Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ដើម្បីយិតយោងសេដ្ឋកិច្ចគ្រួសារ យុវជន ឈិន ចាន់ត្រា ចាប់របរចិញ្ចឹមមាន់ខ្មៅ ងាយចិញ្ចឹម លក់បានថ្លៃ
Pop Biz សង្គម

ដើម្បីយិតយោងសេដ្ឋកិច្ចគ្រួសារ យុវជន ឈិន ចាន់ត្រា ចាប់របរចិញ្ចឹមមាន់ខ្មៅ ងាយចិញ្ចឹម លក់បានថ្លៃ

មេសា ១១, ២០២១

ក្រោយ​ទទួលបាន​ជោគជ័យក្នុង​ការចិញ្ចឹម​មាន់​ខ្មៅ យុវជន ឈិន ចាន់ត្រា អាយុ ២៣ ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប ប្រាប់ថាការចិញ្ចឹមមាន់​ខ្មៅ​ងាយថែ និង ពេលលក់បានតម្លៃខ្ពស់ ពោលគឺ​ថ្លៃ​ជាង​មាន់​ស្រែដល់​ទៅ ​៣ ​ដង​ឯណោះ​ ។

យុវជន ឈិន ចាន់ត្រា បង្ហើបឱ្យដឹងថា រូបគេបាន​ចាប់​យក​មុខរបរ​ចិញ្ចឹម​ពូជ​សត្វ​មាន់​ខ្មៅ​នេះ ​រយៈ​ពេល ៣ ​ឆ្នាំ​មក​ហើយ​ ដែល​បច្ចុប្បន្ន​នេះមាន​មាន់​ទាំង​មេ​ និង ​បា​ ព្រមទាំងកូនសរុប​ចំនួន​ជាង ២០០​ក្បាល​ ។ ការថែទាំ ការដាក់ចំណី សម្រាប់មាន់ខ្មៅ មិនមានភាពខុសគ្នាពីការចិញ្ចឹមមាន់ស្រែនោះទេ ។ មាន់ខ្មៅលូតលាស់លឿនជាងមាន់ស្រែ ហើយជាសត្វស៊ាំនឹងអាកាសធាតុផងដែរ ។ មាន់ខ្មៅនេះគេអាចលក់បានបន្ទាប់ពីវាមានអាយុពី ២ ទៅ ៣ ខែ មានទម្ងន់ពី ១ គីឡូ ២ ខាំ ទៅ ១ គីឡូ ៥ ខាំ ដែលគេទិញសម្រាប់ធ្វើពូជបន្ត ឬ យកទៅបរិភោគ និង ចិញ្ចឹមលម្អ ជាដើម ។

មាន់ខ្មៅដែលយុវជន ឈិន ចាន់ត្រា ចិញ្ចឹមត្រូវបានចាប់លក់ឱ្យអតិថិជនជាបន្តបន្ទាប់ ដោយខ្លះកុម្ម៉ង់ទិញតាមផេក ខ្លះទិញកូនទៅចិញ្ចឹម ខ្លះទិញមេពូជ ខ្លះទិញយកទៅធ្វើម្ហូប ព្រោះយល់ថាមាន់ខ្មៅយកទៅធ្វើស៊ុបជាថ្នាំប៉ូវ…ជាដើម ។ មាន់ខ្មៅដែល យុវជន ឈិន ចាន់ត្រា លក់ចំពោះមេបាពូជ ១ គូថ្លៃពី ៤៥ ទៅ ៥០ ដុល្លារ មេក្រមុំ ២៥ ដុល្លារ កូនមាន់ខ្មៅអាយុ ១ ខែថ្លៃពី ៣ ទៅ ៤ ដុល្លារ កូនមាន់អាយុ ២ ខែថ្លៃពី ៥ ទៅ ៦ ដុល្លារ មាន់ខ្មៅអាយុជាង ៣ ខែឡើង ១ ក្បាលថ្លៃពី ៩ ទៅ ១០ ដុល្លារ ។

ដោយសារតែតម្រូវការកាន់តែមានការកើនឡើង ការចិញ្ចឹមមាន់ខ្មៅក៏ដូចជាមាន់ស្រែដែរ គឺឃើញថាមានទីផ្សារល្អនៅក្នុងប្រទេសកម្ពុជាយើងនេះ ។ ពីមុនយុវជន ឈិន ចាន់ត្រា ចិញ្ចឹមមាន់ស្រែតែគេបានផ្លាស់ប្តូរពីការចិញ្ចឹមមាន់ខ្មែរធម្មតាមកជាការចិញ្ចឹមមាន់ខ្មៅវិញ ដោយសារមានលក្ខណៈងាយស្រួលចិញ្ចឹមដូចមាន់ស្រែធម្មតា ជាពិសេសទទួលបានតម្លៃខ្ពស់ជាង ។ មាន់ខ្មៅគេអាចយកទៅកែច្នៃជាម្ហូបបានច្រើនប្រភេទដូចជា មាន់ស្ងោ មាន់ចៀន សាច់ក្រក ប្រហិត សាច់ផាត់ ហើយការបរិភោគគឺជំនឿថាវាជួយឱ្យមានសុខភាពល្អ និង រាងកាយមំាមួន ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់