ពេលចង់លម្ហែកាយ កម្សាន្តអារម្មណ៍ ស្របយកខ្យល់អាកាសល្អបរិសុទ្ធ និង ក្លិនផ្កា មិនដឹងថាគួរទៅកម្សាន្តនៅទីកន្លែងណាល្អមែនទេ? ឈប់គិតសូញសាញទៀតទៅ កន្លែងចាស់កែមុខមាត់ថ្មីក្នុងទឹកដីបាត់ដំបង មិនថាតែអ្នកនៅក្នុងខេត្តទេ ទោះបីនៅខេត្តណាក៏អាចទៅបានដែរ នោះគឺផ្ទះផ្កាបាណន់ ឬ ផ្ទះផ្កា Begonia គឺជាទីឋានមនោរម្យបំផុតសម្រាប់កម្សាន្តលម្ហែកាយ និង ស្រូបយកខ្យលអាកាស ស្រង់ក្លិនក្រអូននៃផ្កាចម្រុះពណ៌ ។ បើតាមទំព័រហ្វេសប៊ុកឈ្មោះ Phab Sunda បានបង្ហាញថា ផ្ទះផ្កាបាណន់...
រតនៈសម្បត្តិរួមទាំងកេរដំណែលជាច្រើន ដែលបានបញ្ជាក់ថា ខែ្មរជាជាតិសាសន៍មួយដ៏ចំណាស់រស់នៅលើទឹកដីរបស់ខ្លួន ហើយ បានកសាងប្រទេសជាតិឲ្យមានសេដ្ឋកិច្ចរីកចំរើនរុងរឿង និងមានវប្បធម៌ខ្ពង់ខ្ពស់នៅតំបន់អាស៊ីអាគ្នេយ៍ ។ កេរដំណែលទាំងនោះរួមមាន ប្រាង្គប្រាសាទ បារាយណ៍ ផ្លូវថ្នល់ ស្ពាន និងឧបករណ៍ប្រើប្រាស់ ដែលមានអាយុកាលដ៏ចំណាស់ជាច្រើន។ ក្នុងនោះដែរ គេក៏ឃើញមានស្ពាននាគនៅខ្លោងទ្វារ ចូលទៅទីក្រុងអង្គរធំ គេឃើញមានចម្លាក់ទេវតា និងយក្ស ទាញព្រ័ត្រឈរកាន់ក្បាលនាគទាំងសងខាង ដើម្បីយកទឹកអម្រឹតដែលឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងជ្រាលជ្រៅ និងការរីកចំរើននៃប្រព័ន្ធគមនាគមន៍ និង ទ្វារទឹក។យ៉ាងណាមិញបើយោងទៅតាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថា នៅក្នុងសម័យមហានគរដ៏រុងរឿង គេសងេ្កតឃើញមាន...
កោះតាគាវ ប្រៀបដូចសម្រស់ក្រមុំព្រហ្មចារីដ៏ផូរផង់ កំពុងលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ ស្អាតហួសថ្លែងដូចឋានសួគានាកណ្ដាលទ្វីបលោកា ប៉ុន្តែបែរជារំលងពីក្រសែភ្នែកអ្នកទេសចរទៅវិញ ។ ដូចជាពាក្យគេថា អ្នកមានបុណ្យច្រើននិស្ស័យអូសដៃទៅស្គាល់អ្វីល្អៗ ដូចជាអ្នកទេសចរបានទៅដល់កន្លែងនេះ គឺប្រៀបបានទៅដល់ឋានសួគាលី ហើយគិតថាខ្លួនពិតជាមានបុណ្យខ្លាំងណាស់ដែលបានទៅដល់ទីនោះ ។ កោះតាគាវជាកោះតូចមួយ លាក់ខ្លួននៅឯខេត្តព្រះសីហនុ ប៉ុន្តែនៅមិនឆ្ងាយប៉ុន្មានឡើយ យើងអាចធ្វើដំណើរទៅដល់ទីនោះតាមអូប័រ ដោយចំណាយពេលប្រមាណតែ ២០ នាទីប៉ុណ្ណោះពីដីគោក ។ នៅទីនោះ មានសភាពស្ងប់ស្ងាត់ល្អណាស់ ស័ក្ដិសមបំផុតសម្រាប់អ្នកដែលចង់បំបាត់ភាពស្មុគស្មាញ ចង់ធ្វើសមាធិឱ្យចិត្តស្ងប់ ស្រូបវីតាមីន Sea...
ក្នុងឱកាសឈប់សម្រាកនេះ បើមិនទាន់បានទៅណាទេ ប្រិយមិត្ត សាកងាកមកចាប់អារម្មណ៍ ទេសភាពបែបធម្មជាតិ ស្ថិតនៅក្នុងខេត្តបាត់ដំបងម្ដងមើល៎ ដោយសារបច្ចុប្បន្ននេះគេកំពុងពេញនិយមទៅលេង និងថតរូបស្អាតៗ គួរឱ្យទាក់ទាញ។ ស្ថិតនៅជាប់ជើងភ្នំសំពៅ នាស្រុកបាណន់ ខេត្តបាត់ដំបង នៅក្នុង សរទៈរដូវនេះ ឃើញថា ផ្កាចម្រុះច្រើនពណ៌ កំពុងរីកយ៉ាងរហង់ រង់ចាំអ្នកទេសចរ ទៅនែបនិត្យ ថតរូបជាមួយ នៅឯចំការស្បៃរឿងជើងភ្នំសំពៅ ។ នៅទីនោះ ផ្កាស្បៃរឿងរាប់ពាន់ដើម កំពុងរីកស្គុះស្គាយ បូកផ្សំនឹង...
កំពង់ស្ពឺ ជាខេត្តមួយមានចម្ងាយត្រឹម ៤៨ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ តែជាខេត្តដែលមានតំបន់ធម្មជាតិស្រស់ស្អាតជាច្រើនកន្លែង ។ ជាក់ស្ដែងថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាល ៤ កន្លែងនៅខេត្តកំពង់ស្ពឺ មិនគួរមើលរំលងបើបានទៅលេងទឹកដីសម្បូរដើមត្នោតមួយនេះ ។ ១.ភូមិដំណាក់ដំរី ភូមិដំណាក់ដំរី នៅក្បែរជើងភ្នំគីរីរម្យ នាទឹកដីខេត្តកំពង់ស្ពឺ បានក្លាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញពីសំណាក់ទេសចរដែលចូលចិត្តការលម្ហែកាយបែបធម្មជាតិពិតៗ ។ ភូមិដំណាក់ដំរី ជារីសត បែបធម្មជាតិបូកផ្សំជាមួយនឹងគំនិតច្នៃប្រឌិត ធ្វើឱ្យទីនោះក្លាយជាទីតាំងដ៏ល្អបំផុត នាថ្ងៃឈប់សម្រាករបស់អ្នក ។ ទេសចរស្នាក់នៅជាប្រភេទផ្ទះវីឡា...
ប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយនូវ តំបន់ទេសចរណ៍ធម្មជាតិ ខ្នងផ្សារ ជាឋានសួគ៏ក្រោមមេឃ ដែលរំលេចខ្លួនឡើង នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះ ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួន ៣គឺ កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់ ។ ធ្លាប់តែជាវាលស្មៅពណ៌បៃតងខៀវស្រស់ ទាក់ទាញភ្ញៀវទេសច ឱ្យលះបង់កម្លាំងកាយចិត្ត បានឡើងទៅទស្សនាកម្សាន្តអារម្មណ៍ ពេលនេះ ខ្នងផ្សារ ប្រែផ្លាស់សម្រស់ថ្មីស្រស់ស្អាតទ្វេរដង ស្របទៅតាមរដូវកាលនៃធម្មជាតិ...
កន្លងទៅប្រិយមិត្តប្រហែលជាធ្លាប់ធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តកំពត ពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយគេកម្រមើលរំលងណាស់ ។ យ៉ាងណាមិញនៅជើងភ្នំបូកគោ មានទីអារាមមួយសរសេរអក្សរធំៗនៅខ្លោងទ្វារថា «វេស្សវណ្ណស្ស គទាវុធំ» ជាក់ជាមិនខាន ប៉ុន្តែកម្រមានអ្នកណាចាប់អារម្មណ៍ចង់ចូលទស្សនាណាស់ ។ ថ្មីៗនេះស្រាប់តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Keo Chan Kimheng បានបង្ហាញទិដ្ឋភាពជាច្រើនសន្លឹកនៅក្នុងបរិវេណនៃទីអារាមមួយនេះ ពិតជាស្អាតស្កឹមស្កៃ មានប្រាង្គប្រកបដោយក្បូរក្បាច់យ៉ាងល្អឯក ប្រៀបដូចជានៅក្នុងសុបិនមួយ ប៉ុន្តែវាជាការពិត ។ ទិដ្ឋភាពនៅទីនោះបានបង្ហាញអំពីភាពអស្ចារ្យនៃស្ថាបត្យកម្ម ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ហ៊ុមព័ទ្ធដោយរបងជាសត្វនាគរាជដ៏មានមហិទ្ធរិទ្ធិអស្ចារ្យ ។ គេមិនច្បាស់ថាទីអារាមមួយនេះ...
ចេញពីរាជធានីភ្នំពេញ ទៅតាមផ្លូវជាតិលេខ ៤ ប្រមាណជាជាង ៤០ គីឡូម៉ែត្រ ធ្វើដំណើរបន្តទៅ ខាងត្បូងសាលាខេត្តកំពង់ស្ពឺ ៣ គីឡូម៉ែត្រទៀត ប្រិយមិត្តនឹងទៅដល់ អាហារដ្ឋានម៉ែប៉ុកឬស្សី ដែលមានអាសយដ្ធាន នៅផ្លូវ ១៤៣ ភូមិទំនប់អំបិល ឃុំស្គុៈ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ នៅទីនោះ ជាទីកន្លែងកំសាន្តថ្មីមួយ ដែលអំណោយផលសម្រាប់ ការជួបជុំកំសាន្តលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ ដែលនៅទីនោះមាន...
ទីបំផុត អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់អង្គរ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង ។ នេះបើតាមទំព័រហ្វេសប៊ុកផេករបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី ៣០ ធ្នូ ២០២០ នេះ ។ តាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ដូចជាការរៀបចំចំណតរថយន្តថ្មី ទីលានបដិសណ្ឋារកិច្ច តូបលក់ដូរ ការដាំដើមឈើចម្រុះ និងដាំស្មៅលម្អ...
ពេលចង់ទៅបោះតង់ម្ដងៗ ប្រិយមិត្តតែងនឹកដល់ទៅកន្លែងណាដែលឆ្ងាយ ពេលខ្លះត្រូវដើរឡើងភ្នំ ស្ពាយឥវ៉ាន់ សំពីងសំពោង អ្នកមានប្ដីប្រពន្ធ កូនតូចៗ បែបធ្វើមិនបានទេ ។ តែឥឡូវមកមើលគ្រួសារតូចនេះមួយ មានគំនិតច្នៃប្រឌិតបង្កើតដំណើរកម្សាន្តបែបគ្រួសារខ្នាតតូច មិនចំណាយលុយច្រើន បានសម្រាកលម្ហែកាយបង្កើតសុភមង្គល យ៉ាងមានក្ដីសុខបំផុត ។ តាមទំព័រហ្វេសប៊ុកឈ្មោះ រស្មី បានបង្ហោះរូបភាពជាច្រើនសន្លឹក បោះតង់គេងលើដំបូលឡាន ដាក់ជណ្ដើរឡើងគេង ហើយល្ងាចឡើងអាំងសាច់ញ៉ាំខ្លួនឯង ដោយរៀបចំពីផ្ទះទៅមានចង្ក្រាន មានសាច់ មានបន្លែ ពិតជាមានក្ដីសុខរកថាមិនត្រូវ ។...