កសិករស្រុកភ្នំព្រឹក ចិញ្ចឹមឃ្មុំមួយឆ្នាំរកចំណូលបានជាង ៤០ លានរៀល
តម្រូវការប្រើប្រាស់ទឹកឃុំនៅទូទាំងប្រទេសមានការកើនឡើងជាលំដាប់ ដែលទឹកឃុំធម្មជាតិមិនអាចធ្វើឱ្យអ្នកប្រើប្រាស់នៅទូទាំងប្រទេសគ្រប់គ្រាន់ឡើយ ដូចនេះដើម្បីបំពេញនូលសេចក្តីត្រូវការក្នុងការប្រើប្រាស់ប្រចាំថ្ងៃនោះ មានកសិករ និង សហគមន៍ជាច្រើននាំគ្នាចិញ្ចឹមឃ្មុំដើម្បីបម្រើទីផ្សារ និង រកចំណូលបានខ្ពស់ទៀតផង ។
ជាក់ស្តែដូចកសិករ ឡាយ សេងលី រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គាត់ចាប់ផ្តើមចិញ្ចឹមឃ្មុំតាំងពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ គាត់ចិញ្ចឹមឃ្មុំ ៣ ឆ្នាំមកហើយ ដំបូងឡើយគាត់ចិញ្ចឹមវាបន្តិចបន្ទួចប៉ុណ្ណោះ តែរហូតដល់ពេលនេះគាត់ចិញ្ចឹមឃ្មុំរហូតដល់ទៅ ៧៥ ធុង ឯណ្ណោះ ។ ជារៀរាល់ឆ្នាំគាត់ប្រមូលទឹកឃ្មុំរបស់គាត់ក្នុងឆ្នាំនីមួយៗចាប់ពីខែ ៧ ដល់ខែ ១២ ដោយប្រមូលផលបានពី ៧០០ លីត្រទៅ ៨០០ លីត្រក្នុង ១ ឆ្នាំ ឯតម្លៃបោះដុំពី ៥០០០០ រៀល លក់រាយ ៧០០០០ រៀលក្នុងលីត្រ បើសរុបលុយដែបានពីលក់ទឹកឃ្មុំ ១ ឆ្នាំ ជាង ៤០ លានរៀ ដោយគាត់គ្រាន់តែចំណាយប្រចាំឆ្នាំអស់ ២ ៥០០ ០០០ រៀលក្នុងឆ្នាំ ។
កាលពីពេលថ្មីៗនេះក្រុមការងារការិយាល័យរដ្ឋបាល បុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និង នេសាទ ខេត្តបាត់ដំបង បានចុះពិនិត្យមើលវឌ្ឍនភាពការចិញ្ចឹមឃ្មុំរបស់កសិករឈ្មោះ ឡាយ សេងលី និង កសិករចិញ្ចឹមឃ្មុំដទៃទៀត ព្រទាំងលើកទឹកចិត្តឱ្យពួកគាត់ពង្រីការចិញ្ចឹមឃ្មុំបន្ថែមទៀត ៕
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ និង នេសាទ ខេត្តបាត់ដំបង