អស្ចារ្យណាស់! អ្នកគាំទ្រស្រែកហ៊ោរំភើបចិត្តជាមួយ STING និង G-DEVITH ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីប្រវត្តិសាស្ត្រអបអរខួប ៥ ឆ្នាំ STING X G-DEVITH ANNIVERSARY PARTY
ភ្នំពេញ៖ កក្រើកផ្សារទំនើបអ៊ីនអនម៉ល សែនសុខស៊ីធី កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ ដោយ STING CAMBODIA បានរៀបចំការជប់លៀងដ៏ធំប្រចាំឆ្នាំ STING X G-DEVITH ANNIVERSARY PARTY ដើម្បីជាការអបអរខួប ៥ ឆ្នាំ នៃភាពជាដៃគូរវាងស្ទីង និង តារារ៉េបដ៏ល្បីនៅកម្ពុជា លោក G-DEVITH។ STING CAMBODIA បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដោយនាំយកការប្រគំតន្ត្រីដ៏អស្ចារ្យ ដែលជាការផ្សារភ្ជាប់គ្នាជាមួយអាយដល និង អ្នកគាំទ្រ ជាពិសេសSTING បានបញ្ចេញនូវការរចនារូប G-DEVITH នៅលើសម្បកកំប៉ុងមិនធ្លាប់មាន ធ្វើឱ្យអ្នកគាំកាន់តែរំភើបចិត្ត និង ពេញចិត្តជាខ្លាំង។
ជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រី STING X G-DEVITH ANNIVERSARY PARTY អ្នកគំាទ្រជាច្រើនពាន់នាក់ រាប់តាំងពីហ្វេនក្លឹបរហូតដល់តារាល្បីៗ បានមកជួបជុំគ្នាលះមួយទំហឹង រាំផង ច្រៀងផង ស្រែកហ៊ោផង ផ្អើលសាលប្រគំតន្ត្រី។ ម្នាក់ៗលេងខ្លួនស្លៀកពាក់ស្ទីលអាយដល លាយឡំស្ទីលរបស់ស្ទីង ហើយកាន់កំប៉ុងស្ទីងថ្មីទៀត មើលមកពិតជាឡូយប្លែកមែនទែន។
ក្នុងព្រឹត្តិការណ៍អបអរនេះ លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Cambrew LTD បានមានប្រសាសន៍ថា ៖ «ជាដំបូងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលរួមកម្មវិធីថ្ងៃនេះ។ សម្រាប់ស្ទីងគឺជាប្រ៊េនភេសជ្ជៈប៉ូវកម្លាំងលេខ ១ នៅកម្ពុជា និង មាននៅបណ្តាញប្រទេសជាច្រើនទៀតជាសកល។ ជាម៉ាកសញ្ញាមកពីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន PepsiCo យើងពិតជារំភើបចិត្ត ដែលជាផ្នែកមួយនៃតារារ៉េប G-DEVITH។ ដូចបានដឹងស្រាប់ G-DEVITH ជាដៃគូជាមួយSTINGអស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះយើងចង់អបអរជាមួយគាត់តាមរយៈកម្មវិធីដ៏ពិសេសនេះ»។
STING តែងតែនាំមកនូវការភ្ញាក់ផ្អើល និង បទពិសោធល្អបំផុតដល់អ្នកគាំទ្រ ជាក់ស្តែង នាយកទីផ្សារជាន់ខ្ពស់រូបនេះ បានលើកឡើងថា ៖ «យើងដឹងថាអ្នកទំាងអស់គ្នាស្រលាញ់ G-DEVITH នៅពេលយើងចង់បង្កើតឱ្យអ្នកគាំទ្រកាន់តែរីករាយជាមួយអាយដល យើងបង្កើតនូវអ្វីដែលថ្មី អារម្មណ៍ថ្មី ដូចជាភេសជ្ជៈស្ទីងពណ៌ថ្មីបន្ថែម។ ចំពោះការឌីហ្សាញដាក់រូប G-DEVITH នៅលើកំប៉ុង ក្រុមការងារ STING CAMBODIA និង ក្រុមការងារសកលនៅ PepsiCo យើងបានធ្វើការជាមួយ លោក G-DEVITH ដើម្បីបញ្ចេញនូវខូឡិកហ្សិនយ៉ាងពិសេស Limited Edition មានទាំងលើកំប៉ុងស្ទីងពណ៌ក្រហម លឿង និង ខៀវ»។
លោក Akira Nopakunkajorn បានបន្ថែមទៀតថា ៖ «STING គឺជាភេសជ្ជៈប៉ូវកម្លាំង ដែលបង្កើនអារម្មណ៍ស្រស់ស្រាយ និង ស្វាហាប់ ដូចទៅនឹងបុគ្គលិកលក្ខណៈរបស់ G-DEVITH ដែលប្រកបដោយថាមពល និង ទេពកោសល្យ។ រាល់ពេលដែលអ្នកទទួលទាន STING អ្នកនឹងមានអារម្មណ៍បានផ្សារភ្ជាប់ និង មានថាមពលដូចជា G-DEVITH»។
ក្នុងសកម្មភាពចូលរួមយ៉ាងកុះករជាតារាល្បីៗ បានបង្ហាញពីចំណាប់អារម្មណ៍ដែរថា ៖ «STING បង្កើតកម្មវិធីនេះមក ធ្វើឱ្យខ្ញុំរំភើបខ្លាំង រំភើបឡើងញាប់ញ័រ ហើយក៏ទទួលបានបទពិសោធថ្មី។ ជាពិសេស ជាលើកដំបូងដែលបានឃើញតារាតំណាងផ្សព្វផ្សាយ ធ្វើកម្មវិធីខួប Anniversary ជាមួយប្រ៊េន ហើយដាក់រូបគាត់នៅលើកំប៉ុងទៀត។ នេះពិតជាមោទកភាពមែនទែន ដែលសិល្បករខ្មែរយើងមានរូបនៅលើកំប៉ុងរបស់ប្រ៊េនអន្តរជាតិ។ G-DEVITH មានទេពកោសល្យ គាត់ចូលចិត្តបង្កើតអ្វីដែលថ្មីប្លែកគេ អ៊ីចឹង! ស្ទីលរបស់គាត់ជាមួយស្ទីងពិតជាឡូយបំផុត។ អរគុណដល់ STING ដែលបានអញ្ជើញពួកខ្ញុំចូលរួម ធ្វើឱ្យពួកខ្ញុំមានអារម្មណ៍ពិសេស ព្រោះរាល់ដងធ្លាប់ជាហ្វេនទាំង STING ទាំងអាយដល ដល់ឥលូវបានមកជួបជុំទាំងអស់ក្នុងថ្ងៃតែមួយតែម្តង»។
ដោយឡែក ជួបអ្នកគាំទ្រយុវវ័យមួយក្រុម ពួកគេបាននិយាយថា ៖ «អ្វីដែលទាក់ទាញពួកខ្ញុំមកកម្មវិធីនេះ ទី ១ អាយដល ទី ២STING ខ្ញុំជា Top fan របស់ស្ទីងតាំងពីដើម ឱ្យតែ STING ធ្វើជាមួយ G-DEVITH គឺដឹងតែ Amazing ម៉ង! ចង់ឱ្យស្ទីងបង្កើតកម្មវិធីបែបនេះ រាល់ឆ្នាំ រាល់រដូវកាល អរគុណដល់ STING ដែលធ្វើឱ្យពួកខ្ញុំបានជួបគាត់»។
ក្រឡេកមក យុវតីមួយក្រុមទៀតដែលប្រាប់ថាខ្លួនជា Top fan របស់ G-DEVITH បាននិយាយដែរថា ៖ «ឃើញរូបអាយដលលើកំប៉ុង STING ចង់និយាយថា Wow! ឡូយម៉ង! ញុំាហើយ អាចទុកជាអនុស្សាវរីយ៍ទៀត យប់នេះចង់សុំហត្ថលេខាលើកំប៉ុងឱ្យបាន។ សំខាន់ ចង់ឃើញ G-DEVITH ពាក់អាវពណ៌ក្រហមជាមួយ STING។ អរគុណ STING សម្រាប់កម្មវិធីមួយនេះ ហើយសង្ឃឹមថា STING នឹងនាំយកកម្មវិធីកាន់តែអស្ចារ្យជាងនឹងទៀត»។
រយៈពេល ៥ ឆ្នាំ ដែល STING CAMBODIA ចាប់ដៃគូជាមួយ G-DEVITH ក្រុមហ៊ុនពិតជាមានមោទកភាព ដែលទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ កម្ពុជាជាប្រទេសទីមួយហើយដែលមានរូបសិល្បករនៅលើកំប៉ុងភេសជ្ជ STING ខណៈប្រទេសដទៃទៀតមិនទាន់មាននៅឡើយ។ នេះជាឱកាសពិសេសមួយដែលក្រុមហ៊ុនបានអបអរ ក៏ដូចជារួមចំណែកលើកម្ពស់សិល្បករក្នុងស្រុកទៅកាន់សកល។
តាមការបង្ហើបចុងក្រោយពីលោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ ឆាប់ៗនេះ បន្ទាប់ពីកម្មវិធី STING X G-DEVITH ANNIVERSARY PARTY ក្រុមហ៊ុនបានត្រៀមរៀបចំកម្មវិធីអស្ចារ្យចំនួនពីរទៀត ដែលអាចនិយាយបានថា ពិតជាប្លែក មិនធ្លាប់មានពីមុននៅកម្ពុជា។ ដូចនេះ ដើម្បីកុំឱ្យខកខាន សូមកុំភ្លេចតានដានជាមួយ STING ទាំងអស់គ្នា!៕