ទារកមានបញ្ហាស្បែកលឿង អាចព្យាបាលដោយខ្លួនឯងបានដែរតើស !!!
ទារកទើបនឹងកើតហើយលឿងក្នុងរយៈពេលពីរបីថ្ងៃដំបូង អាចដោយសារតែកើនចំនួននៃសារធាតុ Bilirubin ពីក្នុងឈាមចូលទៅក្នុងស្បែក។ ជាធម្មតា សារធាតុនេះត្រូវបានច្រោះចេញពីថ្លើមរបស់ក្មេង ប៉ុន្តែមានពេលវេលាច្រើនដែរ ដែលថ្លើមមិនទាន់លូតលាស់គ្រប់គ្រាន់ដើម្បីធ្វើការងារនេះបាន ដែលជាហេតុនាំឲ្យវាចេញជាអាការៈស្បែកលឿងតែម្តងទៅ។ យកល្អគួរតែកំណត់ថា កូនអ្នកមានបញ្ហាលឿងស្បែកនេះឬអត់ផង។ បើសិនជាស្បែកក្មេងស្តើង ចូរសង្កត់ថ្នមៗទៅលើទ្រូងរបស់គេ។ បើសិនជាក្រោយពីដកដៃចេញហើយ វាប្រែទៅជាលឿង មានន័យថា កូនអ្នកលឿងស្បែកហើយ។ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យផងថា កូនអ្នកមានបញ្ហានេះមែនឬអត់។
ភាគច្រើន ពេទ្យអាចចេញឲ្យប្រើថ្នាំដើម្បីបំបាត់បញ្ហាលឿងស្បែកនេះ ប៉ុន្តែវាក៏មានមធ្យោបាយច្រើនទៀតក្នុងការដោះស្រាយដែរ ហើយអ្នកគួរតែសាកល្បង។
ប៉ះពាល់នឹងពន្លឺព្រះអាទិត្យ
បើសិនជាកូនអ្នកមានបញ្ហាលឿងស្បែកតិចៗទេ គេប្រហែលជាមិនបាច់ត្រូវការប្រើថ្នាំអ្វីឡើយ។ ដើម្បីអាចជួយគេបាន គឺគ្រាន់តែពរគេឲ្យប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ១០ ទៅ ១៥នាទីក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។ ការធ្វើបែបនេះនឹង ផ្តល់ឲ្យកូនអ្នកនូវវីតាមីន D ដើម្បីអាចជួយរំលាយសារធាតុ Bilirubin ក្នុងខ្លួនកាន់តែល្អដើម្បីបញ្ចេញចោលលឿន។
ឲ្យគេបៅឲ្យទៀងទាត់
មធ្យោបាយមួយផ្សេងទៀតដើម្បីច្រោះសារធាតុ Bilirubin ដែលកំពុងតែកើនឡើងច្រើនឲ្យចេញក្រៅរាងកាយវិញនោះ គឺបង្កើនការបៅរបស់គេ។ ការបំបៅទឹកដោះគោមិនគ្រាន់តែជាមធ្យោបាយដ៏ល្អក្នុងការទទួលបានជីវជាតិច្រើនទេ តែកូនអ្នកក៏អាចមានជាតិទឹកគ្រប់គ្រាន់ដែរ ដើម្បីបញ្ចេញសារធាតុ Bilirubin ចោលតាមបែបធម្មជាតិ។ នៅពេលអ្នកបង្កើនការបៅរបស់គេ អ្នកក៏បង្កើនចំនួនទឹកដោះរបស់ខ្លួនឯងដែរ។
បញ្ឈប់ការបំបៅដោះមួយរយៈសិន
បើសិនជាគ្រូពេទ្យបានកំណត់ថា កូនអ្នកមានបញ្ហាលឿងស្បែកដោយសារតែទឹកដោះម្តាយ គាត់ប្រហែលជាមិនអាចណែនាំឲ្យអ្នកបំបៅដោះកូនទៀតទេ។ សំណាងដែរ អ្នកអាចបន្តការបង្ហូរទឹកដោះទៀតបានតាមរយៈការប្រើវិធីច្របាច់ទឹកដោះទុក។ អ្នកអាចរៀបចំទឹកដោះនេះទៅក្នុងកំប៉ុងទឹកដោះគោដើម្បីអាចឲ្យកូនបានគ្រប់ពេលគេត្រូវការ៕
( ប្រភព ៖ healthybuilderz )