![នៅបាត់ដំបងយើងហ្នឹង! ផ្កាចម្រុះពណ៌ជិតជើងភ្នំសំពៅស្អាតៗណាស់ ចាយតែ ២ ពាន់រៀល ថតរូបយកទៅណាអស់](https://www.popular.com.kh/wp-content/uploads/2024/04/FEATURE49.jpg)
នៅបាត់ដំបងយើងហ្នឹង! ផ្កាចម្រុះពណ៌ជិតជើងភ្នំសំពៅស្អាតៗណាស់ ចាយតែ ២ ពាន់រៀល ថតរូបយកទៅណាអស់
ក្នុងឱកាសឈប់សម្រាកនេះ ប្រសិនបើប្រិយមិត្តពុំទាន់មានគម្រោងទៅណា អាចសាកងាកមកចាប់អារម្មណ៍ទេសភាពបែបធម្មជាតិស្ថិតនៅក្នុងខេត្តបាត់ដំបងម្ដងមើល៍ ដោយសារបច្ចុប្បន្ននេះគេកំពុងពេញនិយមទៅលេង និង ថតរូបស្អាតៗគួរឱ្យទាក់ទាញ ដោយចំណាយថ្លៃសំបុត្រត្រឹមតែ ២០០០ រៀលប៉ុណ្ណោះ ខណៈនៅទីនោះមានឈ្មោះថា «ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ»។
ស្ថិតនៅជាប់ជើងភ្នំសំពៅ នាឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅក្នុងរដូវនេះ គេសង្កេតឃើញមានផ្កាចម្រុះច្រើនពណ៌កំពុងរីកយ៉ាងរហង់ រង់ចាំអ្នកទេសចរទៅនែបនិត្យថតរូបជាមួយនៅឯចម្ការស្បៃរឿងជើងភ្នំសំពៅ។
នៅទីនោះ មានផ្កាជាច្រើនដើមកំពុងរីកស្គុះស្គាយ បូកផ្សំនឹងទេសភាពនៅក្បែរជើងភ្នំសំពៅ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យ ដែលកំពុងដុតអារម្មណ៍ភ្ញៀវទេសចរឱ្យចង់ទៅទស្សនា ថតរូបកម្សាន្តអារម្មណ៍ និង លម្ហែស្រូបយកខ្យល់អាកាសធម្មជាតិ លាយជាមួយក្លិនផ្កា ដើម្បីបំភ្លេចទុក្ខសោកមួយចំនួននៃជីវិត។
ដូច្នេះហើយ បើសិនជាប្រិយមិត្តមានពេលវេលា កុំភ្លេចណាត់គ្រួសារ មិត្តភក្តិ និង មនុស្សសំខាន់ទៅមើលផ្កាលម្ហែអារម្មណ៍ ជាមួយទេសភាពដ៏ស្រស់ត្រកាលនៅទីនោះផងណា៎៕
ប្រភពរូបភាព ៖ ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ