ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទេសថៃ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទៅដល់បងប្អូនពលករខ្មែរ នៅថៃទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ ឱ្យបានជ្រាបថាដើម្បីគ្រប់គ្រង និងការពារមិនឱ្យមានការរាលដាលជំងឺកូវីដ ១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិត និងសុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្រសួងការងារថៃបានចេញសេចក្ដីប្រកាសស្នើសុំកិច្ចសហការពីនិយោជក រោងចក្រ សហគ្រាស និងក្រុមហ៊ុននានាគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ត្រូវអនុវត្តវិធានការដូចខាងក្រោមនេះ៖ អត្ថបទដោយ៖ Chanreth
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០នេះ បានឱ្យដឹងថា មិនមានករណីអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ និងមានអ្នកជាសះស្បើយចំនួន ២ នាក់បន្ថែមទៀតផងដែរ ដោយក្នុងនោះមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ១ នាក់ និង អ្នកដំណើរមកពីក្រៅប្រទេស ១ នាក់។ នេះបញ្ជាក់ឱ្យឃើញថា ក្នុងរយៈពេល ២ថ្ងៃនេះ...
គិតត្រឹមថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ នេះ តាមរយៈរបាយការណ៍ អំពីទិន្នន័យពលរដ្ឋខ្មែរដែលចេញពីថៃមកកម្ពុជា បានឱ្យដឹងថា ពលរដ្ឋខ្មែរដែលចេញពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា ក្នុងថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៥៥១នាក់ ដែលក្នុងនោះ មានស្រីចំនួន ១៩៥នាក់ និង កូនក្មេងចំនួន ១១នាក់ ។ គួរបញ្ចាក់ផងដែរថា អ្នកទាំង ៥៥ ១នាក់នេះ...
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានធ្វើការស្រាវជ្រាវ និងបានប្រកាសថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡេីយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន ។ ក្នុងនោះលេីកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩ ។ ដើម្បីលម្អិតសូមមើលអត្ថបទស្រាវជ្រាវដោយលោកជំទាវ ឱ វណ្ណឌីន ដូចខាងក្រោម៖ អត្ថបទដោយ៖ Chanreth
ជុំវិញការរីករាលដាលជំងឺកូវីដ ១៩ នៅខេត្តសាមុតសាខន នៅប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋ និងពលករដែលទៅធ្វើការនៅប្រទេសថៃ ដោយនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ សម្ដេចនាយករដ្ខមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចេញឃីតចំនួន ៦ពាន់ឃីត ដើម្បីឧបត្ថម្ភដល់ខេត្តចំនួន៣ នៅតាមព្រំដែន សម្រាប់ផ្តល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ ។ ខេត្តទាំង៣ ដែលទទួលបានកញ្ចប់ឃីតទាំង ៦ពាន់នោះ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ...
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នេះ មិនមានករណីអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ និង ហើយបានរកឃើញអ្នកជាសះស្បើយចំនួន ២ នាក់បន្ថែមទៀតផងដែរ ដោយក្នុងនោះមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ១ នាក់ និង អ្នកដំណើរមកពីក្រៅប្រទេស ១ នាក់។ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី ២២...
ក្រសួងសុខាភិបាលបានចេញសារព្រមានជាថ្មីទៀតថា ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ គឺជាការមើលងាយខ្លួនឯង ទុកខ្លួនឯងឲ្យឈឺ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ ប្រសិនបើកាន់តែប្រហែសជាមួយនឹងវីរុសកូវីដ-១៩ ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទូចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ធ្វើឲ្យយើងងាយភ្លេចវីរុសកូវីដ-១៩ ដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពឲ្យវីរុសកូវីដ-១៩ សប្បាយរីករាយក្នុងការវ៉ៃលុកសរីរាង្គយើងដោយងាយស្រួល និងដោយមិនដឹងខ្លួនបានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងទៀតថា សូមលោកអ្នក មេត្តាកុំភ្លេចអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
នារសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៣ៈ០០ នាទី នេះ ភាគីថៃ នៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់នោះឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩ ។ ទន្ទឹមនឹងនោះ ក្នុងការបិទច្រកនេះ...
កាលពីថ្ងៃទី ២០ ធ្នូ ២០២០ នេះ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៏សែនជ័យចុះទៅអញ្ជើញលោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ លោក រ៉ៃយ៉ាទើបតែត្រឡប់មកពីប្រទេសថៃតាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្ត៏រកវីរុស កូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវ។ ក្រុមការងារបានអញ្ជើញគាត់និងភរិយាទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កត្រឹមត្រូវ ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងី មានហេង...
នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០នេះ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីវិធានការការពារ ក្នុងកំឡុងពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ ២០២១ ក្រសួងបានស្នើរឱ្យសាធារណជន ប្រជាពលរដ្ឋ និងជនបរទេសដែលរស់នៅកម្ពុជា បន្តចូលរួមអនុវត្តន៍វិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ថ្មី ។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗ ៤យ៉ាង ដែលពលរដ្ឋត្រូវអនុវត្តន៍ ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានដូចជា ៖ ១. សូមបន្ត «ការរស់នៅធម្មតាតាមបែបគន្លងថ្មី»...