អ្នកចូលចិត្ត Cute ត្រូវម៉ាច់! Yamaha បញ្ចេញម៉ូតូសេរីថ្មី មានភ្នែកក្រឡង់ៗ ស្អាតកប់សេរី
កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន Yamaha នៅតៃវ៉ាន់ បានបង្ហាញរូបរាងម៉ូតូថ្មីរបស់ខ្លួន ដែលមានឈ្មោះថា YAMAHA Vinoora 125 ។
ម៉ូតូប្រភេទថ្មីនេះ មានរូបរាងស្រស់ស្អាតទាក់ទាញប្លែកជាងម៉ូតូទូទៅ ជាមួយនឹងអំពូលបំភ្លឺផ្លូវចំនួន ២ ដែលមើលទៅប្រៀបដូចជាភ្នែកទាំងគូ ។ ម៉ូតូ Vinoora មានចំនួន ៤ ពណ៌រួមមាន ពណ៌ប្រផេះ ពណ៌ស ពណ៌បៃតង និងពណ៌ខៀវចាស់ ដោយម៉ូតូប្រភេទ Vinoora M មានពណ៌ខ្មៅ ។
YAMAHA Vinoora 125 បានដាក់លក់ក្នុងតម្លៃ ៨២ ៧០០ បាត ដែលគិតជាប្រាក់ដុល្លារប្រមាណជាង ២ ៦០០ ដុល្លារ ៕