Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 របរចិញ្ចឹមមាន់ស្រែ និង មាន់ខ្មៅលក់ ១ ខែៗ រកបានចំណូលរាប់ពាន់ដុល្លារ
Pop Biz សង្គម

របរចិញ្ចឹមមាន់ស្រែ និង មាន់ខ្មៅលក់ ១ ខែៗ រកបានចំណូលរាប់ពាន់ដុល្លារ

ឧសភា ១៦, ២០២១

ជីវភាពរបស់ក្រុមគ្រួសារកសិករ ជិម ឈូ រស់នៅ​ភូមិ​គោកតាចាន់ សង្កាត់គោកចក ស្រុកសៀមរាប ខេត្តសៀមរាប រយៈពេល ២ ឆ្នាំកន្លងទៅនេះ ឃើញថាមានភាពធូរធាជាងមុនច្រើនគឺតាំងពីបានចាប់យកមុខរបរចិញ្ចឹមមាន់ស្រែ និង មាន់ខ្មៅ ។

កាល​ពីមុនគាត់​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ តែ​ការ​ធ្វើ​ចំណាកស្រុក​នេះ​មិន​បាន​ជួយ​ឱ្យ​ក្រុម​គ្រួសារ​មាន​ជីវភាព​ធូរធា​រនោះ​ទេ​ មាន​តែ​យ៉ាប់​ទៅ​ៗ ទើប​គាត់​សម្រេចចិត្ត​ចាប់​យកមុខ​របរ​ចិញ្ចឹម​មាន់​ស្រែ​ជា​លក្ខណៈ​គ្រួសារ ហើយ​ក្រោយមក ដោយសារ​មានការ​ជួយ​ចង្អុលបង្ហាញ​បច្ចេកទេស​ការ​ចិញ្ចឹម​មាន់​ពី​មិត្ត​ភក្តិ​ គាត់​ក៏​ពង្រីក​ការ​ចិញ្ចឹម​ជា​ទ្រង់ទ្រាយធំ និង ចម្រុះមានទាំងមាន់ស្រែមាន់ខ្មៅ ព្រមទាំងក្រួចដែល​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​គាត់​រីក​ចម្រើន​រហូត ពោលគឺក្នុង ១ ខែ ចំណូលបានជាង ២០០០ ដុល្លារ​ ។

កសិករ ជិម ឈូ បាន​បញ្ជាក់​ថា ៖ «ការ​ចិញ្ចឹម​មាន់ស្រែផ្តល់​ប្រភព​ចំណូល​ដល់​គ្រួសារគាត់ ដោយពេលនេះគាត់មានមេមាន់ ៣០០ ក្បាល និង មាន់ឈ្មោល ២២ ក្បាល សម្រាប់បង្កាត់ពូជ ហើយរកចំណូលបានពី​ការភ្ញាស់លក់​កូន​មាន់ លក់ពងមាន់ និង លក់ជាសាច់ ដោយក្នុងនោះកូនមាន់ស្រែញាស់បាន ១ អាទិត្យលក់ ១ ក្បាល ៤០០០ រៀល កូនមាន់អាយុ ២ អាទិត្យលក់ ៤៥០០ រៀល ១ ក្បាល និង កូនមាន់អាយុ ៣ អាទិត្យលក់ ៥៥០០ រៀល ។

ជាមួយគ្នានោះ គាត់បានចិញ្ចឹមមាន់ខ្មៅសម្រាប់លក់ជូនអតិថិជនដែលមានតម្រូវការក្នុងការយកទៅធ្វើជាអាហារប៉ូវ ដូចជាស៊ុបមាន់ខ្មៅ ឬ សម្រាប់អ្នកចង់បានពូជមាន់ខ្មៅយកទៅចិញ្ចឹមផងដែរ ដោយមានមេមាន់ខ្មៅចំនួន ៦០ ក្បាល និង ឈ្មោលចំនួន ៨ ក្បាល ។ មាន់ខ្មៅអាចលក់បានថ្លៃជាងមាន់ស្រែទៅទៀត ។

មិនត្រឹមចិញ្ចឹមមាន់ប៉ុណ្ណោះទេ កសិករ ជិម ឈូ ថែមទាំងបានចិញ្ចឹមសត្វក្រួចចំនួន ៤០០ ក្បាល ក្នុងនោះមានការលក់ជាសាច់ និង ភ្ញាស់កូនលក់ ដែលអាចបង្កើនចំណូលដល់ក្រុមគ្រួសារគាត់បានក្នុង ១ ខែ រាប់រយដុល្លារទៀតផង ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់