ប្រមាណជា ១ ឆ្នាំមុនដែលយុវជន សូ សុទ្ធ បច្ចុប្បន្នជាម្ចាស់កសិដ្ឋានអាហ្សូឡាស្វាយរៀង បានសម្រេចចិត្តដាំរុក្ខជាតិអាហ្សូឡា ព្រោះតែចាប់អារម្មណ៍រុក្ខជាតិមួយនេះថាវាមានសារធាតុជំនួយដល់ការធំធាត់របស់សត្វ ដូច្នេះអ្នកចិញ្ចឹមសត្វពិតជាត្រូវការទិញដើម្បីយកទៅឱ្យសត្វដែលគេចិញ្ចឹមស៊ី និង ឱ្យមាន់ទាគាត់ចិញ្ចឹមវាស៊ីជាចំណី ពិសេសដោយរូបគេសុខភាពមិនសូវល្អ និង មិនចង់ចំណាកស្រុកទើបចាប់ប្រកបរបរនេះ ។ ក្នុងការដាំចកអាហ្សូឡាដំបូងយុវជន សូ សុទ្ធ បានទិញពូជចំនួន ៣ គីឡូក្រាមដាក់ក្នុងអាងមួយ ដោយកាលនោះពូជមួយគីឡូក្រាមថ្លៃ ៤០០០០ រៀល តែបានតថ្លៃគេត្រឹម ៣០០០០...
ចាប់ពីពាក់កណ្តាលខែធ្នូនេះទៅ ទឹកឃ្មុំជីរោទិ៍នឹងមានលក់ជាធម្មតាវិញហើយបន្ទាប់ពីដាច់ស្តុកមួយរយៈ ព្រោះតែកន្លងទៅឃ្មុំគ្មានផ្កាដើម្បីក្រេបលម្អង ។ ដោយសារឃ្មុំគ្មានលម្អងផ្កាសម្រាប់ក្រេបយកមកដាក់សំបុក ទើបពុំមានទឹកឃ្មុំលក់ជូនអតិថិជនមួយរយៈ តែចូលដល់ដើមខែធ្នូនេះផ្កាគមានច្រើន ទើបលោក ឆេន ផារី អ្នកប្រកបរបរចិញ្ចឹមឃ្មុំនៅខេត្តកំពង់ចាម បានដឹកធុងឃ្មុំដែលមានជាង ៣០០ ទូ ដោយក្នុងមួយទូមាន ៨ បង្គងឃ្មុំ ទៅដាក់ក្នុងចម្ការគដើម្បីឱ្យវាក្រេបលម្អងផ្កាគមកដាក់សំបុកទុកសម្រាប់គាត់ប្រមូលផល ។ ផ្កាគចេញផ្ការហូតដល់ ២ ខែទើបអស់ ហេតុនេះការប្រមូលផលទឹកឃ្មុំអាចប្រមូលបាន ៣ ដង ព្រោះត្រឹមរយៈពេល...
ស្រ្តីម្នាក់ឈ្មោះ បុល សុវណ្ណ អាយុ ៣២ ឆ្នាំរស់នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង ដែលពេលនេះដាំឫស្សីទំពាំងផ្អែមបាន ១០០០ ដើម អាចរកចំណូលបានពីការលក់ទំពាំងក្នុង ១ ខែ ពី ៣ ទៅ ៤ លានរៀល និង លក់ពូជកូនឫស្សីផ្អែមមួយរដូវៗបានរាប់ម៉ឺនដុល្លារ ។ ដូច្នេះអ្នកមានដីកុំទុកឱ្យទំនេរគួរដាំឫស្សីទំពាំងផ្អែម ដើម្បីបានចំណូលបង្កើនសេដ្ឋកិច្ចគ្រួសារ ។...
មុនឈានមកក្លាយជាអ្នកចិញ្ចឹមខ្យងដែលពេលនេះបានដាក់ឈ្មោះថាជាកសិដ្ឋានខ្យងត្បូងឃ្មុំ លោក ឈីម ផៃ អាយុ ៣០ ឆ្នាំ គឺជាអ្នកទទួលទិញ និង លក់ខ្យងប៉ុណ្ណោះ តែដោយសង្កេតឃើញថាទីផ្សារខ្យងល្អ ពោលគឺឱ្យតែមានខ្យងលក់តែងមានម៉ូយទទួលយកអស់ៗមិនដែលសល់ និង មិនគ្រប់តាមការកុម្មង់របស់ម៉ូយផងទើបលោកសម្រេចចិត្តបង្កើតជាកសិដ្ឋានចិញ្ចឹមខ្យងមួយនេះឡើង ។ លោក ឈីម ផៃ ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងត្បូងឃ្មុំ នៅភូមិបុសខ្នុរ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការចិញ្ចឹមខ្យងតាមបែបធម្មជាតិរបស់លោកផ្ទាល់គឺផ្តោតលើខ្យងបឹង ព្រោះងាយចិញ្ចឹម...
ការចិញ្ចឹមកង្កែបប្រើពេលតែ ១ ខែកន្លះប៉ុណ្ណោះនឹងអាចចាប់លក់បានហើយ ដោយក្នុង ១ គីឡូក្រាមលក់បានតម្លៃ ១៣ ០០០ រៀល ហើយមិនលំបាកក្នុងការចិញ្ចឹមឡើយ ដូចជារូបគាត់ផ្ទាល់កាលចិញ្ចឹមកង្កែបជាដំបូងចំណាយដើមទុនត្រឹមតែ ៦០០ ០០០ រៀលប៉ុណ្ណោះ ។ កសិករ យឿន យឿម អាយុ ២៦ ឆ្នាំបានបង្ហើបឱ្យដឹងពីការចាប់ប្រកបរបរចិញ្ចឹមកង្កែបនេះថា ទើបតែនៅចុងឆ្នាំ ២០១៩ ដែលរូបគាត់ និង ភរិយាបានទៅលេងស្រុកកំណើតនៅឯស្រុកប្រាសាទបាគង...
ពិតជាគួរឱ្យកោតសរសើរដល់យុវជនម្នាក់ ដែលបានបញ្ចប់ការសិក្សាផ្នែកកសិកម្មពីប្រទេសអីស្រាអ៊ែល ដោយរូបគាត់បានសម្រេចចិត្តមិនទៅរកការងារធ្វើដើម្បីបានប្រាក់ខែខ្ពស់ឡើយ ប៉ុន្តែរូបគាត់បានងាកមកដាំបន្លែក្នុងផ្ទះសំណាញ់ និង បង្កើតជាសហគមន៍កសិកម្មក្តីសង្ឃឹមកសករមួយ ដើម្បីជួយអ្នកស្រុកកំណើតរបស់ខ្លួនឱ្យមានការងារធ្វើ និង មានជីវភាពធូរធារ តាមរយៈការចងក្រងជាសមាគមន៍ ដាំបន្លែ ចិញ្ចឹមត្រី កង្កែប ចិញ្ចឹមសត្វគ្រប់ប្រភេទ ធ្វើស្រែ ដាំស្វាយចន្ទី ដាំកៅស៊ូ ជាដើម ។ យុវជន សេង សំបាត់ បានរៀបរាប់ថា ដោយសារតែគាត់ធ្លាប់បានសិក្សាការងារកសិកម្មនេះទាំងនៅក្នុងប្រទេស និង នៅក្រៅប្រទេស...
ក្នុងមួយសប្តាហ៍យុវជន ភី ទី នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង អាចរកចំណូលបានរាប់ពាន់ដុល្លារពីមុខរបរចិញ្ចឹមទាកាប៉ាភ្ញាស់កូនលក់ដោយអាចលក់កូនទាកាប៉ាយ៉ាងហោចពី ១៥០០ ទៅ ២០០០ ក្បាល ដែលកូនទាកាប៉ា ក្នុង ១ ក្បាល ថ្លៃ ៥០០០ រៀល ។ យុវជនភី ទី ទើបតែបើកដំណើរការកសិដ្ឋានចិញ្ចឹមទាកាប៉ាផ្ទាល់ខ្លួននៅខេត្តស្វាយរៀង នាឆ្នាំ ២០១៩ នេះដែរទេ...
ពងទាកូនមានលក់ស្ទើរតែគ្រប់ទីកន្លែង ប៉ុន្តែហេតុអ្វី និង មានអ្វីពិសេស បានជាធ្វើឱ្យពងទាកូនរបស់អ្នកស្រី សួរ វួចនី ទទួលបានការចាប់អារម្មណ៍ពីអតិថិជន និង លក់ដាច់ជាងគេ ។ ដោយហាងលក់ពងទាកូនរបស់អ្នកស្រីមានឈ្មោះ អានីពងទាកូន ដែលមានទីតាំងនៅម្តុំខាងក្រោយផ្សារសាមគ្គី តាមផ្លូវ ១២២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។ នៅទីនោះ មានលក់ពងទាកូន និង ទឹកសណ្តែកសុទ្ធ ដែលមានភាពល្បីល្បាញ ជាយូរមកហើយ ។...
បន្ទាប់ពីមានការខាតបង់ក្នុងការចិញ្ចឹមបង្គា និង ត្រីអស់ជាង ២០ម៉ឺនដុល្លារនោះមក អ្នកស្រី អ៊ុង ពុធមុល្លិកា បានផ្លាស់ប្តូរមកបើកកសិដ្ឋានចិញ្ចឹមក្តាមថ្មវិញម្តង ដោយកសិដ្ឋានចិញ្ចឹមក្តាមថ្មរបស់អ្នកស្រីនាពេលបច្ចុប្បន្ននេះ លើផ្ទៃដីទំហំជាង១០ហិកតា ដែលមានស្រះចិញ្ចឹមចំនួន ២០ស្រះ ។ ការប្រកបរបរចិញ្ចឹមក្តាមថ្មរបស់អ្នកស្រីកំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ដែលក្នុងមួយថ្ងៃៗគិតជាមធ្យម អ្នកស្រីបានរកចំណូលពីការលក់ក្តាមថ្មនេះបានចំនួន ៥០០ដុល្្លារ ( មិនទាន់កាត់ថ្លៃដើម) ។ ក្រៅពីការប្រមូលទិញកូនក្តាមធម្មជាតិមកចិញ្ចឹមនោះ នៅក្នុងកសិដ្ឋានរបស់អ្នកស្រី អ៊ុង ពុធមុល្លិកា ក៏មានការភ្ញាស់កូនក្តាមថ្មចិញ្ចឹម ឬ...
ទាមានច្រើនប្រភេទសម្រាប់ឱ្យអ្នកដែលចង់ប្រកបរបរចិញ្ចឹមទាធ្វើការសម្រេចចិត្តជ្រើសរើសពូជវាដើម្បីយកមកចិញ្ចឹម តែចំពោះកសិករ នាក់ សិត អាយុ ២៨ ឆ្នាំ បានសម្រេចចិត្តជ្រើសយកការចិញ្ចឹមទាសំពៅ ដើម្បីយកពងមកភ្ញាស់ជាកូនទាសម្រាប់លក់ ។ មានទីលំនៅម្តុំផ្សារត្រាំកក់ ខេត្តតាកែវ កសិករ នាក់ សិត ដែលពេលនេះបានចិញ្ចឹមទាសំពៅប្រមាណជា ១០០០ ក្បាល ដើម្បីយកពងមកភ្ញាស់ជាកូនលក់បានបង្ហើបពីមូលហេតុនាំឱ្យខ្លួនគាត់សម្រេចចិត្តបែបនេះ ក៏ព្រោះតែយល់ថាងាយចិញ្ចឹម និង ចិញ្ចឹមបានយូរ ព្រមទាំងផ្តល់ផលជាពងក៏ច្រើនដែរ មិនដូចការចិញ្ចឹមទាយកសាច់ចិញ្ចឹមតែជាង ២ ខែលក់ចេញឱ្យឈ្មួញបាត់...