ចុងសប្ដាហ៍ណាត់ Crush! ក្រៅពីសេះសមុទ្របាញ់ទឹក នៅកំពតសម្បូរកន្លែងស្អាតៗដើរណាស់ រាប់ត្រួសៗជិត ២០ កន្លែង
ជាខេត្តដែលសម្បូរដោយរមណីយដ្ឋានធម្មជាតិ និង កែច្នែជាច្រើនកន្លែង ថ្មីៗនេះខេត្តកំពតកំពុងធ្វើឱ្យភ្ញៀវទេសចរផ្ទុះការចាប់អារម្មណ៍ចង់ទៅទស្សនាកម្សាន្តជាថ្មី បន្ទាប់ពីបានដំឡើងនូវរូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ ម៉ែត្រ ជាហេដ្ឋារចនាសម្ព័ន្ធថ្មី។
ជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តកំពតផ្ទាល់ ក្រៅពីទីតាំងសេះសមុទ្របាញ់ទឹក ដែលស្ថិតនៅមាត់ព្រែកកំពត ក៏មានកន្លែងកម្សាន្តជាច្រើន បើទោះបីជាដើរលេង ៣ ថ្ងៃ ក៏មិនទាន់អស់កន្លែងដើរកម្សាន្ដដែរ។ ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្ត មកស្គាល់តំបន់ទេសចរណ៍សំខាន់ៗចំនួន ១៦ កន្លែងនៅកំពត ដែលស្អាតៗ នឹងកំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរ។
១. សេះសមុទ្របាញ់ទឹក នៅមាត់ព្រែកកំពត
២. ភ្នំកំពង់ត្រាច
៣. ទំនប់ម្លិច
៤. ឧទ្យានដងព្រែក
៥. ដូងទេរ
៦. ក្ដាតឡាតង់
៧. ភ្នំបូកគោ
៨. ទឹកឈូ
៩. ទឹកធ្លាក់តាដា
១០. ផ្លូវរថភ្លើង
១១. ឆ្នេរដូង
១២. មាត់ព្រែកកំពត
១៣. ក្ដាតសាណាកា
១៤. សហគមន៍ត្រពាំងសង្កែ
១៥. ទឹកធ្លាក់អន្លង់ខៀវ
១៦. ស្រែអំបិល