Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចិញ្ចឹមចង្រិតប្រើទុនតិចហើយឆាប់ទទួលផល ១ គីឡូលក់បានថ្លៃជាង ២ ម៉ឺនរៀល
Pop Biz សង្គម

ចិញ្ចឹមចង្រិតប្រើទុនតិចហើយឆាប់ទទួលផល ១ គីឡូលក់បានថ្លៃជាង ២ ម៉ឺនរៀល

មីនា ២៨, ២០២១

មុខរបរចិញ្ចឹមចង្រិតគឺងាយចិញ្ចឹម ហើយប្រើដើមទុនតិច និង ឆាប់ទទួលផលមិនលំបាកក្នុងការរកទីផ្សារលក់ចេញ ព្រោះមានអ្នកទទួលទិញយកទៅលក់ ។ បើតាមស្រ្តីឈ្មោះ យាន សុផានី ​ជា​អ្នក​ចិញ្ចឹម​ចង្រិត​ម្នាក់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបង្ហើបឱ្យដឹងថា ក្នុង ១ ខែគាត់អាចរកចំណូលពីការលក់ចង្រិតសាច់ និង ពងចង្រិតឱ្យគេយកទៅធ្វើពូជបន្តបានមិនក្រោម ២ លានរៀលឡើយ ។

ថ្វីបើមានរបរផលិតសម្បកដបជ័រហើយក្តី ក៏ស្រ្តីឈ្មោះ យាន សុផានី បានឆ្លៀតចិញ្ចឹមចង្រិតលក់បង្កើនចំណូលជីវភាពក្រុមគ្រួសារបន្ថែមទៀតដែរ ដោយពេលចិញ្ចឹមដំបូងគាត់ចំណាយទុន ៥០ ដុល្លារប៉ុណ្ណោះដើម្បីទិញពូជចង្រិត ហើយមកទល់ពេលនេះគាត់មានចង្រិតចំនួន ២០ អាង ដែលក្នុង ១ អាងហុចផលពី ១០ ទៅ ១១ គីឡូក្រាម អាចលក់ចេញវិលជុំដោយរយៈពេល ២ ទៅ ៣ ថ្ងៃ លក់ចេញចង្រិត ១ អាង ។ ចំពោះតម្លៃ​ចង្រិត​នៅ​លើ​ទីផ្សារ​ក្នុង​មួយគីឡូក្រាម​តម្លៃ ​២៥ ០០០ ​រៀល និង លក់បោះដុំឱ្យម៉ូយ ២០ ០០០ ​រៀល​ ហើយ​តម្លៃពង​ចង្រិត​​ក្នុង​មួយ​ចានស្នោ​តម្លៃ​ ១ ដុល្លារ ។

ចង្រិត​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​បើ​ប្រៀប​ទៅនឹង​សត្វ​ដទៃ​ទៀត​ដូច​ជា ជ្រូក មាន់​ ទា​ជាដើម ។​ មុខរបរចិញ្ចឹមសត្វចង្រិតលក់ជារបរងាយស្រួលមិនពិបាកមើលថែណាស់ណាទេ តែយើងចាំបាច់ត្រូវមើលដាក់ទឹកដាក់ចំណីជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃចាប់លក់ ហើយការចំណាយ គឺអស់តែលើកដំបូងទេ ដូចជា ឧបករណ៍ និង ពូជចង្រិត យើងអាចបានពូជពីចង្រិតដែលយើងកំពុងចិញ្ចឹមផងដែរ ព្រោះក្នុងកំឡុងពេល ៤៥ ថ្ងៃ ចង្រិតវាពងពី ២ ទៅ ៣ ដង ដូច្នេះយើងអាចរក្សាទុកកូន និង ពងធ្វើពូជបន្តទៀតបាន គ្រាន់តែដាក់ចំណី និង ទឹកឱ្យវាគឺគ្រប់គ្រាន់អាចនិយាយបានថាជាការងារបន្ថែមពីស្រែចំការ ឬ ការងារផ្សេងៗទៀត ។

ចង្រិតញី​មួយក្បាល​អាចពងបាន​ពី​ ២០០​ ទៅ ​៣០០​ ពង ។ ចង្រិត​ញី​មាន​កន្ទុយ​វែង​ និង​ ចង្រិត​ឈ្មោល​គ្មាន​កន្ទុយ​នោះ​ទេ ។ ក្រោយពី​ចង្រិត​ញី​ពង​រួចគេ​អាច​ចាប់វា​លក់បាន ។ ដូច្នេះសម្រាប់អ្នកគ្មានមុខរបរតែមានដីធ្លីទំនេរក្បែរផ្ទះសូមកុំទុកចោល អាចកែច្នៃមកចិញ្ចឹមចង្រិត ដែលជាមុខរបរងាយស្រួលមិនពិបាកមើលថែហើយចំណាយតិច មិនប្រកាន់រដូវនឹងអាចរកចំណូលបានទៀតផង ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់