![ក្ដៅៗ! យន្តហោះអ៊ុយក្រែន ផ្ទុកមនុស្ស ១៨០ នាក់ ធ្លាក់នៅប្រទេសអ៊ីរ៉ង់](https://www.popular.com.kh/wp-content/uploads/2020/01/Untitled-15043.png)
នាព្រឹកថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ នេះមានករណីធ្លាក់យន្ដហោះ Boeing 737 មួយគ្រឿងដឹកអ្នកដំណើរសរុប ១៨០នាក់ បានធ្លាក់នៅឯអាកាសយានដ្ឋាន អ៊ីម៉ាម ខូមៃនី (Imam Khomeini) នៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ ។
ភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នោះទេ ខណៈបើតាមព័ត៌មានបឋម យន្ដហោះ Boeing 737 ខាងលើជាកម្មសិទ្ធិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) និងបានធ្លាក់ក្រោយហោះឡើងបានបន្តិចប៉ុណ្ណោះ ពីអកាសយានដ្ឋានអន្តរជាតិ Imam Khomeini ក្នុងរដ្ឋធានីតេហេរ៉ង់ ដោយសារបញ្ហាបចេ្ចកទេស៕
ប្រភព៖ CNN