កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ មជ្ឈមណ្ឌលលីស៊ីន CEO ដែលជាសំណង់អាគារផ្កាយប្រាំឈានមុខគេកំពុងដំណើរការសាងសង់ ស្ថិតនៅទីតាំងសំខាន់ក្នុងក្រុងភ្នំពេញ ក្បែរទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីបើកដំបូលមាស ដោយទទួលការប្រសិទ្ធិពរជ័យពីព្រះសង្ឃ និង មានការលេងមុងសាយតាមបែបប្រពៃណីចិនយ៉ាងអធិកអធម អមដោយសំឡេងគ្រហឹមរបស់ម៉ាស៊ីនរបារដែកចុងក្រោយត្រូវបានបិទ ។ ក្នុងឱកាសពិធីបើកដំបូលមាសនៃអគារមជ្ឈមណ្ឌលលីស៊ីន CEO នោះ គឺមានការចូលរួមក្រោមអធិបេតីភាពរបស់លោកឧកញ៉ា ហ៊ុន តូ លោកប្រធានក្រុមហ៊ុនលីស៊ីនគ្រុប ស៊ី ម៉ីងជីង...
អ្វីដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយនោះគឺ កម្មវិធីបើកបរសាកល្បងរថយន្ត Ford Territory 2021 ដែលរថយន្តនេះទើបតែមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានាពេលថ្មីៗនេះ។ រថយន្តនេះត្រូវបានរចនារូបរាងថ្មីសន្លាងដែលគ្រប់ចំណុចទាំងអស់ពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។ ដូច្នេះសូមបងប្អូនអញ្ជើញមកទទួលបទពិសោធថ្មីជាមួយនឹងការបើកបរសាកល្បងរថយន្ត Ford Territory 2021 ទាំងអស់គ្នា ដែលកម្មវិធីនេះនឹងប្រព្រឹត្តិទៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច នៅដឹ ព្រេមៀ សេនធ័រ...
អ្វីដែលលោកអ្នកឧស្សាហ៍ជួបប្រទះ ដូចជា ពេលព្រឹកមិនបានទទួលទានអាហារទៀងពេល ហើយជួនកាលមានការងារស្មុគស្មាញ ឬ រវល់ខ្លាំង ក៏ភ្លេចទទួលអាហារ ឬមួយក៏ទទួលទានអាហារក្តៅ ហឹរ ច្រើនពេក ក៏អាចជាបញ្ហាប្រឈមមួយសម្រាប់ក្រពះលោកអ្នកផងដែរ ព្រោះជាតិអាស៊ីក្រពះនឹងកើនឡើង ដែលធ្វើឱ្យលោកអ្នកនឹងមានអាការឈឺចុកសៀត ក្រហាយក្នុងក្រពះ ឬ ឆ្អល់ពោះកើតឡើង ។ តើអ្នកនឹងមានវិធីសាស្រ្តបែបណា ដើម្បីដោះស្រាយលើបញ្ហានេះ? ពីពេលនេះតទៅ លែងលំបាកសម្រាប់លោកអ្នកទៀតហើយ ព្រោះយើងមានរបស់សំខាន់មួយសម្រាប់លោកអ្នកដែលអាចជួយសម្រួល និង ជួយកាត់បន្ថយអាការឈឺទាំងអស់នោះបាន ដោយប្រើ អ៊ែរ-អ៊ិច...
សម្រាប់ការផ្តើមនៅឆ្នាំ 2021 រឿងដំបូងដែល Socialyse ភ្នំពេញដែលជាក្រុមហ៊ុនឌីជីថលឈានមុខនៅកម្ពុជាបានធ្វើ គឺមើលឡើងវិញនូវការអនុវត្តពេលអតីតកាល ជាពិសេសជាមួយនឹងនិន្នាការ និង ការផ្លាស់ប្តូរនានានៅជុំវិញពិភពលោក ដើម្បីស្វែងរកភាពដែលអាចអនុវត្តបាននៅក្នុងទីផ្សាររបស់យើង។ ពួកគាត់ទទួលយកគ្រប់សំណួរពីអតិថិជន និង ដៃគូសហការ ហើយបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅ រួចផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗក្នុងស្រុក និង ទូទាំងសកលលោក ហើយផ្តួចផ្តើមជាការសិក្សាដ៏សំខាន់មួយទាក់ទងនឹង «និន្នាការឌីជីថលក្នុងប្រទេសកម្ពុជា និង ពិភពលោក» ។ ការសិក្សាបង្ហាញឲ្យឃើញថាអតិថិជន និង ដៃគូសហការនឹងបង្កើនការធ្វើផែនការឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងឆ្នាំ 2021...
ភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១៖ Pantene Cambodia បង្កើតកម្មវិធីប្រកួតប្រជែងមួយដែលមានឈ្មោះថា «Miss Pantene Cambodia» ដែលផ្តល់ឱកាសពិសេសដល់ស្ត្រីកម្ពុជាដើម្បីក្លាយជាជ័យលាភីក្នុងកម្មវិធី Miss Pantene Cambodia នេះ ។ មានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានផ្តល់ជូនក្នុងកម្មវិធីនេះ។ បេក្ខជនទាំងអស់ត្រូវតែជាភេទស្រី ហើយត្រូវថតរូបខ្លួនឯងដោយបង្ហាញសក់រលោកស្អាត និងមានសុខភាពល្អ ជាមួយនឹងសាប៊ូកក់សក់ Pantene ប្រភេទណាមួយក្នុងចំណោមសាប៊ូកក់សក់ Pantene...
ប្លែកទៀតហើយជាមួយរឿងភាគបុរាណខ្មែរបែបព្រេងនិទានដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ដែលនិយមទស្សនារឿងព្រេងនិទានខ្មែររបស់ស្ថានីយទូរទស្សន៍ CTN ពេលទស្សនាហើយ កាន់តែធ្វើឱ្យទស្សនិកជនរឹតតែជក់ចិត្តដិតអារម្មណ៍។ ឥឡូវនេះបានមកដល់ថ្មីទៀតហើយជាមួយរឿងព្រេងនិទានខ្មែរ គឺរឿង “ស្រីក្ងោកមាស” ដែលជារឿងព្រេងមួយបានបន្សល់ទុកពីដូនតា ពីប្រវត្តិនៃសាច់រឿងកូនសេដ្ឋីមិនជឿពាក្យឪពុក ក៏សាកយកប្រពន្ធបួន ព្រោះតែចង់ដឹងថា តើប្រពន្ធទាំងបួននាក់ អ្នកណាមានចិត្តស្មោះជាងគេជាមួយប្តី? ព្រោះតែចង់ឈ្នះចិត្តប្រពន្ធទាំងបួន កូនសេដ្ឋីសុខចិត្តសាកល្បងជាមួយព្រះករុណា ដែលជាស្តេចផែនដីថែមទៀត តើនៅក្នុងសាច់រឿងនឹងទៅជាយ៉ាងណា បើកូនសេដ្ឋីម្នាក់នេះហ៊ានសាកល្បងជាមួយស្តេច? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចទស្សនារឿងព្រេងនិទានខ្មែរ រឿង “ស្រីក្ងោកមាស” ដែលចាក់បញ្ចាំងជូនទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង...
សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា អាយអេវ៉ាយអេសភី (IAYSP) គឺជាសមាគមអន្តរជាតិដែលមានសមាជិកជាង ៥០ ប្រទេស នៅទូទាំងសកលលោក ហើយត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន (អ្នកម្តាយសន្តិភាព) នាឆ្នាំ ២០១៧ នៅប្រទេសកូរ៉េខាងត្បូង។ សមាគមនេះ មានបេសកកម្ម បង្កើតនូវសន្តិភាពពិភពលោកតាមរយៈការលើកកម្ពស់ដល់យុវជននិងសិស្សនិស្សិតឱ្យក្លាយជាពលរដ្ឋសកលតាមរយៈ ការអប់រំចរិតលក្ខណៈ និង ការបង្កើតគម្រោងសន្តិភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។ លោកស្រីបណ្ឌិត ហាក់...
ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី ២២ នេះ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់ 8% មិនចាំបាច់មានប្រាក់កក់ និង មិនគិតការប្រាក់រហូតដល់ 18 ខែ។ ផាក លែន...
ឥឡូវនេះអតិថិជនរបស់ធនាគារ ឈីហ្វ អាចសងប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់វីង ។ ភ្នំពេញថ្ងៃទី ២១ ខែមករាឆ្នាំ ២០២១៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងដោយលោក Chau Chung Kai Peter ដែលជាសហគ្រិនជោគជ័យម្នាក់នៅទីក្រុងហុងកុង និងជាស្ថាបនិក CHIEF GROUP...
• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ ៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ TikTok ដែលមានបេសកកម្មក្នុងការចែករំលែកភាពច្នៃប្រឌិតនិងនាំយកភាពសប្បាយរីករាយ...