ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសបានកសាង ជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា ។ មិនតែប៉ុណ្ណោះ វត្តមានរបស់ប្រាសាទអង្គរវត្ត បានធ្វើឱ្យទាក់ទាញ ភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទផងដែរ ។ ជាក់ស្តែងកន្លងមកមានប្រិយមិត្តមួយចំនួនបានដឹង និងមួយចំនួនទៀតពុំបានដឹង ពីអច្ឆរិយភាពមួយ ពីប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលធ្វើឱ្យគ្រប់គ្នា លាន់មាត់កោតសរសើរ...
កម្ពុជាជាដែនដីមួយត្រូវបានពិភពលោកផ្ដល់ងារថា ជា «ដែនដីអច្ឆរិយ» មានសម្បត្តិវប្បធម៌ទាំងរូបី ទាំងអរូបី ដ៏ល្អផូផង់ ។ កម្ពុជាជាដែនដី គ្របដណ្ដប់ដោយវប្បធម៌ ប្រណៃពី ទំនៀមទម្លាប់ ប្រាង្គប្រាសាទបុរាណដែលបន្សល់ទុកពីបុព្វបុរសខ្មែរ ធ្វើឱ្យមនុស្សនៅលើសាកលលោកកោតស្ងប់ស្ងែង ចង់មកឃើញ មកទស្សនាឱ្យច្បាស់ជាក់នឹងភ្នែក ។ ដោយឡែកថ្មីៗនេះគេហទំព័រ Trip Culture បានចុះផ្សាយអំពីរឿងរ៉ាវ ១៣ យ៉ាងរបស់កម្ពុជាដែលគ្មានប្រទេសណាដូច ហើយគួរមកទស្សនាឱ្យបានម្ដងក្នុងមួយជីវិត ៖ ១. សំណង់ស្ថាបត្យកម្មបុរាណដ៏អស្ចារ្យគ្មានពីរលើលោក...
ប្រាសាទកណ្ដាលស្រះស្រង់ ដែលមានទីតាំងស្ថិតនៅក្នុង ទឹកដីប្រវត្តិសាស្ត្រ អាណាចក្រអង្គរ បានធ្វើការសម្ពោធបញ្ចប់ ការជួសជុល កាលពីព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។ ដើមឡើយ ប្រាសាទនេះមានសណ្ឋាន ដួលរាប់ផ្ទាល់ដី ទើបតែថ្មីៗនេះ ខាងអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនឯកជន សាងសង់ប្រាសាទកណ្ដាលស្រះស្រង់នេះឡើងវិញ និងបើកឱ្យដំណើរការ ឱ្យចូលទស្សនាជាស្ថាពររួចរាល់មកហើយ ចាប់ពីថ្ងៃទី...
កន្លងទៅប្រិយមិត្តប្រហែលជាធ្លាប់ធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តកំពត ពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយគេកម្រមើលរំលងណាស់ ។ យ៉ាងណាមិញនៅជើងភ្នំបូកគោ មានទីអារាមមួយសរសេរអក្សរធំៗនៅខ្លោងទ្វារថា «វេស្សវណ្ណស្ស គទាវុធំ» ជាក់ជាមិនខាន ប៉ុន្តែកម្រមានអ្នកណាចាប់អារម្មណ៍ចង់ចូលទស្សនាណាស់ ។ ថ្មីៗនេះស្រាប់តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Keo Chan Kimheng បានបង្ហាញទិដ្ឋភាពជាច្រើនសន្លឹកនៅក្នុងបរិវេណនៃទីអារាមមួយនេះ ពិតជាស្អាតស្កឹមស្កៃ មានប្រាង្គប្រកបដោយក្បូរក្បាច់យ៉ាងល្អឯក ប្រៀបដូចជានៅក្នុងសុបិនមួយ ប៉ុន្តែវាជាការពិត ។ ទិដ្ឋភាពនៅទីនោះបានបង្ហាញអំពីភាពអស្ចារ្យនៃស្ថាបត្យកម្ម ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ហ៊ុមព័ទ្ធដោយរបងជាសត្វនាគរាជដ៏មានមហិទ្ធរិទ្ធិអស្ចារ្យ ។ គេមិនច្បាស់ថាទីអារាមមួយនេះ...
ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ពោធិ៍សាត់ មានសក្ដានុពលទេសចរណ៍ មិនចាញ់ខេត្តដ៏ទៃឡើយ ដោយសារខេត្តនេះពោរពេញទៅដោយ កន្លែងទេសចរណ៍ស្រស់ស្អាតជាច្រើន ដែលភ្ញៀវទេសចរកំពុងចាប់អារម្មណ៍ និងចង់ទៅទស្សនាកម្សាន្ត ដែលមានដូចជា រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ ច្រកល្អៀង , ភ្នំ ១៥០០ , ភ្នំទំព័រ និងកំពង់ហ្លួងជាដើម ។ ក្នុងនោះសម្រាប់អ្នកចូលចិត្តផ្សងព្រេងមិនគួរមើលរំលងនាទឹកដីខេត្តនេះដែរ នោះគឺ ភ្នំខ្នងព្រះ ។ ស្ថិតនៅតាមតំបន់ភ្នំ ១៥០០ នៃឃុំអូរសោម ស្រុកវាលវែង...
រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះ ដោយថ្មីៗនេះ បានបង្កើតតំបន់ច្រើនយ៉ាង ទួលព័ន្ធតាឡី-បឹងស្នេហ៍ ដែលជាតំបន់មានសក្តានុពលខ្ពស់ទាំងផ្នែកសង្គម វប្បធម៌ និងការអភិរក្ស ជាតំបន់ការពារធម្មជាតិ ។ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះ បានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ី និង ធនធានធម្មជាតិយ៉ាងសម្បូរបែប ដែលគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានដូចជា ៖ ១. ជាបឹងមានទឹកជាអចិន្ត្រៃយ៍ ទាំងនៅក្នុងរដូវប្រាំង និង រដូវវស្សាដែលផ្តល់នូវ ប្រភពទឹកស្រោចស្រព្វដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និង...
ព្រៃដំរីភ្នំគូលែន (KULLEN ELEPHANT FOREST) ជាទីជម្រកដ៏សែនរមនាសម្រាប់សត្វដំរីចូលនិវត្តន៍ជាច្រើនក្បាលកំពុងផ្ញើជីវិតចុងក្រោយរបស់ពួកគេនៅទីនោះ ។ តាមទំព័រហ្វេសប៊ុកផេក Just Travelous បានឱ្យដឹងថា ដែនជម្រកសត្វព្រៃភ្នំគូលែន គឺជាទីកន្លែងសម្រាប់ដំរីចូលនិវត្តន៍ដែលធ្លាប់បម្រើវិស័យទេសចរណ៍ក្នុងតំបន់អង្គរ និងជាកន្លែងអភិរក្សសត្វដំរីមួយស្ថិតនៅក្នុងខេត្តសៀមរាប។ ទំព័រហ្វេសប៊ុកផេកដែលតែងបង្ហាញពីតំបន់ទេសចរណ៍ស្អាតៗនៅកម្ពុជាខាងលើបានឱ្យដឹងទៀតថា នៅទីនោះមានដំរី ១៣ក្បាល ដែលយកមកពីគ្រប់ទិសទីក្នុងកម្ពុជា ក្នុងគោលបំណងជួយសង្គ្រោះនិងថែរក្សារសត្វដំរីដែលជិតផុតពូជ ដែលមានប្រមាណជាង ៥០០ ក្បាលប៉ុណ្ណោះនៅកម្ពុជា។ ចំណាយពេលប្រហែលកន្លះថ្ងៃដើម្បីដឹងពីការរស់នៅ និងចរិតពិតប្រាកដរបស់សត្វដំរី ។ ការទៅលេងកម្សាន្តនៅទីជម្រករបស់ពូកវា គឺអ្នកក៏បានចូលរួមចំណែកមួយ...
តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ៖ − ភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣ នាក់ កើនឡើង ៦,០៥%( ប្រៀបចូលឆ្នាំចិន ២០២០) − ភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ...
ស្ថិតនៅចុងពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលមានផ្ទៃដីធំលំដាប់ទី១៣ នៃប្រទេសកម្ពុជា មានក្រុងធំៗដល់ទៅ ០២ គឺ ក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភណ្ឌ។ ក្នុងនោះនៅក្រុង សេរីសោភ័ណ មានភ្នំមួយ ដែលខ្ពស់ជាងគេបង្អស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះថា «ភ្នំជញ្ជាំង»។ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណជា ៤ គ.ម ពីសាលាខេត្ត «ភ្នំជញ្ជាំង» ជាភ្នំដែលខ្ពស់ជាងគេបំផុត នៅខេត្តបន្ទាយមានជ័យ...
ទឹកដីស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្បូរទៅដោយរមណីដ្ឋានស្អាតៗ ពោរពេញដោយធម្មជាតិ ព្រៃភ្នំ ដើមឈើធំៗ វាលស្រែពណ៌បៃតងខៀវខ្ចី ខ្យល់អាកាសល្អបរិសុទ្ធ កំពុងបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តម្ដងហើយម្ដងទៀតមិនចេះជិនណាយ ។ ថ្មីៗនេះ ស្រុកបន្ទាយស្រី ទើបតែបញ្ចេញរមណីដ្ឋានដ៏ស្រស់ស្អាតត្រជាក់ភ្នែកមួយកន្លែងទៀតឈ្មោះថា «ផ្ទះឫស្សីដៃបឹង» ក៏មានទេសភាពស្អាតគួរជាទីគយគន់មិនធម្មតាដែរ ដោយទីនេះមានតូបតូចៗសម្រាប់កន្លែងអង្គុយលេង ទទួលទានអាហារបែបខ្មែរឆ្ងាញ់ៗ តម្លៃសមរម្យ ជាមួយនឹងព្រៃប្រឹក្សា ខ្យល់បក់ត្រសៀកៗព័ទ្ធជុំវិញ ផ្ដល់អារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរ ល្អបំផុតសម្រាប់ការនាំក្រុមគ្រួសារ មិត្តភក្ដិ ឬមនុស្សជាទីស្រឡាញ់ទៅសម្រាកលំហែកាយ ។ ចំពោះទីតាំងវិញ...