ទើបតែដំណើរការចិញ្ចឹមត្រី និង លក់ពូជត្រីបានប្រមាណជា ២ ឆ្នាំទេ តែយុវជន មូស្តោ ហ្វាអាល់វី អាយុ ២៧ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទី ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ អាចរកចំណូលបានពីរបរនេះក្នុង ១ ថ្ងៃ ៥០ ដុល្លារយ៉ាងធូរ ។ រៀនចប់បរិញ្ញាបត្រច្បាប់នាឆ្នាំ ២០១៦ យុវជន មូស្តោ...
ក្រោយទទួលបានជោគជ័យក្នុងការចិញ្ចឹមមាន់ខ្មៅ យុវជន ឈិន ចាន់ត្រា អាយុ ២៣ ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប ប្រាប់ថាការចិញ្ចឹមមាន់ខ្មៅងាយថែ និង ពេលលក់បានតម្លៃខ្ពស់ ពោលគឺថ្លៃជាងមាន់ស្រែដល់ទៅ ៣ ដងឯណោះ ។ យុវជន ឈិន ចាន់ត្រា បង្ហើបឱ្យដឹងថា រូបគេបានចាប់យកមុខរបរចិញ្ចឹមពូជសត្វមាន់ខ្មៅនេះ រយៈពេល ៣ ឆ្នាំមកហើយ...
បច្ចុប្បន្នសាច់ពពែ និង សាច់ចៀមកំពុងមានទីផ្សារដោយសារមានតម្រូវការខ្ពស់ពីសំណាក់អ្នកនិយមចូលចិត្តអាហារប្រភេទនេះ ជាហេតុធ្វើឱ្យមុខរបរចិញ្ចឹមសត្វពពែ និង ចៀមអាចរកចំណូលបានគ្រាន់បើ អាចជួយលើកស្ទួយកម្រិតជីវភាពក្នុងគ្រួសារបានល្អប្រសើរ ។ លោក ប៊ុន ចាន់វីរៈ អាយុ ២៥ ឆ្នាំជាអ្នកប្រកបរបរចិញ្ចឹមសត្វពពែ និង ចៀមនៅខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការចិញ្ចឹមសត្វពពែ និង សត្វចៀម ងាយស្រួលចិញ្ចឹមណាស់ដោយសារវាមិនសូវរើសចំណីអាហារ វាស៊ីស្មៅ និង ស្លឹកឈើផ្សេងៗទៀត ហើយមានការលូតលាស់ធំធាត់លឿន មិនសូវព្រួយពីជំងឺ...
ពេលដែលជួបវិបត្តិកូវីដ-១៩ មិនដឹងថាធ្វើអ្វីគួរតែចាប់របរចិញ្ចឹមក្រួចលក់ដើម្បីដោះស្រាយជីវភាពក្រុមគ្រួសារ ព្រោះងាយចិញ្ចឹមមានរយៈពេលខ្លីត្រឹមតែជាងមួយខែអាចចាប់លក់បានហើយ ពេលនេះសត្វក្រួចនៅតែមានតម្រូវការនៅលើទីផ្សារខ្ពស់ដោយសារតែម៉ូយទិញយកទៅអាំង ឬ ធ្វើម្ហូបលក់ ។ បើទោះជាមានវិបត្តិជំងឺកូវីដ-១៩ស្រ្តីម្នាក់ឈ្មោះ អានី អាយុជាង ២០ ឆ្នាំ ដែលមានកសិដ្ឋានចិញ្ចឹមក្រួចមួយកន្លែងនៅស្រុកកោះធំ ខេត្តកណ្តាល បានបង្ហើបឱ្យដឹងថា ការចិញ្ចឹមក្រួចនេះ មានរយៈពេលខ្លីជាងសត្វមាន់ និង ទា ព្រោះការចិញ្ចឹមមាន់ និង ទាមានរយៈពេលយូរខែ ហើយសម្រាប់ការចិញ្ចឹមក្រួចមានរយៈពេលខ្លី ត្រឹមតែមួយខែជាងអាចចាប់លក់បានហើយតម្លៃចាប់ពី ៣,០០០ រៀលឡើងទៅ...
ប្រមាណជា ២ ឆ្នាំហើយដែលលោក អ៊ិន សំណាង អាយុ ៤៩ ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងវាលស្បូវ រស់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ប្រកបរបរចិញ្ចឹមបង្កងអូស្រ្តាលី រហូតមានបទពិសោធក្នុងការចិញ្ចឹមយ៉ាងច្បាស់លាស់ ព្រមទាំងទទួលបង្ហាត់បង្ហាញពីបច្ចេកទេសដល់អ្នកដែលចង់ចិញ្ចឹមបង្កងអូស្ត្រាលីនេះ ដោយមិនយកប្រាក់បានរាប់រយនាក់ទៀតផង ។ របរចិញ្ចឹមបង្កងអូស្រ្តាលី ចំណាយដើមទុនតិច តែអាចរកចំណូលបានច្រើន ពិសេសមានទីផ្សារល្អ និង អាចលក់បានក្នុងតម្លៃថ្លៃ ។ បង្កងអូស្ត្រាលីទឹកសាបនេះ...
មុខរបរចិញ្ចឹមចង្រិតគឺងាយចិញ្ចឹម ហើយប្រើដើមទុនតិច និង ឆាប់ទទួលផលមិនលំបាកក្នុងការរកទីផ្សារលក់ចេញ ព្រោះមានអ្នកទទួលទិញយកទៅលក់ ។ បើតាមស្រ្តីឈ្មោះ យាន សុផានី ជាអ្នកចិញ្ចឹមចង្រិតម្នាក់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបង្ហើបឱ្យដឹងថា ក្នុង ១ ខែគាត់អាចរកចំណូលពីការលក់ចង្រិតសាច់ និង ពងចង្រិតឱ្យគេយកទៅធ្វើពូជបន្តបានមិនក្រោម ២ លានរៀលឡើយ ។ ថ្វីបើមានរបរផលិតសម្បកដបជ័រហើយក្តី ក៏ស្រ្តីឈ្មោះ យាន សុផានី...
ការចិញ្ចឹមសត្វកង្កែបគឺឆាប់ទទួលបានផល ដោយប្រើរយៈពេលត្រឹមតែ ៤៥ ថ្ងៃប៉ុណ្ណោះ អាចចាប់លក់បានហើយ ដោយក្នុង ១ គីឡូក្រាមថ្លៃ ១៣០០០ រៀល តែបើលាត់ស្បែកហើយក្នុង ១ គីឡូក្រាមថ្លៃ ១៥០០០ រៀល ។ លោក ឡោម វណ្ណៈ អាយុ ២៦ ឆ្នាំម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបខ្នាតតូចមួយរូបក្នុភូមិកន្ទោក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា...
ក្នុងមួយខែៗលោក ហ៊ិម លីហៀង ដែលជាកសិករម្នាក់រស់នៅភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលបានសហការគ្នា ៥ នាក់ បើកកសិដ្ឋានចិញ្ចឹមកន្ធាយ អាចរកប្រាក់ចំណូលបានខ្ទង់ជាង ៣០០០ ដុល្លារ ពីការលក់សាច់ និង លក់កូនកន្ធាយ ។ លោក ហ៊ិម លីហៀង បានចាប់របរចិញ្ចឹមកូនកន្ធាយលក់រយៈពេល ៤ ឆ្នាំហើយ ដោយបច្ចុប្បន្នលោកមានកន្ធាយមេពង ១៥០០...
ជោគជតារាសីរបស់មនុស្សយើងពិតជាមើលមិនឃើញ និង មិនអាចដឹងជាមុនបានដែរថា វានឹងប្រែប្រួល រីកចម្រើន ឬ ក៏ធ្លាក់ចុះ នៅពេលវេលាណាមួយក៏មិនដឹង ដូច្នេះគឺមានតែការខិតខំប្រឹងប្រែងតស៊ូក្នុងឆាកជីវិត និង កុំអស់សង្ឃឹមដូចជាស្ថាបនិកហាងបង្អែម «ហាក់ហេង» លោកស្រី ថុល សុខឡាង ទម្រាំតែទទួលបាន ជោគជ័យក្នុងដំណើរការអាជីវកម្ម ដូចពេលនេះគឺបានឆ្លងកាត់ជីវិតតស៊ូជូរចត់ជាច្រើន ពោលគឺផ្តើមពីមានដើមទុនត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ។ លោកស្រី ថុល សុខឡាង អាយុ...
ពេលនេះគ្រួសារកសិករមួយរស់នៅភូមិខ្នា ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប ដែលគេស្គាល់ថា «ម៉ា អឿម លក់ប្រទាលកន្ទុយក្រពើពូជមកពីប្រទេសជប៉ុន» អាចរកចំណូលពីការលក់ប្រទាលកន្ទុយ ក្រពើក្នុង ១ ខែហោចណាស់ក៏បាន ៥០០ ដុល្លារដែរ ដោយគាត់គ្រាន់តែដាំវាចំនួន ៥០០០ គុម្ពប៉ុណ្ណោះ ។ ស្រ្តីឈ្មោះ ទូច ស្រីរ័ត្ន អាយុ ៣២ ឆ្នាំ ដែលបានដាំប្រទាលកន្ទុយក្រពើនេះបានរៀបរាប់ឱ្យដឹងថា ៖...