡើងរាក់កំភែល!
បង្ហាញ​សម្រស់​កូនស្រី​ ​ចាន់​ ​សុ​ផា​នី​ ​តំណក់ឈាម​រួម​នឹង​ ​ហ្សូ​ណូ​ ​ពេលនេះ​ធំប៉ុន​ណាណី​បាត់​!​
ទម្លាយ​មុខមាត់​អ្នកនិពន្ធ​ ​នៅ​ពីក្រោយ​បទ​ល្បី​ៗ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​សង្ហា​ខ្លាំង​​

មតិរបស់អ្នក