Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (មានសំឡេង) បន្ទាន់! សម្ដេច ហ៊ុន សែន ប្រកាសទាំងយប់មានករណីឆ្លងកូវីដជាថ្មី ក្នុងប្រទេសឡើងវិញហើយ
កូវីដ សង្គម

(មានសំឡេង) បន្ទាន់! សម្ដេច ហ៊ុន សែន ប្រកាសទាំងយប់មានករណីឆ្លងកូវីដជាថ្មី ក្នុងប្រទេសឡើងវិញហើយ

អត្ថបទដោយ​៖ Muyly មិថុនា ២៩, ២០២២

នៅយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីកូវីដ-១៩ កើតឡើងសារជាថ្មីនៅក្នុងប្រទេស។

តាមរយ:សារពិសេស សម្ដេចបានថ្លែងឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ តាមរយៈ ការធ្វើតេស្ត PCR មួយចំនួន ដែលអ្នកធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទទៅក្រៅប្រទេសមួយចំនួន និង មួយចំនួនទៀត គឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងប្រទេសវិញ។

រូបតំណាង

សម្ដេចបានបន្តទៀតថា នេះជាការបញ្ជាក់ដោយម៉ាស៊ីន PCR ដែលបានធ្វើសម្រាប់អ្នកឆ្លងក្នុងសហគមន៍ អ្នកមកពីក្រៅប្រទេស និង អ្នកធ្វើវិញ្ញាបណ្ណបត្រសម្រាប់ចេញទៅក្រៅប្រទេស។ ទន្ទឹមនឹងនោះ សម្ដេចបានទទួលព័តមានថា នៅតាមទីកន្លែងមួយចំនួនក្នុងការធ្វើតេស្តរហ័ស ក៏ឃើញវិជ្ជមាននៃកូវីដ-១៩ ដូច្នេះអាចសន្មតបានថា កូវីដ-១៩ ចាប់ផ្ដើមឡើងវិញ។

រូបតំណាង

សម្ដេចបានបញ្ជាក់បន្ថែមថា ទោះបីនៅក្នុងចំនួនតិចក៏ដោយ ហើយអាការមិនទាន់ធ្ងន់ធ្ងរក៏ដោយ ដូច្នេះលោកសូមអំពាវនាវឱ្យបងប្អូនប្រុងប្រយ័ត្ន ទៅលើការកាពារសុខភាពផ្ទាល់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាលចូលទៅក្នុងសហគមន៍ ទៅក្នុងក្រុមគ្រួសារ ឬ តាមស្ថាប័ននានាផងដែរ៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់