មួយថ្ងៃផ្ទុះឆ្លងកូវីដ-១៩ រាប់ពាន់នាក់តែ ថៃ បែរបើកឱ្យភ្ញៀវទេសចរចូលកម្សាន្តកោះភូកេតឡើងវិញ ព្រោះតែរឿងនេះ
ប្រទេសថៃបើកការអនុញ្ញាតសាកល្បងឡើងវិញចំពោះភ្ញៀវទេសចរណ៍បរទេសរាប់រយនាក់ ដែលបានទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ឱ្យមកលេងកម្សាន្តនៅកោះភូកេត ដើម្បីស្តារឧស្សាហកម្មទេសចរណ៍ ដែលត្រូវបានរាំងស្ទះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រោមផែនការ «កោះខ្សាច់ភូកេត» ចំពោះអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ មកដល់កោះនឹងមិនតម្រូវឱ្យចំណាយពេលធ្វើចត្តាឡីស័កទៀតនោះទេ ពោលគឺពួកគេអាចធ្វើដំណើរនៅជុំវិញកោះដោយសេរី។