Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ជួបវិបត្តិកូវីដ-១៩ ចាប់របរចិញ្ចឹមក្រួច ងាយហើយចំណាយពេលខ្លី ឆាប់បានលក់ជួយសេដ្ឋកិច្ចគ្រួសារ
Pop Biz សង្គម

ជួបវិបត្តិកូវីដ-១៩ ចាប់របរចិញ្ចឹមក្រួច ងាយហើយចំណាយពេលខ្លី ឆាប់បានលក់ជួយសេដ្ឋកិច្ចគ្រួសារ

មេសា ៥, ២០២១

ពេលដែលជួបវិបត្តិកូវីដ-១៩ មិនដឹងថាធ្វើអ្វីគួរតែចាប់របរ​ចិញ្ចឹម​ក្រួច​លក់​ដើម្បីដោះស្រាយជីវភាពក្រុមគ្រួសារ ព្រោះងាយចិញ្ចឹមមានរយៈពេលខ្លីត្រឹមតែជាងមួយខែអាចចាប់លក់បានហើយ ពេលនេះសត្វក្រួចនៅតែមាន​តម្រូវការ​នៅលើ​ទីផ្សារខ្ពស់ដោយសារតែ​ម៉ូយទិញ​យកទៅ​អាំង ឬ​ ធ្វើ​ម្ហូប​លក់ ។

បើទោះជាមានវិបត្តិជំងឺកូវីដ-១៩ស្រ្តីម្នាក់ឈ្មោះ អានី អាយុជាង ២០ ឆ្នាំ ដែលមានកសិដ្ឋានចិញ្ចឹមក្រួចមួយកន្លែងនៅស្រុកកោះធំ ខេត្តកណ្តាល បានបង្ហើបឱ្យដឹងថា ការ​ចិញ្ចឹម​ក្រួច​នេះ ​មាន​រយៈពេល​ខ្លី​ជាង​សត្វ​មាន់ និង​ ទា​ ព្រោះ​ការ​ចិញ្ចឹម​មាន់​ និង ​ទា​មាន​រយៈពេល​យូរ​ខែ​ ហើយសម្រាប់​ការ​ចិញ្ចឹម​ក្រួច​មាន​រយៈពេល​ខ្លី​ ត្រឹមតែ​មួយ​ខែ​ជាងអាចចាប់​លក់​បានហើយ​តម្លៃ​ចាប់ពី​ ៣,០០០ ​រៀលឡើងទៅ និង មានម៉ូយទាក់ទងទិញស្ទើរតែរកក្រួចលក់ឱ្យមិនទាន់ផង ។

ក្រួចដែលចិញ្ចឹមបានគេអាចលក់សាច់ លក់ពង លក់កូន… ដោយក្នុងនោះក្រោយចិញ្ចឹមបានជាង ១ ខែ គេលក់ជាសាច់ក្នុង ១ ក្បាលពី ៣៥០០ រៀលទៅ ៧០០០ រៀល តាមប្រភេទក្រួចតូច ឬ ធំ ។ចិញ្ចឹមបាន ២ ខែក្រួចចាប់ផ្តើមពងដែលពងក្រួច ១ កេសមាន ៥០០ ពងថ្លៃ ៧០០០០ រៀល និង ពងមានកូនសម្រាប់ស្ងោរលក់ ១ កេសមាន ៥០០ ពងថ្លៃ ៩០០០០ រៀល ព្រមទាំងពងសម្រាប់ភ្ញាស់ ១ គ្រាប់ ២៥០ រៀល ។

ដោយឡែកចំពោះកូនក្រួចដែលមានអាយុ៣ថ្ងៃថ្លៃ ៨០០ រៀលក្នុង ១ ក្បាលអាយុ ១៥ ថ្ងៃថ្លៃ ១៥០០ ទៅ ២០០០ រៀលក្នុង ១ ក្បាលសម្រាប់គេទិញយកទៅចិញ្ចឹម ។ ក្រួចគេចិញ្ចឹមក្នុងទ្រុងដែលអាចធ្វើបានច្រើនជាន់ទៅតាមលទ្ធភាពនិងធនធានរបស់អ្នកចិញ្ចឹម ។

​ចំពោះអ្នក​មាន​ដើមទុន​ច្រើន​គេ ​អាច​ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ ហើយ​ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដែរ ជា​ពិសេស​ពេល​មាន​វិបត្តិ​កូ​វី​ដ-​១៩ នេះ​ការ​ចិញ្ចឹមសត្វក្រួច​អាច​ទទួលបានចំណូលឆាប់ក្នុងពេលមានវិបត្តិកូ​វី​ដ-​១៩​ កំពុងឆ្លងរាលដាល ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់