ក្ដៅៗ! អង់គ្លេស រកឃើញវីរុសកូវីដ-១៩ បម្លែងខ្លួនថ្មី «XE» អាចមានលទ្ធភាពឆ្លងខ្លាំងជាងអូមីក្រុង
វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀតហើយ ត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ដែលវីរុសបំប្លែងខ្លួនថ្មីមួយនេះ ត្រូវបានគេហៅថា «XE» ដែលអាចមានលទ្ធភាពឆ្លងខ្លាំងជាងវីរុសបំប្លែងថ្មីដទៃទៀត នេះបើតាមអង្គការ WHO បញ្ជាក់។
កូវីដបំប្លែងខ្លួនថ្មី «XE» គឺជារួមបញ្ចូលគ្នានៃអម្បូរពូជអូមីក្រុង BA’1 និង BA.2 ហើយការកកើតឡើងនៃវីរុសថ្មីនេះដែរ គឺកើតនៅពេលអ្នកជំងឺ ឆ្លងកូវីដច្រើនប្រភេទ។ បើតាមខាងអង្គការសុខភាពពិភពលោកបានឱ្យដឹងថា វីរុសកូវីដបំប្លែងខ្លួនថ្មី «XE» រកឃើញថា មានលទ្ធភាពចម្លងលើសវីរុសអូមីក្រុងរង BA.2 ចំនួន ១០ ភាគរយ។ ក្នុងរបាយការណ៍ពីអង្គការ បានឱ្យដឹងដែរថា វីរុសបំប្លែងខ្លួនថ្មី XE នេះ រកឃើញដំបូងក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ហើយគិតមកទល់ពេលនេះ ច្រើនជាង ៦០០ ករណីហើយត្រូវបានរកឃើញ។
គួរបញ្ជាក់ដែរថា អង្គការ WHO នឹងបន្តតាមដានយ៉ាងដិតដល់ រួមទាំងធ្វើការវាយតម្លៃលើហានិភ័យសុខភាពសាធារណៈជាមួយនឹងវីរុសបំប្លែងខ្លួនថ្មីនេះ ហើយនឹងធ្វើការ update បន្ថែម នៅពេលទទួលបានភស្តុតាងអ្វីថ្មី៕
ប្រភព៖ NDTV, NBC