ខឹងរកស៊ីអ្វីក៏ខាត ផុន ដារ៉ានី អតីតពិធីការិនីប៉ុស្តិ៍ ៥ មកបើកហាងលក់ភីហ្សាវិន ឥលូវកាក់កបណាស់!
ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ហើយ អ្នកនាង ផុន ដារ៉ានី អតីតជាពិធីការិនីនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដោយសារតែអ្នកនាងចង់បង្កើតមុខជំនួញរកស៊ីដោយខ្លួនឯងនោះ អ្នកនាងបានឈប់ធ្វើជាពិធីការិនី មកបង្កើតមុខជំនួញផ្ទាល់ខ្លួន ប៉ុន្តែការមកបង្កើតមុខជំនួញដោយខ្លួនឯងជាបន្តបន្ទាប់ នាពេលកន្លងមកនោះ មិនទទួលបានជោគជ័យឡើយ ។ ប៉ុន្តែឥឡូវនេះអ្នកនាងបានមកបង្កើត និង បើកហាងលក់ភីហ្សាវិញម្តង ភីហ្សាដែលអ្នកនាងលក់រាល់ថ្ងៃនេះមានឈ្មោះថា « ភីហ្សាវីន » ដែលអ្នកនាងបានទិញហ្វ្រែនឆាយ ពីមិត្តភក្តិរបស់អ្នកនាង ដែលជាម្ចាស់អាជីវកម្មលក់ និង ផលិតភិហ្សានេះ ។ រហូតមកដល់ពេលនេះ អ្នកនាងមានអ្នកទិញភីហ្សា យកទៅលក់បន្តរហូតដល់ជិត ២០សាខា ទាំងនៅក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្ត ។
ជារៀងរាល់ថ្ងៃនេះ មុខរបរលក់ភីហ្សារបស់អ្នកនាង ផុន ដារ៉ានី លក់ដាច់ខ្លាំងមែនទែន ដោយក្នុងមួយថ្ងៃៗអ្នកនាងអាចលក់ភីហ្សាបានរហូតដល់ទៅ ៥០០នំ សរុបទាំងនៅក្នុងរាជធានីភ្នំពេញ និង សាខាលក់បន្តនៅតាមបណ្តាខេត្ត ដែលធ្វើឱ្យអ្នកនាងអាចរកប្រាក់ចំណូលបាន ៣០០០ដុល្លារក្នុងមួយខែៗ( កាត់ថ្លៃដើមអស់ )នេះអាចចាត់ទុកថា ជាមុខរបរដ៏ជោគជ័យមួយរបស់អ្នកនាង ។ អ្នកនាង ផុន ដារ៉ានី បានរៀបរាប់ថា បន្ទាប់ពីឈប់ធ្វើការងារជាពិធីការិនី នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នោះមក ខ្ញុំបានបង្កើតមុខជំនួញជាបន្តបន្ទាប់ តែមិនបានទទួលជោគជ័យឡើយ ។ ហើយមុខរបរលក់ភីហ្សានេះ ខ្ញុំចាប់ផ្តើមលក់នៅចុងឆ្នាំ ២០១៩ មុនដំបូងលក់នៅតាមបណ្តោយផ្លូវវេងស្រេង កាលពីលក់មុនដំបូងនោះ ខ្ញុំមានការខ្មាស់អៀនជាខ្លាំង ព្រោះវាជាមុខរបរលក់នៅតាមចិញ្ចើមផ្លូវ ហើយមានមិត្តភក្តិមួួយចំនួន គេបានសើចចំអកឱ្យខ្ញុំថា រូបរាងស្អាតបាទប៉ុណ្ណឹងដែរ មកលក់ដូរនៅតាមចិញ្ចើមផ្លូវ ។ ប៉ុន្តែនៅពេលខ្ញុំចាប់ផ្តើមលក់គឺលក់ដាច់ខ្លាំង ធ្វើឱ្យខ្ញុំលែងមានការខ្មាស់អៀន ហើយថែមទាំងមានអ្នកមកទទួលយកទៅលក់បន្តទៀតគឺកាន់តែធ្វើឱ្យខ្ញុំមានទឹកចិត្តក្នុងការលក់ភីហ្សានេះរហូតមក ។ រហូតមកដល់ពេលនេះ ខ្ញុំមានសាខាយកនំភីហ្សាទៅលក់បន្តនៅតាមបណ្តាខេត្តមានចំនួនជិត ២០សាខា ដែលក្នុងមួយថ្ងៃៗខ្ញុំផ្គត់ផ្គង់ និង លក់ភីហ្សាបានចំនួន ៥០០នំ និង អាចរកប្រាក់ចំណូលបានចំនួន ៣០០០ដុល្លារ ក្នុងមួយខែៗ(កាត់ថ្លៃដើមរួច ) ។
បច្ចុប្បន្ននេះ ហាងលក់ភីហ្សាវីន របស់អ្នកនាង ផុន ដារ៉ានី មានទីតាំងទី១ ស្ថិតនៅតាមផ្លូវវេងស្រេង និង មួយទៀតមានទីតាំងស្ថិតនៅកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ភីហ្សាវីន ដែលអ្នកនាងលក់រាល់ថ្ងៃនេះ មានជាង ១០រសជាតិ ដែលមានតម្លៃចាប់ពី ១ម៉ឺនរៀល ដល់ ៤ម៉ឺនរៀល ។ បើតាមអ្នកនាង ផុន ដារ៉ានី បានឱ្យដឹងថា ភីហ្សាវីននេះគឺមានតែម្ចាស់អាជីវកម្មធំម្នាក់ និង អ្នកនាងម្នាក់ប៉ុណ្ណោះ ដែលលក់រាយ និង បោះដុំឱ្យសាខា ដែលយកទៅលក់បន្តទាំងអស់នោះ ។ សម្រាប់បងប្អូន ដែលចង់យកភីហ្សាវីនទៅលក់បន្តគឺយើងដាក់តម្លៃឱ្យពួកគាត់ ជ្រើសរើសមានតម្លៃចាប់ពី ៣០០ដុល្លារទៅ ៥០០ដុល្លារ ក្នុងតម្លៃ ៥០០ដុល្លារនេះគឺយើងរៀបចំឱ្យគាត់មួយឈុតតែម្តង ។ រហូតមកដល់ពេលនេះមានអតិថិជនស្គាល់ពីរសជាតិ ភីហ្សាវីនច្រើន ។
បើបងប្អូន មិនទាន់មានមុខរបរអ្វី ឬ មិនដឹងរកស៊ីអ្វីនោះ អាចចាប់យកមុខរបរលក់ភីហ្សាវីន របស់អ្នកនាង ផុន ដារ៉ានី នេះបាន ។ ចង់ដឹងច្បាស់អាចទាក់ទងទៅអ្នកនាងដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៨៩ ៣៦៣៨៧៨ និង ០៨៨ ៥៣៦៣ ៨៨៧ ៕