កាលពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលទូទាំងពិភពលោកចំពោះការស្លាប់របស់មេបញ្ជាការអ៊ឺរ៉ង់ លោក Qasem Soleimani ដោយយន្តហោះដ្រូន របស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ។
កងទ័ពអាកាសអាមេរិកបានប្រើប្រាស់យន្តហោះដ្រូន ធ្វើការវាយប្រហារទៅលើក្បួនរថយន្ត របស់មេទ័ពកំពូលអ៊ីរ៉ង់លោក Soleimani ដែលបានមកបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់។ ការវាយប្រហារនេះត្រូវបានធ្វើឡើង នៅក្នុងទីធ្លានៃព្រលានយន្តហោះអន្តរជាតិទីក្រុងបាកដាដ ហើយវាមិនត្រឹមតែបានធ្វើឲ្យ មេទ័ពកំពូលអ៊ីរ៉ង់បាត់បង់ជីវិតនោះទេ ដោយសូម្បីតែមេបញ្ជាការមួយរូប នៃកងកម្លាំងប៉ារ៉ាអ៊ីរ៉ាក់ Hashd Shaabi ក៏បានបាត់បង់ជីវិតជាមួយគ្នាក្នុងគ្រានោះដែរ ។
បន្ទាប់ពីនោះមក អ៊ីរ៉ង់ និង អាមេរិក បាននឹងកំពុងប្រឈមមុខគ្នាក្នុងការប្រកាសសង្រ្គាមផងដែរ ។ យ៉ាងណាមិញ អាមេរិកក៏បានបញ្ជូនកងយោធាបន្ថែមទៀតទៅក្នុងមូលដ្ឋានទ័ពរបស់ខ្លួនដែលស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ស្រាប់ ដែលមានតាំងពីឆ្នាំ២០១៤ ក្នុងករណីប្រឆាំងជាមួយពួក ISIS .
ទោះបីជាយ៉ាងណាក៏ដោយខាងក្រោមនេះជារូបភាពរំជួលចិត្តរបស់យោធាអាមេរិកដែលត្រូវឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់របស់ខ្លួន៖
ប្រភព៖ No.