ហួសចិត្ត! សង្ឃ ១ អង្គ ផឹកភេសជ្ជៈប៉ូវកម្លាំងសោះស្រាប់តែស្រវឹង ឡូឡាផ្អើលគេ ត្រូវប៉ូលិសចាប់ផ្សឹក
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ប៉ូលិសខេត្ត Khon kaen បានឃាត់ខ្លួនព្រះសង្ឃ ១ អង្គ ដែលគង់នៅវត្តព្រៃទេពនិមិត្ត ខេត្ត Khon Kaen ដែលស្រវឹងភេសជ្ជៈប៉ូវកម្លាំង ហើយកើតអាការមិនប្រកតីស្រែកឡូឡា ព្រមទាំងបង្កជម្លោះជាមួយបុគ្គលិកឡានក្រុងខណៈកំពុងធ្វើដំណើរ ។
តាមការឱ្យដឹងពីសមត្ថកិច្ច ព្រះសង្ឃ ១ អង្គ ត្រូវបានឃាត់ខ្លួននាំទៅផ្សឹកភ្លាមៗ ខណៈដែលគេរកឃើញថាព្រះសង្ឃអង្គនោះកើតអាការស្រវឹង ស្រែកឡូឡារករឿងបុគ្គលិកឡានក្រុងដែលបង្កឱ្យមានភាពចលាចលពេញឡានក្រុង ដោយបុគ្គលិកឡានក្រុងបានតេហៅប៉ូលិសមកឃាត់ខ្លួនព្រះសង្ឃអង្គនោះទៅដោះស្រាយភ្លាមៗ ។
យ៉ាងណាមិញ តាមការត្រួតពិនិត្យ សមត្ថកិច្ចបានប្រទះឃើញព្រះសង្ឃអង្គនោះមានប្រើប្រាស់ភេសជ្ជៈដែលជាប្រភេទថ្នាំប៉ូវកម្លាំងមួយប្រភេទ មានចំនួន ២ កញ្ចប់ ដែលបណ្ដាលឱ្យមានអាការស្រវឹងបែបនេះ បន្ទាប់មកប៉ូលិសក៏បាននាំខ្លួនព្រះសង្ឃអង្គនោះយកទៅវត្តឱ្យលាចាកសិក្ខាបទភ្លាមៗ ដើម្បីដំណើរក្ដីទៅតាមផ្លូវច្បាប់ ៕