ក្រៅពីមុខរបរធ្វើស្រែចម្ការ លោកពូ ជា យុទ្ធា គឺជាជាងចម្លាក់ដ៏ល្បីល្បាញមួយរូប ដែលអ្នកចេះជំនាញបែបនេះ មានមិនច្រើនឡើយ នាពេលបច្ចុប្បន្ននេះ ព្រោះការងារនេះទាមទារឱ្យមានទេពកោសល្យ ការព្យាយាម ការតស៊ូ និង អំណត់អត់ធន់ខ្លាំង ទើបអាចធ្វើវាបាន ។ ស្នាដៃក្បាច់ចម្លាក់របស់គាត់ នៅលើវត្ថុនីមួយៗ មើលទៅឡើងផុសអណ្តែត មានការទាក់ទាញយ៉ាងខ្លាំង ។ ការធ្វើចម្លាក់របស់គាត់នាពេលបច្ចុប្បន្ននេះ មានការមមាញឹកយ៉ាងខ្លាំង គឺធ្វើទៅតាមការកម្ម៉ង់របស់ភ្ញៀវ ហើយធ្វើមិនទាន់ឱ្យភ្ញៀវឡើយ ។ លោកពូ...
បច្ចុប្បន្ននេះ គេសង្កេតឃើញថាការប្រកបអាជីវកម្មលក់ចំណីអាហារ ម្ហូប ភេសជ្ជៈតាមផ្លូវនៅតែពេញនិយម។ ជាក់ស្តែង អាជីវកម្ម «ទាស្ទីមទឹកឃ្មុំ» ជារបរមួយដែល ទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីអតិថិជននៅក្នុងរាជធានីភ្នំពេញ និង ប្រកាសលក់បន្តជាហ្រ្វេនឆាយ (Franchise) ទូទំាងប្រទេស ។ ចង់ដឹងទេថា លោក អ៊ឹង លាងឆេង មានចំណុចពិសេសអ្វីខ្លះក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារនេះ ។ តស់! សូមទស្សនាទាំងអស់គ្នា៖ អត្ថបទ និងវីដេអូដោយ៖ ឃឹម...
បន្ទាប់ពីវិលត្រឡប់មកពីធ្វើពលករនៅប្រទេសកូរ៉េវិញ មិនដឹងប្រកបរបររកស៊ីអ្វី លោក ឡេង ស៊ីវុទ្ធី ក៏បានបើកកសិដ្ឋានចិញ្ចឹមមាន់ និង ភ្ញាស់កូនមាន់លក់ ដើម្បីរកចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ដោយសារតែមុខរបរចិញ្ចឹមមាន់ និង ភ្ញាស់កូនមាន់លក់បានធ្វើឱ្យ លោក ឡេង ស៊ីវុទ្ធី អាចរកចំណូលបានពី ១ ៥០០ ដុល្លារ ទៅ ២០០០ដុល្លារក្នុង១ខែ ៗ។ កសិដ្ឋានចិញ្ចឹមមាន់ និង ភ្ញាស់កូនមាន់របស់លោក...
តម្រូវការប្រើប្រាស់ទឹកឃុំនៅទូទាំងប្រទេសមានការកើនឡើងជាលំដាប់ ដែលទឹកឃុំធម្មជាតិមិនអាចធ្វើឱ្យអ្នកប្រើប្រាស់នៅទូទាំងប្រទេសគ្រប់គ្រាន់ឡើយ ដូចនេះដើម្បីបំពេញនូលសេចក្តីត្រូវការក្នុងការប្រើប្រាស់ប្រចាំថ្ងៃនោះ មានកសិករ និង សហគមន៍ជាច្រើននាំគ្នាចិញ្ចឹមឃ្មុំដើម្បីបម្រើទីផ្សារ និង រកចំណូលបានខ្ពស់ទៀតផង ។ ជាក់ស្តែដូចកសិករ ឡាយ សេងលី រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គាត់ចាប់ផ្តើមចិញ្ចឹមឃ្មុំតាំងពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ គាត់ចិញ្ចឹមឃ្មុំ ៣ ឆ្នាំមកហើយ ដំបូងឡើយគាត់ចិញ្ចឹមវាបន្តិចបន្ទួចប៉ុណ្ណោះ តែរហូតដល់ពេលនេះគាត់ចិញ្ចឹមឃ្មុំរហូតដល់ទៅ ៧៥ ធុង...
ដោយសារតែវិបត្តិនៃជំងឺកូវីដ ១៩ ប្រជាពលរដ្ឋមិនអាចចេញទៅធ្វើការងារ ឬ ធ្វើចំណាកស្រុករកការងារធ្វើនៅកន្លែងផ្សេងបាននោះ ប្រជាពរដ្ឋមួយភូមិបាននាំគ្នា ចាប់ប្រកបរបរចិញ្ចឹមត្រីអណ្តែងលក់ ដើម្បីដោះស្រាយជីភាពគ្រួសារ ។ នៅពេលដែលអ្នកយកព័ត៍មានបានទៅដល់ភូមិដាច់ស្រយាលមួយគឺភូមិគោកនាវា ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋនៅក្នុងភូមិនេះ ចំនួន ២៦គ្រួសារ នៃប្រជាពលរដ្ឋក្នុងភូមិចំនួន ២៨គ្រួសារបាននាំគ្នាចិញ្ចឹមត្រីអណ្តែង តាមការបង្ហាត់បង្រៀនពីមន្ទីរកសិកម្មខេត្ត ។ ដោយឡែកកសិករ ឈ្មោះ សុង ធីតា ដែលជាអ្នកផ្តើមគំនិតដំបូងគេ...
គួរឱ្យកោតសរសើរខ្លាំងណាស់ មុនពេលបានក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វទន្សាយ អ្នកស្រី កែវ ម៉ាឡែន និងគ្រួសារបានចាប់ផ្តើមចិញ្ចឹមសត្វទន្សាយសម្រាប់កម្សាន្តលេងចំនួន ២ ក្បាល ។ ដោយការស្រឡាញ់ និងចង់បន្តឲ្យមានពូជទន្សាយច្រើន អ្នកស្រីបានស្វះស្វែងសិក្សាពីបច្ចេកទេសនៃការចិញ្ចឹមពីក្រៅប្រទេសរហូតបើកបានជាកសិដ្ឋានចិញ្ចឹមសត្វទន្សាយដ៏ធំមួយដែលមានសត្វទន្សាយរាប់ពាន់ក្បាយ។ បើយោងតាមអ្នកស្រី បច្ចុប្បន្ននេះមុខរបរចិញ្ចឹមសត្វទន្សាយនេះ កំពុងពេញនិយាមក្នុងការចិញ្ចឹមកម្សាន្ត ជាពិសេសនៅកំឡុងពេលជំងឺកូវីដ ១៩ កំពុងរាតត្បាតនេះតែម្តង ។ តស់ ! ទស្សនាវីដេអូនេះទាំងអស់គ្នា៖ អត្ថបទ និងវីដេអូដោយ៖ សុថាត់ និង...
កាលពីប៉ុន្មានឆ្នាំមុន គេពុំធ្លាប់បានដឹងថា មានក្រុមហ៊ុនបម្រើសេវាកម្មសម្អាត និង កម្ចាត់សត្វល្អិតនៅតាមផ្ទះនោះឡើយ ។ ប៉ុន្តែឥឡូវនេះ សេវាកម្មសម្អាត និង កម្ចាត់សត្វល្អិតចង្រៃនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ។ លោក រុន ភ័ក្ត្រា កាលពីមុនគ្រាន់តែជាបុគ្គលិកតូចតាច បម្រើការងារនៅក្នុងក្រុមហ៊ុនលក់សម្ភារ និង ទឹកថ្នាំសម្អាតផ្ទះ ដែលទទួលបានប្រាក់ខែតែ ១៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែឥឡូវនេះលោកបានក្លាយទៅជាម្ចាស់ក្រុមហ៊ុនមួយ ដែលបម្រើសេវាកម្មខាងផ្នែកសម្អាតផ្ទះ និង កម្ចាត់សត្វល្អិតចង្រៃជូនអតិថិជន ។...
មិនប្រជាកសិករខែ្មរយើងច្រើនប៉ុន្មានឡើយ ដែលដាំចម្ការទំពាំងបាយជួរ បានទទួលជោគជ័យនោះ ព្រោះដំណាំចម្ការទំពាំងបាយជូរ នេះវាទាមទារអាកាសធាតុត្រជាក់ ដែលដំណាំនេះមិនសម នឹងការដាំនៅស្រុកយើងឡើយ ។ ប៉ុន្តែអ្វីដែលគួរឱ្យកោតសរសើរនោះ កសិករខ្មែរនៅ ខេត្តបាត់ដំបង និង ខេត្តកំពង់ស្ពឺ អាចដាំវាបានទទួលជោគជ័យ ហើយបានផលយ៉ាងល្អ ទៀតផង ។ លោក ជួន ថាបូរ៉ា ម្ចាស់ចម្ការទំពាំងបាយជូរ ស្ថិតនៅ ភូមិទឹកល្អក់ ឃុំដំបូករូង រូង ស្រុកភ្នំស្រួច...
ដោយសារតែមុខរបរធ្វើនំលក់ បានធ្វើឱ្យគ្រួសាររបស់លោក ឥន ដៅ មានជីវភាពធូរធារ ដែលខុសកាលពីពេលមុនជីវភាពនៅក្នុងគ្រួសាររបស់លោកមានការលំបាកយ៉ាងខ្លាំង ដោយរកតែម៉ូតូកញ្ចាស់មួយជិះមិនបានផង ប៉ុន្តែឥឡូវនេះលោកមានផ្ទះសម្បែង មានហាងលក់នំចំនួន ២ កន្លែង និង មានរថយន្តជិះយ៉ាងសមរម្យ ។ លោក ឥន ដៅ បានចេះជំនាញធ្វើនំ និង ដុតនំនេះតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ដោយកាលណោះរូបលោកបានចូលទៅបម្រើការងារផ្នែកធ្វើនំ និង ដុតនំ នៅសណា្ឋគារ...
បច្ចុប្បន្នគេសង្កេតឃើញមានអ្នកលក់កាហ្វេតែគុជ កាហ្វេដូង… លក់ហូរហែដោយសារទំនោរប្រជាជនខ្មែរនិយមចូលចិត្តភេសជ្ជៈបែបនោះស្ទើរគ្រប់វ័យ ហេតុនេះអ្នកដែលចង់ប្រកបអាជីវកម្មក្នុងកម្រិតមធ្យមលក់តាមរទេះហោចណាស់ត្រូវមានដើមទុនពី ១៥០០ ទៅ ២០០០ ដុល្លារទើបដំណើរការបាន ។ តាមបទពិសោធរបស់អ្នកប្រកបអាជីវកម្មភេសជ្ជៈកាហ្វេតែគុជ កាហ្វេដូង… ទទួលបានជោគជ័យសុទ្ធ តែបង្ហាញទស្សនៈដូចៗគ្នាថាក្រៅតែពីមានដើមទុនអាចឱ្យអាជីវកម្មដំណើរការបាន ចាំបាច់ត្រូវមានចំណុចពិសេសមួយចំនួនទៀតដើម្បីឱ្យជោគជ័យក្នុងមុខរបរ ។ កញ្ញា ខៀវ ចាន់នេត្រា ហៅ យូអាយ អាយុ ២៤ ឆ្នាំជាស្ថាបនិកបង្កើតកន្លែងលក់ «អាយកាហ្វេថៃដូងក្រអូប» នៅតាមបណ្ដោយផ្លូវ ២៦៥...