ដោយសារតែមុខរបរធ្វើនំលក់ បានធ្វើឱ្យគ្រួសាររបស់លោក ឥន ដៅ មានជីវភាពធូរធារ ដែលខុសកាលពីពេលមុនជីវភាពនៅក្នុងគ្រួសាររបស់លោកមានការលំបាកយ៉ាងខ្លាំង ដោយរកតែម៉ូតូកញ្ចាស់មួយជិះមិនបានផង ប៉ុន្តែឥឡូវនេះលោកមានផ្ទះសម្បែង មានហាងលក់នំចំនួន ២ កន្លែង និង មានរថយន្តជិះយ៉ាងសមរម្យ ។ លោក ឥន ដៅ បានចេះជំនាញធ្វើនំ និង ដុតនំនេះតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ដោយកាលណោះរូបលោកបានចូលទៅបម្រើការងារផ្នែកធ្វើនំ និង ដុតនំ នៅសណា្ឋគារ...
ដោយមើលឃើញពីបញ្ហាផ្សេងៗទាក់ទងនឹងការថែទំាយានយន្ត មានម្ចាស់ក្រុមហ៊ុនក៏ដូចជាអាជីវករមួយផ្នែកធំបានចាប់ផ្តើមគិតគូរ និងផ្តត់ផ្គង់សេវាកម្ម ថែទំាយានយន្តលើការបិត ហ្វាម (Flim) និង យូវី (U.V) ថែទំាទឹកថ្នាំពីកំដៅ និងការពារឆ្កូត។ ដើម្បីស្វែងយល់ពីការចាប់ផ្តើម និងគន្លឹះជោគជ័យ តស់ទស្សនាវីដេអូទាំងអស់គ្នា ៖ អត្ថបទ និងវីដេអូដោយ៖ មួង វណ្ណឌី អត្ថបទដោយ៖ បេប៊ី
មិនចាំបាច់តែមុខរបរធំដុំឡើយ គ្រាន់តែមានលុយតែជាង ២ ពាន់ដុល្លារ ក៏កសិករមួយគ្រួសារ អាចបង្កើតកសិដ្ឋាន ចិញ្ចឹម និង ភ្ញាស់កូនមាន់លក់បានកម្រៃច្រើនគួរសម ដោយមិនបាច់ធ្វើចំណាកស្រុក ឬ ទៅធ្វើការឱ្យគេឡើយ ។ នេះជាសម្តីរបស់កសិករម្នាក់ឈ្មោះ ប៊ិន ថេង រស់នៅ ភូមិទឹកចេញ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយគាត់បានចិញ្ចឹមមេមាន់យកពងភ្ញាស់តែ ២០០ ក្បាលប៉ុណ្ណោះ គាត់អាចរកចំណូលបានរាប់លានរៀលក្នុង១ខែៗពីការលក់កូនមាន់របស់គាត់នេះ ។...
ក្នុងពេល ដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានទទួលរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩នោះ កសិករនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកសិករនៅខេត្តព្រៃវែងដែរ បានបង្វែរផ្ទៃដី ដែលធ្លាប់តែធ្វើស្រែ មកធ្វើការដាំដុះបន្លែបង្ការផ្សេងៗវិញ ជំនួសឱ្យការនាំចូលបន្លែពីប្រទេសជិត ក្នុងនោះ កសិករ សារិន រស់នៅក្នុង ភូមិបឹងស្នោ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង បានបង្វែរផ្ទៃដី ដែលធ្លាប់តែធ្វើស្រែចំនួន ២ ហិកតា មកដាំត្រឡាចវិញ ដែលនាំឱ្យគាត់បានទទួលកម្រៃខ្ពស់ជាងការធ្វើស្រែ ។...
មកដល់ពេលនេះ ហាងបាយទាខ្វៃ ហេង ឡុង បានបើកដំណើរការអស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដោយបានជំនះការលំបាកជាច្រើន ទម្រាំតែមានអតិថិជនជាច្រើនស្គាល់ និង គាំទ្រដូចពេលនេះ ។ មានហេតុផលសំខាន់ ៣ យ៉ាង ដែលធ្វើឱ្យអាជីវកម្មមួយនេះ ទទួលបានជោគជ័យ ។ ម្ចាស់ហាងបាយទាខ្វៃ ហេង ឡុង ដែលមានឈ្មោះ តាំង ប៊ុនឡុង អាយុទើបតែ ២៨...
កន្លងទៅនៅខេត្តកំពង់ឆ្នាំង គេតែងល្បីពីការផលិតក្អមឆ្នាំងដែលធ្វើពីដីឥដ្ឋដុត តែមកដល់ពេលនេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានងាកមកបង្កើតគំនិតច្នៃប្រឌិត ដោយផលិតជាផើងផ្កា ដែលធ្វើអំពីកន្សែងពោះគោ និង កំណាត់ភួយ បូកផ្សំជាមួយនឹងស៊ីម៉ងត៍ ដាក់តាំងលក់នៅតាមបណ្តោយផ្លូវជាតិ ទទួលការចាប់អារម្មណ៍ខ្លាំងពីអតិថិជនជាច្រើន។ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង គេនឹងសង្កេតឃើញមានការដាក់តាំងលក់ផើងផ្កា ដែលធ្វើអំពីកន្សែងពោះគោ និងកំណាត់ភួយ រួមនិងស៊ីម៉ងត៍ បង្កើតជាផើងផ្កាយ៉ាងស្រស់ស្អាត ដាក់តាំងលក់នៅតាមបណ្តោយផ្លូវជាតិមួយនេះដើម្បីលក់ឱ្យអ្នកធ្វើដំណើរ ។ បើតាមរយៈគ្រួសារមួយ រស់នៅក្នុងភូមិ អណ្តូងជ្រៃ ឃុំ...
បច្ចុប្បន្នមុខរបរដំដែកធ្វើកាំបិតពូថៅភាគច្រើនស្ទើរតែបញ្ឈប់សកម្មភាពទៅហើយ ព្រោះតែមានការនាំចូលនូវប្រភេទ កាំបិតនិងឧបករណ៍ផ្សេងៗ ដែលផលិតចេញពីរោងចក្រនៅក្រៅប្រទេស វាយលុកទីផ្សារកម្ពុជាច្រើន ប៉ុន្តែសម្រាប់ជាងធ្វើកាំបិតម្នាក់ឈ្មោះ លី យូរសុះ រស់នៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននិយាយថាមិនមានការប៉ះពាល់ដល់មុខរបរ ដំកាំបិត របស់គាត់ឡើយ។ ដោយសារតែផលិតផលដែលគាត់ធ្វើបែបបុរាណ តែវាមានគុណភាពល្អ ទើបប្រជាពលរដ្ឋទាំងជិតឆ្ងាយបាននាំគ្នាទៅរកទិញដល់ទីកន្លែង ធ្វើឱ្យគ្រួសារជាងដែកនេះ មានកម្លាំងចិត្ត ស្វះស្វែងរកវិធីសាស្ត្រ ក្នុងការធ្វើកាំបិតឱ្យបានលឿនមានគុណភាពល្អហើយអាចរកប្រាក់ចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារបាន ដោយមិនចាំបាច់ចំណាកស្រុក។ យ៉ាងណាមិញ ជាងដំដែកធ្វើកាំបិត...
នំបញ្ចុកខ្មែរគេលក់តាមរទេះរុញ ឬ រែកដើរលក់ ប៉ុន្តែបច្ចុប្បន្ននេះ នំបញ្ចុកក៏មានដាក់លក់នៅតាមហាង ភោជនីយដ្ឋាន ឬ សណ្ឋាគារក៏មានដែរ ។ នំបញ្ចុកមិនត្រឹមតែជាអាហារដ៏មានរសជាតិ និង ជាទីពេញនិយមរបស់ប្រជាពបលរដ្ឋខ្មែរនោះទេ មានជនជាតិបរទេសមួយចំនួន ក៏ចូលចិត្តទទួលទានវាដែរ ។ នៅក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនបានប្រកបរបរលក់នំបញ្ចុក ដែលពួកគាត់ភាគច្រើនមកពីតាមបណ្តាខេត្តមួយចំនួន មកប្រកបរបរលក់នំបញ្ចុកនៅក្នុងរាជធានីភ្នំពេញ ។ នំបញ្ចុកជាអាហារសម្រន់ ដែលអាចជំនួសបាយបានម្តងម្កាល និង ជួយផ្តល់ការងារឱ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រហូតធ្វើឱ្យនំនេះ...
វិស័យអចលនទ្រព្យបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន និងភ្នាក់ងារវាយតម្លៃអចលនវត្ថុជាច្រើនកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការធ្វើជំនួញលើវិស័យនេះ ។ លោកអ្នកចង់ដឹងទេ តើម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុន មានគន្លឹះអ្វីខ្លះក្នុងការគ្រប់គ្រងក្រុមហ៊ុនរបស់ពួកគាត់ ដើម្បីទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃនេះ ? សូមទស្សនាទាំងអស់គ្នា ៖ អត្ថបទដោយ៖ បេប៊ី
ផ្តើមចេញពីជួលកន្លែងគេផ្ញើម៉ូតូ និង សេងទូលក់ភ្លៅមាន់ និង ស្លាបមាន់បំពងពីគេមួយទូរនោះ នៅពេលនេះ លោក មូល គឹមហឿន បានឈានទៅបើកអាជីវកម្មលក់ភ្លៅមាន់ និង ស្លាបមាន់បំពង ដែលមានឈ្មោះថា «ខេធី ភ្លៅមាន់បំពង »ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន មិនតែប៉ុណ្ណោះលោកថែមទាំងលក់ហ្វ្រែនឆាយបានរហូតដល់ទៅ ១៤១ នៅទូទាំងប្រទេសទៀតផង ។ ដោយសារតែមុខរបរលក់ភ្លៅមាន់ និង ស្លាបមាន់បំពងនេះ បានធ្វើឱ្យគ្រួសាររបស់លោក មូល គឹមហឿន...