ក្លិបបាល់ទាត់ Real Madrid គឺជាក្លិបដែលខ្លាំងមួយនៅលើពិភពលោក ដោយលេងនៅលីគកំពូលអេស្ប៉ាញ (La Liga) ។ បើនិយាយអំពីកីឡាកររបស់គេវិញ គឺសុទ្ធមានតម្លៃខ្លួនសុទ្ធតែកប់ពពក ខ្ទង់លានៗដុល្លារ ។ កីឡាករនៃក្លិបមួយនេះ មិនត្រឹមតែមានតម្លៃខ្លួនថ្លៃប៉ុណ្ណោះទេ ពូកគេថែមទាំងទទួលបាននូវប្រាក់ឈ្នួលពលកម្មច្រើនទៀតផង ។ ខាងក្រោមនេះ គឺជាកីឡាករ ៣ រូបដែលទទួលបានប្រាក់ឈ្នួលថ្លៃជាងគេបំផុត ក្នុងការមកលេងឱ្យក្លិបលំដាប់ពិភពលោកមួយនេះ ៖ Gerath Bale: ខ្សែប្រយុទ្ធស្លាប សញ្ជាតិវែល...
កាលពីពេលកន្លងទៅនេះ ប្រទេសអង់គ្លេសបានដាក់សំណើរក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ កម្មវិធីប្រកួតបាល់ទាត់ដ៏ធំជាងគេបង្អស់នៅលើពិភពលោក FIFA WORLD CUP 2030 ។ ការដេញថ្លៃនេះធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយពីប្រធានាធិបតីនៃចក្រភពបិតាបាល់ទាត់មួយនេះ បានប្រកាសថា វាដល់ពេលដែលប្រទេសអង់គ្លេសនាំយកកីឡានេះមកកាន់ទឹកដីគេម្តងទៀតហើយ ។ ក្នុងការដេញថ្លៃនេះ អង់គ្លេសគ្រោងនឹងធ្វើជាសហម្ចាស់ផ្ទះជាមួយនឹងប្រទេសអៀកឡង់ វែល និង ស្កុតឡេន ដែលជាប្រទេសស្ថិតនៅក្នុងចក្រភពអង់គ្លេសនេះដែរ ។ ចំពោះថរិកាដែលអង់គ្លេសគ្រោងនឹងចំណាយសម្រាប់ព្រឹត្តិការណ៍នេះ គឺមានចំនួនប្រហែលជាជាង ៣ ពាន់លានដុល្លារ ។ គួរឱ្យដឹងដែរថា...
កាលពីពេលថ្មីៗកន្លងទៅនេះ ក្លិបបាល់ទាត់ Real Madrid បានប្រកាសដាក់លក់កីឡាករខ្សែការពារជម្រើសជាតិបារាំង Raphael Varane ក្នុងតម្លៃ ៦០ លានដុល្លារភ្លាមៗ ក្រោយពីកីឡាកររូបនេះទាមទារចង់ឡើងតម្លៃពលកម្មនៅក្នុងក្លិបមួយនេះ ។ នៅពីក្រោយការលក់កីឡាករខ្សែការពារដ៏ល្អនេះ មិនមែនបណ្តាលមកពីការទាមទារឡើងតម្លៃខ្លួនតែមួយមុខនេះឡើយ ដែលមូលហេតុចម្បងមួយទៀតនោះ គឺស្របពេលដែលក្លិបមួយនេះ កំពុងតែត្រូវការលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីស្វែងរងខ្សែប្រយុទ្ធដ៏ល្អមួយមកប្រើប្រាស់ ។ ដ្បិតតែ ៦០ លានដុល្លារនេះ មិនល្មមសម្រាប់ទិញខ្សែប្រយុទ្ធក៏ពិតមែន តែវាអាចបានប្រហែលជាពាក់កណ្តាលនៃតម្លៃខ្លួនខ្សែប្រយុទ្ធដ៏ល្បីមួយរូបហើយ ។ គួរឱ្យដឹងដែរថា Real...
Bruno Fernandes ខ្សែប្រយុទ្ធជួរមុខដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់រដូវកាលនេះ ឱ្យក្រុមបិសាចក្រហម Manchester United កំពុងតែត្រូវប៉ាន់ និង ជាកីឡាករមួយរូប ដែលក្លិបមិនអាចខ្វះបាន ដោយសារតែភាពឆ្លាតវៃ នាំឱ្យគេរកគ្រាប់បាល់បានសឹងតែគ្រប់ការប្រកួត ។ ថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិជាច្រើននៅអឺរ៉ុបកំពុងតែធ្វើការប្រមូលផ្តុំក្រុម ដើម្បីត្រៀមប្រកួតពានរង្វាន់ Euro 2021 ។ ក្នុងនោះដែរ Bruno Fernandes ក៏ស្ថិតនៅក្នុងបញ្ជីកោះហៅចូលជម្រើសជាតិព័រទុយហ្គាល់ដែរ ។ ហេតុនេះហើយ ManU...
លោក Javier Tebas ប្រធានគណៈកម្មការរៀបចំការប្រកួតលីគកំពូលអេស្ប៉ាញ (La Liga) បានលើកឡើងទាក់ទងទៅនឹងពាក្យចចាមអារ៉ាមជាច្រើនដែលថា កីឡាករនេះ កីឡាករនោះ នឹងមកលេងនៅអេស្ប៉ាញ នារដូវកាលបន្ទាប់នោះ គឺជារឿងមិនពិត ហើយក៏មិនអាចទៅរួចឡើយ ។ លោកបានបន្ថែមថា ដូចដែលពួកយើងដឹងហើយ កីឡាករដែលល្បីៗ ដូចជា Mbappe ឬ Haaland ជាដើម សុទ្ធតែមានតម្លៃខ្ពស់ខ្លាំងមែនទែន (លើសពី ១ លានដុល្លារ)...
កីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លិប Real Madrid ដែលបច្ចុប្បន្នកំពុងតែត្រូវបាន Tottenhamp Hotspur ខ្ចីជើងទៅនេះ កំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អជាមួយនឹង Spur ខណៈដែលខ្លួននៅសល់កុងត្រាជាមួយនឹង Real Madrid ១ រដូវកាលទៀតប៉ុណ្ណោះ ។ នៅពេលនេះ Real Madrid កំពុងតែរៀបចំផែនការចំពោះកីឡាកររូបនេះ ថាតើគួរតែលក់ចេញនាចុងរដូវកាលនេះក្នុងតម្លៃថ្លៃកប់ពពក ឬ ក៏ត្រូវនាំយកមកកាន់ Real Madrid វិញនារដូវកាលក្រោយហើយបន្ថែមកុងត្រាថ្មីបន្តទៀត ។...
ក្លិបបាល់ទាត់ Juventus ដែលកំពុងតែឡើងជើងខ្លាំងនៅលើពិភពលោក បានប្រកាសចុះកុងត្រាទិញផ្តាច់កីឡាករ ខ្សែការពារ Weston McKennie មកកាន់ក្លិបរបស់ខ្លួនជាផ្លូវការហើយ ក្រោយពីបានខ្ចីជើងអស់រយៈពេល ១ រដូវកាល ពីក្លិប Schalke 04 ។ កុងត្រាពេញសិទ្ធិជាមួយនឹងក្លិបថ្មីនេះ កីឡាករសញ្ជាតិអាមេរិកាំង វ័យ ២២ ឆ្នាំរូបនេះ នឹងត្រូវលេងឱ្យក្លិបជើងខ្លាំងអ៊ីតាលីមួយនេះ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ Weston McKennie...
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី ០៥ ខែមីនា ឆ្នាំ ២០២១ ក្លិប FC Barcelona បានបង្កើតនូវរឿងមិនគួរឱ្យជឿមួយ ដោយបានវាយបកយកឈ្នះក្រុម Sevilla នៅជើងទី ២ ពាន COPA DEL REY ដោយលទ្ធផល ៣ ទល់នឹង ០ ។ ដោយទាំង ៣ គ្រាប់នេះ...
ព្រះអង្គម្ចាស់ Tunku Ismail ibni Sultan Ibrahim និង ជាប្រធានក្លិបបាល់ទាត់ Johor Darul T’azim នៃលីគកំពូលម៉ាឡេស៊ី គឺជាខ្សែរាជវង្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយបច្ចុប្បន្នព្រះអង្គម្ចាស់រូបនេះ កំពុងតែកាន់កាប់ជំនួញជាច្រើនសិបមុខនៅក្នុងដៃ ។ ដោយមានចំណងចំណូលចិត្តខាងបាល់ទាត់ខ្លាំង ព្រះអង្គម្ចាស់ត្រូវបាន លោក Peter ជនជាតិសិង្ហបុរី ដែលជាម្ចាស់ក្លិប Valencia នៃលីគកំពូលអេស្ប៉ាញ បញ្វុះបញ្ចូលដើម្បីសាងយកក្លិបនេះ ទៅដឹកនាំបន្តឱ្យមានភាពរីកចម្រើនទៅមុខទៀត...
Georgina Rodriguez មិត្តស្រីរបស់កីឡាករខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Christiano Ronaldo បានព្រលយប្រាប់កាសែតនៅក្នុងប្រទេសអ៊ីតាលី អំពីរបៀបក្នុងការមើលថែ និង គាំពារកីឡាកររូបនេះឱ្យឡើងដល់កម្រិតកំពូល និង រក្សាក្តីស្រឡាញ់ចំពោះតែនាងម្នាក់គត់ ។ ក្នុងនោះនាងបាននិយាយថា អាថ៌កំបាំងនោះគឺ នាងតែងតែរៀបចំអ្វីគ្រប់សព្វជូនកីឡាករ Juventus ម្នាក់នេះ ដោយមិនដែលឱ្យ Ronaldo គិតគូពីរឿងម្ហូបអាហារ ឬ ផ្ទះសំបែងអ្វីឡើយ រាប់ចាប់តាំងពីអារហារ រហូតដល់លុយកាក់ និង គ្រប់គ្រងផ្ទះ...