![កុំប្រហែសអី! ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧ នាក់ទៀតហើយ ឆ្លងក្នុងសហគមន៍ទាំងអស់](https://www.popular.com.kh/wp-content/uploads/2022/06/FEATURE99-1.jpg)
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីករណីឆ្លងថ្មីនៃមេរោគកូវីដ-១៩ ដែលមានចំនួន ០៧ នាក់ សុទ្ធសឹងតែជាករណីរកឃើញឆ្លងក្នុងសហគមន៍ ជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ចេញលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនធ្វើតេស្ត CPR។
![](https://www.popular.com.kh/wp-content/uploads/2022/06/157615090_2794679967410266_7166322230443014666_o.jpg)
ក្នុងចំណោម ០៧ ករណី ដែលបានរកឃើញវិជ្ជមាន និង ប្រកាសដោយក្រសួងសុខាភិបាលខាងលើ គេសង្កេតឃើញថា មាន ០៦ ករណី គឺជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
![](https://www.popular.com.kh/wp-content/uploads/2022/06/154702616_2787882984756631_2296189436353416144_o.jpg)
គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ២៧៩ នាក់ ជាសះស្បើយ ១៣៣ ២០៦ នាក់ និង មានអ្នកស្លាប់ ៣ ០៥៦ នាក់៕
នេះជាតារាទិន្នន័យករណីអ្នកឆ្លងកូវីដ-១៩ នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដែលចេញដោយក្រសួងសុខាភិបាលកម្ពុជា ៖