នៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ថ្មី ចំនួន ០១ នាក់ ដែលជាពលករមកពីប្រទេសថៃ ។ ទន្ទឹមនឹងនោះ នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១នេះ មានអ្នកឆ្លងសរុបចំនួន ៣៨៦ នាក់...
នាព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសមានករណីវិជ្ជមានវីរុសកូវីដ ១៩ ថ្មី ចំនួន ០២ នាក់ ដែលជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ហើយថ្ងៃនេះដែរគឺមិនទាន់មានអ្នកជាសះស្បេីយទេ ។ សូមអានព័ត៌មានលម្អិត៖ អត្ថបទដោយ៖ សាកល
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ១៣នាក់ ស្រី ០៣នាក់។ ក្នុងនោះ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ លុះក្រោយមក យោងតាមប្រភព KCTV Cambodia បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី៦ ខែមករា...
នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ថ្មី ចំនួន ០១ នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ។ ទន្ទឹមនឹងនោះ នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១នេះ មានអ្នកឆ្លងសរុបចំនួន ៣៨៣ នាក់...
នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជាពុំមានអ្នកឆ្លងមេរោគកូវីដ ១៩ និង មិនមានករណីជាសះស្បើយឡើយ ។ ខណៈគ្មានអ្នកឆ្លងថ្មីនេះ ធ្វើឲ្យអ្នកកំពុងសម្រាកព្យាបាលសល់ចំនួន ២០ នាក់ ដែលក្នុងនោះមាន ០១ នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូរវៀត ០២ នាក់ នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង...
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង៣០នាទី ដោយទទួលបានព័ត៌មានពី លោកចៅសង្កាត់កូនក្រៀលភ្លាមថា មានពលករមកពីក្រៅប្រទេសមិនបានអនុវត្តវិធានរបស់ក្រសួងសុខាភិបាល លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាទៅកំលាំងអធិការរដ្ឋាននគរបាលក្រុងសំរោង ដែលមាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល បានចូលរួមសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករចំនួន ១នាក់ ដែលជាពលករមកពីប្រទេសថៃពុំបានធ្វើចត្តាឡីស័ក ។ ពលករម្នាក់នោះ មានឈ្មោះ ចាំ សួង ភេទប្រុស...
នៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជារកឃើញ អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០១ នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ។ ដូច្នេះបញ្ជាក់ឱ្យឃើញថា ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០មក កម្ពុជាមានអ្នកឆ្លងកូវីដ១៩ថ្មី ដែលជាពលករមកពីប្រទេសថៃ មានចំនួន ១៧ នាក់ហើយ។...
កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ មានករណីស្លាប់បុរសជាពលករខ្មែរ អាយុ ៥២ ឆ្នាំម្នាក់ ដែលទើបមកពីប្រទេសថៃ ក្នុងកំលុងពេលធ្វើចត្តាឡីស័ក ដែលបុរសរូបនេះមានអាសយដ្ឋានរស់នៅខេត្តត្បូងឃ្មុំ ។ ករណីស្លាប់បុរសវ័យ ៥២ ឆ្នាំរូបនេះ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីបញ្ជាក់ផងដែរ គឺមិនពាក់ព័ន្ធនឹងករណីជំងឺកូវីដ ១៩ ឡើយ តែមកពីបុរសខាងលើមានប្រវត្តិជំងឺបេះដូង ដែលបណ្តាលឱ្យចុក ហើយគាំងបេះដូងភ្លាមៗ ដួលបោកក្បាលនឹងកន្ថោរបង្គន់...
គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ នេះ តាមរយៈសារសំឡេងប្រកាសបន្ទាន់របស់សម្ដេចអគ្គសេនាមហាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រកម្ពុជាបានឱ្យដឹងថាពេលនេះ កម្ពុជាបានរកឃើញវិជ្ជមានកូវីដ១៩ លើបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចំនួន ៦ នាក់បន្ថែមទៀត និង បើតាមវិទ្យាស្ថានប៉ាស្ទ័រឱ្យបានដឹងថា នៅមានការសង្ស័យច្រើននាក់ទៀត ដោយនាព្រឹកមិញ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល...
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា មកដល់ពេលនេះមានប្រជាជនថៃនៅខេត្តត្រាត បានឆ្លងជំងឺកូវីដ១៩ ដែលខេត្តមួយនេះមានព្រំប្រទល់ជាប់នឹងខេត្តកោះកុង ។ ទន្ទឹមនឹងនោះក្នុងអំឡុងពេល មានការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ នៅប្រទេសថៃ បានធ្វើអោយប្រជាជនខ្មែរដែលរស់នៅប្រទេសថៃ មានការ ភ័យខ្លាច និងមានការឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាវិញតាមច្រកផ្សេងៗ ដូចជាច្រករបៀងផ្លូវគោក និងផ្លូវទឹកដើម្បីគេចវេសពីការធ្វើចត្តាឡីស័ក ។ ដូច្នេះហើយ រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងដល់អភិបាល នៃគណៈអភិបាលក្រុង ស្រុក...