Connect with us

ម៉ាក់​ម៉ាក់

គ្រាន់តែបំបៅកូនដោយទឹកដោះម្តាយសោះ មានគុណប្រយោជន៍ច្រើនដល់ថ្នាក់នេះ !

on

Advertisement

ការ​បំបៅ​ដោះ​កូន​មាន​ប្រយោជន៍​ច្រើនណាស់​ទាំង​ម្តាយ និង​កូន​។ ទឹកដោះ​ម្តាយ​ផ្ទុក​ទៅដោយ​ជីវជាតិ​ដែល​រាងកាយ​របស់​ទារក​ត្រូវការ​ដើម្បី​លូតលាស់ និង​ធំធាត់​ប្រកបដោយ​សុខភាព​ល្អ​។ វា​ងាយ​នឹង​រំលាយ​ជាង​ម្សៅ​ទឹកដោះគោ ហើយក៏​មាន​អង់ទីគ័រ​ដែល​អាចជួយ​បង្កើត និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​បាន​ទៀតផង​។

​ប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​កូន​មានដូចជា​៖
•​ ​ជួយ​សម្រក​ទម្ងន់​ដែល​ឡើង​ក្នុងពេល​មាន​ផ្ទៃពោះ​របស់​ម្តាយ​
•​ ​បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​នៅ​ថ្ងៃក្រោយ​
•​ ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ ស្បូន និង​ក្រពេញ​អូ​វ៉ែ​
•​ ​ជួយ​បង្កើន​ចំណង​ទំនាក់ទំនង​ជាមួយ​កូន​កាន់តែ​ល្អ​
•​ ​ផ្តល់នូវ​ជីវជាតិ​ដ៏​ល្អ និង​មាន​តុល្យភាព​សម្រាប់​ការលូតលាស់ និង​ធំធាត់​របស់​ទារក​
•​ ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ ដោយសារតែ​វា​ផ្ទុក​ទៅដោយ​អង់ទីគ័រ​ដែល​អាច​ប្រឆាំងនឹង​ការបង្ក​រោគ អា​ឡែ​ហ្ស៊ី និង​ជំងឺ​នានា​
•​ ​ការលូតលាស់​របស់​ខួរក្បាល​កាន់តែ​ល្អ និង​មាន​បញ្ហា IQ កាន់តែ​ខ្ពស់​ថែមទៀត​
•​ ​ការ​បំបៅ​ដោះ​កូន​មិន​ត្រូវការ​ចំណាយលុយ​អ្វី​ទាំងអស់ ហើយ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជាង​ម្សៅ​ទឹកដោះគោ​ឆ្ងាយ​ណាស់​

​ក្រោយពី​សម្រាលកូន​រួច សុដន់​អ្នកនឹង​ផលិត​ជា​ទឹកដោះ​ដំបូង​ដែលមាន​លក្ខណៈ​លឿង​ខាប់ ហើយ​វា​មិន​ត្រឹមតែ​ជា​តម្រូវការ​ជីវជាតិ​តែមួយគត់​សម្រាប់​ទារក​ទេ តែ​ក៏​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ដល់​គេ​ថែម​ទៀតផង​។ ដូច្នេះ​ចូរ​កុំ​រងចាំ​យូរ​ក្រោយពី​ទារក​កើតមក​ក្នុងការ​បំបៅ​ដោះ​កូន​អី​។ ករណី​ដែល​អ្នក​មិនទាន់​ចេះ​បំបៅ​ដោះ គ្រូពេទ្យ​អាចជួយ​អ្នក​បាន​។ ការ​បំបៅ​ដោះ​កូន​គួរតែ​មិនមាន​អ្វី​ឈឺចាប់​ទេ ហើយ​សុដន់​អ្នក​គួរតែមាន​ផាសុកភាព​នៅពេល​កូន​បឺត​ជញ្ជក់​។ បើសិន​ជាមាន​អារម្មណ៍​ថា​ឈឺ អ្នក​ប្រហែលជា​បំបៅកូន​មិនបាន​ត្រឹមត្រូវ​ហើយ​។

​អ្នកនឹង​ត្រូវការ​បំបៅ​ដោះ​កូន​ញឹកញាប់​បន្តិច ដែល​អាច​ធ្វើជា​រៀងរាល់​ពីរ​ទៅ​បី​ម៉ោង​ម្តង​។ ចូរ​បំបៅកូន​នូវ​ដោះ​ទាំងសងខាង​រយៈពេល ១០ ទៅ ១៥​នាទី​។ កាលណា​អ្នក​បំបៅកូន​កាន់តែច្រើន ទឹកដោះ​នឹង​ចេញ​កាន់តែច្រើន​ដែរ​។ កុំ​ភ្លេច​សង្កេតមើល​អាកា​រៈ​ភ្លាមៗ​នៃ​ការ​ឃ្លាន​របស់​កូន តាមរយៈ​ការ​យំ​ឃ្លាន​ផង​។ សញ្ញា​នៃ​ការ​ឃ្លាន​ដូចជា រើស​ចុះឡើង ជញ្ជក់​បបូរមាត់​ជាដើម​៕

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ onlymyhealth

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

តារាប្រុសថៃល្បី ១២ រូប ដែលមានខ្សែភ្នែក និង ស្នាមញញឹមស្រទន់ទាក់ចិត្តអ្នកគាំទ្រ !
វ័យជ្រេ និង កំពុងពពោះដូចគ្នា តែកុំមើលសម្រស់តារាល្បីខ្មែរ-ថៃ ២ រូបនេះ គ្មានទាស់ឡើយ !
កក់ក្ដៅបំផុត! រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចុះពិនិត្យសន្លឹកកិច្ចការ ជូនអ្នកធ្លាក់ទាំងអស់ ដោយផ្ទាល់
សើចចង់ជ្រុះធ្មេញ ! គ្រូចាញ់ភ្នាល់ រាំតាំងពីខ្លោងទ្វារដល់ទង់ជាតិ ព្រោះសិស្សបាន A ដល់ ៦ នាក់

មតិរបស់អ្នក