ទៅចង់សឹកផ្លូវទើបដឹង! នៅសៀមរាប មានកន្លែងប្រណាំងកូនឡាន ទើបបើកថ្មី ទំនងខ្លាំងណាស់
ខេត្តសៀមរាប ត្រូវបានគេស្គាល់ថាជាខេត្តមួយ ប្រកបទៅដោយសក្តានុពលទេសចរខ្ពស់ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តមួយនេះគឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណយ៉ាងច្រើនសម្បូរបែប និង តំបន់ទេសចរមានទេសភាពស្រស់ត្រកាលច្រើនអនេក ទាក់ចិត្តអ្នកទេសចរឱ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗជាដើម។
ទន្ទឹមទៅនឹងកន្លែងលម្ហែដ៏ច្រើនសម្បូរបែប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវកន្លែងកម្សាន្តមួយបែប អាចនិយាយបានថា មានតែមួយនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នោះគឺទីកន្លែងប្រណាំងកូនឡាន ដែលមានឈ្មោះថា «Angkor Speed Way»។
នៅ Angkor Speed Way អាចនិយាយបានថា ជាកន្លែងដំបូងគេហើយក្នុងទឹកដីខេត្តសៀមរាប ដែលមានបើកបម្រើសេវាកម្មជិះ Go-Kart ឬកូនឡានប្រណាំង ដែលជាសកម្មភាពកម្សាន្តថ្មី ប្លែកអារម្មណ៍ គួរឱ្យចង់ទៅជិះលេងកម្សាន្តជាមួយដៃគូ ក៏ដូចជាមិត្តភក្តិជាដើម។
ទីតាំងខាងលើនេះផងដែរ ទើបតែបើកសម្ពោធទទួលភ្ញៀវ ចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ពោលគឺមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ប៉ុណ្ណោះ៕
ទីតាំង ៖ Angkor Speed Way
រូបភាព ៖ មន្ទីរទេសចរណ៍ ខេត្តសៀមរាប