(វីដេអូ) កាល់តិច ផ្ដល់នូវប្រេងម៉ាស៊ូត Euro 5 នៅកម្ពុជាតាំងពីឆ្នាំ 2022
រាជធានីភ្នំពេញ ៖ ស្របតាម សរាចរ លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និង កាត់បន្ថយការបំពុលខ្យល់សាធារណៈ តម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងអស់ត្រូវផ្គត់ផ្គង់ប្រភេទប្រេងឥន្ធនៈ Euro 5 តែប៉ុណ្ណោះ ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2024 ។ តាំងពីឆ្នាំ 2022 មក កាល់តិច តែងផ្ដល់នូវប្រេងឥន្ធនៈស្តង់ដារ គឺប្រេងម៉ាស៊ូត Euro 5 ដែលមានរួមបញ្ចូលបច្ចេកវិទ្យា Techron®D ។
ប្រេងឥន្ធនៈដែលមានគុណភាពនេះផលិតឡើង ដើម្បីធានាដល់ការសម្អាតម៉ាស៊ីនយានយន្ត និង ធ្វើឱ្យម៉ាស៊ីនដំណើរកាន់តែប្រសើរ មិនថាស៊េរីថ្មី ឬ ចាស់ឡើយ។ ប្រេងម៉ាស៊ូត Euro 5 ដែលបង្កើតដោយ Techron®D ផ្តល់នូវថាមពលសម្អាតដល់ទៅ 3 ដង ប្រសើរជាងប្រេងម៉ាស៊ូតធម្មតា។ តាមរយៈការសម្អាតកំណកកាបូននៅក្នុងម៉ាស៊ីនផ្ទុកប្រេង បច្ចេកវិទ្យានេះអាចការពារម៉ាស៊ីនយានយន្ត កាត់បន្ថយការបញ្ចេញផ្សែង ព្រមទាំងជួយឱ្យអ្នកបើកបរកាន់តែរលូន និង មានទំនុកចិត្តខ្ពស់។
តាមអ្នកតំណាងពីក្រុមហ៊ុន Chevron Cambodia បានលើកឡើងថា ៖ «ដើម្បីធ្វើឱ្យម៉ាស៊ីនយានយន្តមានដំណើរការកម្រិតអតិបរមា ម៉ាស៊ីនត្រូវការចែកចាយខ្យល់ និងឥន្ធនៈគ្មានដែនកំណត់ ដែលមិនអាចកើតឡើងឡើយបើកន្លែងចាក់ប្រេងមានកំណកកាបូនច្រើន។ ដោយឡែក ប្រេងម៉ាស៊ូត កាល់តិច Euro 5 ជាមួយ Techron®D ត្រូវបានពិសោធ និងបង្ហាញឱ្យឃើញថា មានថាមពលសម្អាតបានយ៉ាងល្អ និងការពារម៉ាស៊ីនពីកំណកកាបូននៅក្នុងកន្លែងសំខាន់ៗទាំងនេះ»។
ស្ថានីយប្រេងឥន្ធនៈ កាល់តិច ទាំងអស់ក្នុងប្រទេសកម្ពុជា តែងផ្តល់ជូនប្រេងម៉ាស៊ូត Euro 5 ជាមួយបច្ចេកវិទ្យា Techron®D ដែលជួយអ្នកបើកបរសន្សំសំចៃប្រេង និង ទទួលបានថាមពលអតិបរមា។ មិនតែប៉ុណ្ណោះ ថែមទាំងកាត់បន្ថយការបំភាយឧស្ម័ន និង ផ្ដល់នូវការធ្វើដំណើរកាន់តែរីករាយ។
ទទួលយកបទពិសោធដ៏ពិសេសពីប្រេងឥន្ធនៈ កាល់តិចជាមួយ Techron និង ប្រេងម៉ាស៊ូត Euro 5 ជាមួយបច្ចេកវិទ្យា Techron®D នៅគ្រប់ស្ថានីយប្រេងឥន្ធនៈ កាល់តិចដែលនៅជិតលោកអ្នក៕