សេចក្តីប្រកាសព័ត៌មានស្តីពីការតែងតាំង ឧកញ៉ា គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤
ភ្នំពេញ៖ ថ្មីៗនេះក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានតែងតាំង លោក គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបអន្តរជាតិ។
អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ នៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា ៖ «ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបឱ្យក្លាយជាក្រុមហ៊ុនពហុផលិតផលឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក គិត ស៊ូឡា ដែលពេលនេះមានវ័យ ១៩ ឆ្នាំ បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។ ដោយទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និង បច្ចុប្បន្នកំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរី លោក ស៊ូឡា ត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំឱ្យអស់ពីសមត្ថភាព។ ក្នុងតួនាទីថ្មីរបស់លោកជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ លោកនឹងកាន់តំណែងសំខាន់នេះក្នុងការបង្កើតឱ្យកាន់តែមានភាពចម្រុះ និង ធ្វើឲឱ្យចំណូលក្រុមហ៊ុនប្រសើរទ្បើងនៅក្នុងពិភពឌីជីថល។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និង ភាពចម្រុះបំផុតរបស់ប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើន រួមមាន ធនាគារ និង ហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និង ការកម្សាន្ត សណ្ឋាគារ និង រមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និង តំបន់សេដ្ឋកិច្ចពិសេស។
ទំនាក់ទំនងព័ត៌មាន៖
លោក Mark Hanna
អគ្គនាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ
ក្រុមហ៊ុន រ៉ូយាល់គ្រុប
អ៊ីមែល៖ markhanna@royalgroup.com.kh
ទូរសព្ទ: +៨៥៥ ១២ ៩០០៩៧៧
លោក Paul Clements
អគ្គនាយករងផ្នែកយុទ្ធសាស្ត្រ និងវិនិយោគ
ក្រុមហ៊ុន រ៉ូយាល់គ្រុប
អ៊ីមែល៖ paul.clements@royalgroup.com.kh
ទូរសព្ទ: +៨៥៥ ៨៥ ៥០១៩៦៧
@រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រុមហ៊ុន រ៉ូយាល់គ្រុប ឆ្នាំ ២០២៤