នៅក្នុងឱកាសឈប់សម្រាកម្ដងៗស្ទើរតែគ្រប់គ្រួសារតែងមានគម្រោងដើរលេងកម្សាន្ត ទៅកាន់តំបន់ទេសចរណ៍នានាស្ទើរទូទាំងប្រទេស ។ ខេត្តបាត់ដំបង ជាទឹកដីគ្របដណ្ដប់ដោយតំបន់ទេសចរណ៍ជាច្រើនទាំងវប្បធម៌ ប្រវត្តិសាស្ត្រ និង តំបន់ទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែង សុទ្ធតែមានទេសភាពស្អាតៗក្រៃលែង ។ នៅថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញអំពីតំបន់ទេសចរណ៍បែបធម្មជាតិ ហើយភាគច្រើនសុទ្ធតែជាតំបន់ មានទឹកងូតលេងកម្សាន្ត។ តោះសូមប្រិយមិត្តមកស្គាល់ទាំងអស់គ្នា ៖ ប្រភព ៖ បាត់ដំបងស្រុកកំណើតខ្ញុំ អត្ថបទដោយ៖ Chanreth
ទឹកធ្លាក់ខ្ជោល ជាទឹកធ្លាក់ថ្មីមួយ ដែលទើបតែមានភ្ញៀវទេសចរស្គាល់ច្រើន នាឆ្នាំ ២០១៩នេះប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺនៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាតស្ថិតនៅលើកំពូលភ្នំឱរ៉ាល់។ ទឹកធ្លាក់ខ្ជោល មានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទឹកធ្លាក់ខ្ជោលនេះ មានចម្ងាយ ១៥ គីឡូម៉ែត្រ ពីអាស្រម ព្រៃមាតាធម្មជាតិ ភ្ញៀវទេសចរអាច បោះតង់ ចងអង្រឹង អាំងសាច់ និង លេងល្បែងកម្សាន្តនាពេលរាត្រី...
ពេលនេះ ខេត្តមណ្ឌលគិរី បានក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏សំខាន់មួយ ដែលភ្ញៀវទេសចរទាំងឡាយមិនត្រូវមើលរំលងឡើយ ។ រីសត ថ្មីៗ បានរីកដូចផ្សិត ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ដែលបានចូលទៅសម្រាកលំហែកាយ នៅខេត្តភូមិភាគឥសាន្ត ដែលសម្បូរទៅដោយ ទេសភាពធម្មជាតិប្លែកៗជាច្រើន ។ លោក សម្បត្តិ មុន្នីឧត្តម ជាម្ចាស់ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម បានឱ្យដឹងថា ...
ប្រសិនបើលោកអ្នកបានទៅដល់ទឹកដីនៃខេត្តស្ទឹងត្រែងហើយនោះ បើមិនបានទៅទស្សនាទេសភាពនៅតាមដងទន្លេមេគង្គទេនោះគឺពិតជាមានការស្តាយក្រោយជាមិនខាន ។ ព្រោះនៅទីនោះមានទេសភាព និង សម្រស់ធម្មជាតិ ដែលល្អឯកគ្មានគូប្រៀប វាពិតជាធ្វើឱ្យយើងស្ទើរមិនជឿលើភ្នែករបស់ខ្លួនឯងឡើយថា នៅលើទឹកដីតាមដងទន្លេមេគង្គមានរូបភាព និង ផ្ទាំងទស្សណីយភាពស្រស់ស្អាត និង អស្ចារ្យបែបនេះសោះ ។ ដោយសារតែនៅទីនោះ មានទេសភាពយ៉ាងស្រស់ស្អាតនោះ ត្រូវបានគេចាត់ទុក និង ដាក់ឈ្មោះឱ្យថា បក្សីមេគង្គ ។ បើលោកអ្នកបានទៅដល់ បក្សីមេគង្គ ហើយនោះ ពិតជាមានអារម្មណីជ្រះថ្លា និង ស្រស់ស្រាយជាមួយសម្រស់ធម្មជាតិ...
នៅរាជធានីភ្នំពេញ មានរមណីយដ្ឋានយ៉ាងច្រើន ដែលរងចាំស្វាគមន៍ភ្ញៀវទេសចរ ជាតិ និង បរទេស សម្រាប់សម្រាក លំហែរកាយ នាពេលរសៀល ឬ ថ្ងៃចុងសប្ដាហ៍ ។ វត្តភ្នំក៏ក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយផងដែរ ។ ចំណែកនៅសួនកុមារវត្តភ្នំវិញ ក៏មានប្រជាប្រិយភាពខ្លាំងណាស់ដែរ ។ មិនថាតែនៅពេលល្ងាច ចុងសប្តាហ៍ ឬ ថ្ងៃបុណ្យជាតិម្តងៗនោះទេ មាតា បិតាទាំងឡាយ ក្រោយពីនាំបុត្រធិតារបស់ខ្លួនទៅទស្សនា និង ថតរូបលេងនៅរមណីយដ្ឋានវត្តភ្នំហើយនោះ...
ប្រសិនបើលោកអ្នកមានបំណងចង់ទៅសម្រាកលំហែរកាយ នៅ ខេត្តកំពត ឱ្យមានភាពសប្បាយ គួរតែសាកល្បងទៅ លេងនៅ ផែសមុទ្ររីសត ម្តងមើល ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។ ផែសមុទ្ររីសត មានខ្យល់អាកាស់ឆ្នេរសមុទ្រដ៏ល្អបរិសុទ្ធ លោកអ្នកអាចបោះតង់ អាំត្រីសមុទ្រ ក្តាម ស្រស់ ដែលអ្នកនេសាទរកបាននៅតំបន់នោះដោយផ្ទាល់យ៉ាងមានរសជាតិឆ្ងាញ់ពិសារ ជាងនេះទៅទៀត ផែសមុទ្ររីសត មានឆ្នេរខ្សាច់ សស្អាត ដែលអាចឱ្យភ្ញៀវ អាចងូតទឹកលេង នៅលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយក្រៃលែង ព្រមទាំងភ្ញៀវអាចជិះអូប័រ នៅតាមមាត់សមុទ្រយ៉ាងសប្បាយរីករាយឥតឧបមា...
បើទោះជាពេលបច្ចុប្បន្នមានផ្លូវយ៉ាងល្អស្អាតឆ្ពោះទៅតំបន់រមណីយដ្ឋានប្រាសាទ បាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ ក៏ដោយ ក៏ប្រាសាទដ៏ល្អអស្ចារ្យមួយនេះ ហាក់បីដូចជាមិនសូវមានភ្ញៀវទេសចរទៅទស្សនាច្រើនឡើយ ។ ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ មានទីតាំងនៅក្នុង ភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារមានចម្ងាយប្រហែលជា ១០៥ គីឡូម៉ែត្រពីក្រុងព្រះវិហារ ឬ ក៏អាចចូលតាមផ្លូវក្រួសក្រហមចំពីមុខសាលា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បែកចេញពីផ្លូវជាតិលេខ ៦ ចម្ងាយ ៧៥...
Mayura Hill Resort ជារីសតដ៏ល្បីល្បាញជាងគេប្រចាំខេត្តមណ្ឌលគីរី ព្រោះតែវាស្ថិតនៅលើចង្កេះភ្នំ ប្រកបដោយទេសភាពព្រៃព្រឹក្សាយ៉ាងស្រស់ត្រកាលនៅលើទឹកដីដ៏សែនមនោរម្យ ក្នុងខេត្តមណ្ឌលគីរី ។ ភ្ញៀវទេសចរដែលចង់សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធ និង ស្នាក់នៅក្នុងបឹងកាឡូប្រកដោយផាសុកភាពបែបព្រៃភ្នំ ពោរពេញដោយសេចក្ដីស្ងប់សុខ សុភមង្គល អាចទៅស្នាកនៅ Mayura Hill Resort បាន ។ Mayura Hill Resort មានទីតាំងស្ថិតនៅក្រុងសែនមនោរម្យតែម្ដង មានប្រវែងប្រមាណជិត ១...
ប្រសិនបើភ្ញៀវទេសចរទាំងឡាយបានទៅកម្សាន្តនៅទឹកធ្លាក់ព្រះនិម្មិតនាពេលនេះ វាពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែកមួយទៀតខុសពីដើមរដូវវស្សា ដែលមានទឹកល្បាក់ហូរធ្លាក់ខ្លាំង ដែលមើលទៅគូរឱ្យព្រឺព្រួច ។ ប៉ុន្តែនៅពេលនេះ ចរន្តទឹកហូរបោកច្រាំងតិចៗបង្កើតបានជាចង្វាក់ភ្លេងធម្មជាតិយ៉ាងពីរោះរណ្តំចិត្ត ដែលធ្វើឱ្យភ្ញៀវទេសចរមានការជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង ។ ទឹកធ្លាក់ព្រះនិមិ្មត មានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ ជាប់ព្រំដែន កម្ពុជា-ឡាវ ជារមណីយដ្ឋានទឹកធ្លាក់ ដែលធំជាងគេនៅក្នុងតំបន់ទន្លេមេគង្គ ។ បច្ចុប្បន្នទឹកធ្លាក់ព្រះនិមិ្មតកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។ ជាមួយគ្នានេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ថែមទៀត ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានមួយនេះ នឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដែលជាទីទាក់ទាញភ្ញៀវទេសចរ ។ ...
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ភ្ញៀវទេសចរ និង លោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី ព្របទាំងមន្រ្តីរាជការប្រជាពលរដ្ឋក្នុងខេត្ត បានអញ្ជើញទៅទស្សនាសត្វបក្សីរាប់ម៉ឺនក្បាលបានហោះហើរមកទុំ និង រកចំណី នៅក្នុងចម្ការអ្នកស្រុក ។ បក្សីទាំងនោះមានច្រើនប្រភេទ ដូចជា កុក ក្រៀល ក្រសារ ក្អែកទឹក ។ ល ។...