(វីដេអូ) ចុងសប្ដាហ៍អត់ដឹងទៅណា! បង ៥ ម៉ឺន អូន ៥ ម៉ឺន ដើរលេងពេញខេត្តកែប អាំងសាច់នៅឆ្នេរអង្កោល សប្បាយកប់!
ថ្វីដ្បិតតែមានភូមិសាស្ត្រតូចពិតមែន តែខេត្តកែបដែលស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គឺជាតំបន់មានសក្ដានុពលទេសចរណ៍ខ្លាំងក្លាមិនចាញ់ខេត្តដទៃនោះឡើយ ដោយមានទាំងតំបន់ទេសចរណ៍មាត់ឆ្នេរ តំបន់ទេសចរណ៍ធម្មជាតិ ផ្សារក្ដាមដ៏ធំ និង កន្លែងកម្សាន្តជាច្រើន ទាក់ចិត្តភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្តមិនចេះជិនណាយ។
ថ្មីៗនេះផងដែរ Travel tvx បានធ្វើដំណើរទៅកាន់ខេត្តកែប ដោយធ្វើ Challenge បង ៥ ម៉ឺន អូន ៥ ម៉ឺន ទៅដើរលេងខេត្តកែប ដោយដកចេញនូវការចំណាយថ្លៃសាំងរថយន្តក្នុងការធ្វើដំណើរ។
ចំពោះការចំណាយ ១០ ម៉ឺនរៀល រយៈពេលមួយថ្ងៃពេញ ក្នុងខេត្តកែប អាចទៅដល់កន្លែងសំខាន់ៗមួយចំនួនមានដូចជា ៖
- ខ្សែរ៉កកាហ្វេចំណាយត្រឹម ១៤០០០ រៀល/២នាក់
- ចំណាយលើអាហារក្នុងផ្សារក្ដាម អាហារពេលថ្ងៃ ៣៦០០០ រៀល
- ចំណាយលើគ្រឿងសមុទ្រសម្រាប់ពេលល្ងាច ៣០០០០ រៀល
- ចំពោះការអង្គុយទទួលទានអាហារគឺឥតគិតថ្លៃ ក្នុងករណីមានតុកៅអីអង្គុយផ្ទាល់ខ្លួន
លុះមកដល់ពេលថ្ងៃលិច បានទៅដើរលេងនៅឆ្នេរអង្កោលដើម្បីមើលថ្ងៃលិច ក៏ដូចជាទេសភាពដ៏ស្រស់ស្រាយនៅបរិវេណជុំវិញ ព្រមទាំងអាំងសាច់អង្គុយមើលថ្ងៃលិច និយាយរឿងក្នុងចិត្ត ដោយចំណាយត្រឹមតែ ២ ម៉ឺនរៀលក្នុងការជួលចង្ក្រាន្តអាំងសាច់បុណ្ណោះ ដែលលើសថវិកាក្នុងការចំណាយត្រឹម ២០០០ រៀលប៉ុណ្ណោះ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖