Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ត្រូវប៉ាន់ណាស់! ចិញ្ចឹមត្រីលក់ក៏អាចរកចំណូលបានក្នុង ១ ខែៗជាង ១០០០ ដុល្លារដែរ!
Pop Biz សង្គម

ត្រូវប៉ាន់ណាស់! ចិញ្ចឹមត្រីលក់ក៏អាចរកចំណូលបានក្នុង ១ ខែៗជាង ១០០០ ដុល្លារដែរ!

ឧសភា ២៣, ២០២១

ជារៀងរាល់ខែស្រ្តីម្នាក់ឈ្មោះ សួស ដាវី អាយុ ៣៥ ឆ្នាំរស់នៅ ភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប អាចរកចំណូលបានពីមុខរបរលក់ត្រី និង លក់កូនត្រីពូជគ្រប់ប្រភេទជាមធ្យម ១០០០ ដុល្លារយ៉ាងងាយ ។

ដោយសារមានបទពិសោធក្នុងការចិញ្ចឹម និង លក់កូនត្រីពូជគ្រប់ប្រភេទអស់រយៈ ១០ ឆ្នាំកន្លងមក ទើបកសិដ្ឋាន ពៅដាវី ត្រូវបានគេស្គាល់ច្រើនថាមានលក់ពូជត្រី គ្រប់ប្រភេទមានដូចជាត្រី គល់រាំង , ត្រីព្រួល , ត្រី ក្រាយ , ត្រី លិញហ៊ឺ , ត្រីសុងហ៊ឺ ,ត្រី ត្រសក់ , ត្រីឆ្ពិន , ត្រីក្រហម , ត្រីឡាបព្យ៉ា , ត្រីកន្ធរ ,ត្រីអណ្តែងលឿង , ត្រីអណ្តែងកូនកាត់ ,ត្រីពោ , ត្រីប្រា , ត្រីក្រាញ់ … សម្រាប់អ្នកយកទៅចិញ្ចឹម ។

ទាំងត្រីសាច់ និង កូនត្រីពូជមិនពិបាករកទីផ្សារឡើយ ព្រោះគេដឹង ព្រមទាំងទាក់ទងទិញដល់កន្លែង ហើយក៏មានអ្នកទាក់ទងទិញតាមផេកឱ្យដឹកឱ្យគេដល់តាមបណ្តាខេត្តមួយចំនួនទៀតផង ។

ត្រីចិញ្ចឹមឆាប់ទទួលផលដោយចិញ្ចឹមតែជាង ២ខែ ទៅ៣ខែ គឺអាចចាប់លក់បានហើយដូចជាត្រីអណ្តែងសាច់លក់ក្នុង១គីឡូក្រាមថ្លៃពី៤០០០ទៅ៦០០០រៀល និង កូនត្រីពូជសម្រាប់ចិញ្ចឹម ១ គីឡូក្រាមថ្លៃជាង ២០.០០០រៀល។ ដោយឡែក​ ត្រីគល់រាំង ក្នុងកូនត្រីពូជ ១ ក្បាល ថ្លៃ ១ ដុល្លារ ព្រោះតែត្រីនោះជា ប្រភេទត្រីធំគេត្រូវចិញ្ចឹមវាដល់ទៅរាប់ឆ្នាំភាគច្រើន គឺអ្នកមានគេទិញយកទៅចិញ្ចឹមក្នុងស្រះគេ ។

បច្ចុប្បន្នកសិដ្ឋាន ពៅ ដាវី មានស្រះចិញ្ចឹមត្រីធំៗចំនួន ៣ ស្រះ នឹងគ្រោងពង្រីកបន្ថែមទៀតដើម្បីដាក់ត្រីប្រា, ត្រីផ្ទក់, ត្រីឆ្តោ… ព្រោះអ្នកស្រីធ្លាប់មានបទពិសោធ ក្នុងការចិញ្ចឹមត្រី ព្រមទាំងដឹងពីវិធីថែទាំការពារត្រីពីជំងឺផ្សេងៗទៀតផង៕

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់