Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ចិន ប្រាប់ពលរដ្ឋខ្លួនរស់នៅជាប់ព្រំដែនកូរ៉េខាងជើង ឱ្យបិទបង្អួចត្រឹមត្រូវជៀសវាងឆ្លងកូវីដ-១៩
កូវីដ

ចិន ប្រាប់ពលរដ្ឋខ្លួនរស់នៅជាប់ព្រំដែនកូរ៉េខាងជើង ឱ្យបិទបង្អួចត្រឹមត្រូវជៀសវាងឆ្លងកូវីដ-១៩

អត្ថបទដោយ​៖ Trassi មិថុនា ៩, ២០២២

រដ្ឋាភិបាល​ក្រុង Dandong ដែល​ជា​ទីក្រុង​មួយ​របស់​ចិន​ជាប់​ព្រំ​ប្រទល់​ជាមួយ​កូរ៉េ​ខាង​ជើង បាន​ណែនាំ​ពលរដ្ឋ​ខ្លួន​ឱ្យ​បិទ​បង្អួច​ឱ្យ​បាន​ត្រឹម​ត្រូវ នៅ​ពេល​ខ្យល់​បក់​ពី​ខាង​ត្បូង​មក ដើម្បី​បញ្ចៀស​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ-១៩។

តាម​​សារព័ត៌មាន Global Times បាន​ឱ្យ​ដឹង​ក្នុង​សប្ដាហ៍​នេះ​ថា ទីក្រុង Dandong បាន​រង​ការ​កើន​ឆ្លង​វីរុស​កូវីដ-១៩​ភ្លាមៗ បើ​ទោះ​បី​ជា​មាន​វិធានការ​តឹងរឹង​តាំង​ពី​ខែ​មេសា ឆ្នាំ ២០២២ មក​ក្ដី។ អាជ្ញាធរ​ក្នុង​ទីក្រុង​នោះ​ដែរ បច្ចុប្បន្ន​មិន​ទាន់​រក​ឃើញ​ប្រភព​ចម្លង​នៃ​វីរុស​នេះ​ចូល​ក្រុង​របស់​ខ្លួន​ឡើយ ហើយ​បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ប្រចាំ​ក្រុង Dandong បាន​បញ្ជាក់​ថា ភាគ​ច្រើន​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍​កាល​ពី​សប្ដាហ៍​មុន គឺ​ជា​អ្នក​ដែល​មិន​ដែល​ចាកចេញ​ពី​ផ្ទះ​យ៉ាង​ហោច​ណាស់ ៤ ថ្ងៃ មុន​ពួកគេ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩។

ជាមួយ​គ្នា​នោះ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០២២ កន្លង​ទៅ រដ្ឋាភិបាល​ក្រុង Dandong បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​បើក​បង្អួច​របស់​ពួកគេ​នៅ​ពេល​មាន​ពន្លឺ​ថ្ងៃ ដើម្បី​ឱ្យ​មាន​ខ្យល់​ចេញ​ចូល​ល្អ ប៉ុន្តែ​ត្រូវ​បិទ​ឱ្យ​បាន​ត្រឹមត្រូវ និង កំណត់​ពេលវេលា​ចេញ​ក្រៅ នៅ​ពេល​អាកាសធាតុ​ប្រែ​ជា​សើម និង ចុះ​អ័ព្ទ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ Yalu ដែល​ជាប់​ព្រំដែន​នឹង​កូរ៉េ​ខាង​ជើង ឱ្យ​បិទ​ទ្វារ​នៅ​ថ្ងៃ​ដែល​ខ្យល់​ធ្លាក់​ពី​ទិស​ខាង​ត្បូង​ផង​ដែរ ព្រោះ​បើ​តាម​ពលរដ្ឋ​នៅ Dandong ពួកគេ​ជឿជាក់​ថា អាជ្ញាធរ​គឺ​បារម្ភ​ថា ខ្យល់​គឺ​អាច​បក់​នាំ​រោគ​កូវីដ​មក​ពី​កូរ៉េ​ខាង​ជើង​ចូល​ប្រទេស​ចិន។

ទោះ​ជា​យ៉ាង​ណា មក​ទល់​បច្ចុប្បន្ន​នេះ មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា វីរុស​កូវីដ-១៩ អាច​រាលដាល​ចម្លង​តាម​ខ្យល់​បរិយាកាស​ក្នុង​រយៈ​ចំងាយ​ឆ្ងាយ​នោះ​ឡើយ ដោយ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង ហានិភ័យ​ចម្លង​កូវីដ-១៩ គឺ​ខ្ពស់​បំផុត នៅ​ពេល​ដែល​យើង​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​កូវីដ​នៅ​រយៈ​ចំងាយ ១ ទៅ ១.៨ ម៉ែត្រ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់