![ស្អាតខ្លាំង! បានចូលលេងប្រាសាទបេងមាលា កុំភ្លេចចាប់ប្លង់ថតរូបកន្លែងទាំងនេះ រូបចេញមកស្អាតៗគ្មានទាស់](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea-F.jpg)
ស្អាតខ្លាំង! បានចូលលេងប្រាសាទបេងមាលា កុំភ្លេចចាប់ប្លង់ថតរូបកន្លែងទាំងនេះ រូបចេញមកស្អាតៗគ្មានទាស់
ខេត្តសៀមរាប ជាខេត្តមួយមានទីតាំងនៅក្បែរបឹងទន្លេសាប ភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយសព្វថ្ងៃខេត្តនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និង ប្រាសាទបុរាណដទៃទៀតជាច្រើន។
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea13.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea14.jpg)
នាពេលថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀត ដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម ប្រាសាទបេងមាលា និង ប្រាសាទរាប់រយផ្សេងទៀត។
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea15.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea16.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea17.jpg)
យ៉ាងណាមិញ ក្រៅពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ថ្មីៗនេះភ្ញៀវទេសចរជាច្រើនទាំងភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ហាក់មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះប្រាសាទបេងមាលា ដែលជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តមួយ ដោយមានទីតាំងស្ថិតនៅក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ដែលមានចំងាយប្រមាណជា ៦៨ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea0.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea1.jpg)
ទន្ទឹមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ប្រាសាទនេះ ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សរ៍ទី ១២ តាមរចនាបថអង្គរវត្ត សង់លើផៃ្ទដីរាបស្មើទំហំ ១៤ ហិកតា (១៨១ ម៉ែត្រគុណនឹង ១៥២ ម៉ែត្រ) មានកំពែង ៣ ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម ក៏ជាប្រាសាទមួយមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជា ប្រវត្តិនៃការសាងសង់ ទីតាំង និង រចនាបទល្អឯក ដោយភ្ញៀវទេសចរអាចមកសិក្សាអំពីប្រវត្តិសាស្រ្ត លម្ហែកម្សាន្ត មើលប្រាសាទ មើលចម្លាក់ ព្រមទាំងអាចថតរូបលេងទុកជាអនុស្សាវរីយ៍ ព្រោះការថតរូបក្នុងប្រាសាទនេះនៅប្លង់ណាក៏មានសភាពស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ដែរ។
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea2.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea3.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea4.jpg)
គួរឱ្យដឹងដែរថា ប្រាសាទបេងមាលា នៅខែភ្លៀងរដូវវស្សានេះ មានទិដ្ឋភាពស្អាតខ្លាំងណាស់ ព្រោះថ្មប្រាសាទមានដុះស្លែ ប្រែជាពណ៌បៃតង អាចឱ្យទេសចរទទួលបាននូវអារម្មណ៍ប្លែកថ្មីមួយ ព្រមជាមួយអាកាសធាតុដ៏ត្រជាក់ និង ទេសភាពមានស្លឹកឈើ និង ស្មៅខៀវខ្ចី ដែលនេះជាឱកាសល្អបំផុតសម្រាប់ភ្ញៀវទេសចរណាចូលចិត្តថតរូបលេង ដោយភ្ញៀវទាំងអស់អាចឈរថតរូបលេងកម្សាន្តបានក្នុងបរិវេណប្រាសាទ ឬ ថតជាវីដេអូ ដើរតាមស្ពានឈើក្នុងប្រាសាទ និង អាចឈរថតរូបសន្លឹកនៅតាមជណ្ដើរថ្មប្រាសាទ ចាប់ប្លង់យកប្រាសាទមានដុះស្លែខៀវខ្ចី គួរជាទីទាក់ទាញ។
អ្វីដែលកាន់តែពិសេសនោះគឺស្ពានឈើនៅប្រាសាទបេងមាលា ដែលជាផ្នែកមួយដ៏ពិសេសក្នុងការលើកសម្រស់ប្រាសាទមួយនេះឱ្យកាន់តែស្អាត និង ជាកន្លែង ដែលមនុស្សជាច្រើនចូលចិត្តថតរូបលេងកម្សាន្ត មានភាពទាក់ទាញ ហើយក៏ជាប្លង់ពិសេសមួយសម្រាប់ភ្ញៀវទេសចរ ចូលចិត្តថតរូបលេងកម្សាន្ត៕
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea5.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea6.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea7.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea8.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea9.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea10.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea11.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/09/BengMealea12.jpg)
រូបភាពដោយ ៖ ទេសចរណ៍-Tourism & Horng Visal & Moon-សក្កទ្វីប