Edit

ទិញទុរេនគេមកញ៉ាំអស់សល់តែគ្រាប់ ពួយយកគ្រាប់ទៅឈ្លោះជាមួយអ្នកលក់ទារដូរលុយគេវិញ ព្រោះហូបហើយឈឺពោះ

រឿងរ៉ាវមួយនៅប្រទេសចិន កំពុងតែធ្វើឱ្យមហាជនជាច្រើនហួសចិត្តមិនតិចឡើយ ដែលមានស្រ្តីម្នាក់ទិញទុរេនគេទៅហូប តែពួយអស់ហើយសល់តែគ្រាប់បែរជាយកទៅឈ្លោះឡែតៗជាមួយអ្នកលក់ សុំដូរយកលុយវិញ ដោយអះអាងថាហូបហើយឈឺពោះ។ តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីម្នាក់នេះជាអ្នកស្រុក Foyang ប្រទេសចិន

តំណែងជាប្រធានទីផ្សារ តែចូលធ្វើការថ្ងៃដំបូង មានដៃមានជើងលួចយកទូរស័ព្ទ Iphon ពីហាងគេអស់ ៥៣ គ្រឿង

រឿងរ៉ាវថ្មីមួយកំពុងតែត្រូវបានគេចែកចាយនៅបណ្តាញសង្គមរបស់ប្រទេសរុស្ស៊ី ដោយមានបុរសម្នាក់ទើបចូលធ្វើការនៅហាងលក់ទូរស័ព្ទថ្ងៃដំបូងសោះ លេងពួយទ្រាំមិនបានលួចទូរស័ព្ទគេភ្លាមៗអស់ ៥៣​ គ្រឿង។ តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានវ័យ ៤៤ ឆ្នាំ ទើបតែចូលមកធ្វើជាអ្នកចាត់ការខាងទីផ្សារឱ្យហាងលក់ទូរស័ព្ទមួយកន្លែងនៅទីក្រុងម៉ូស្កូ។

ស្បែកជើងចេះតែធុំក្លិនស្អុយប្លែកៗ មើលដាក់កាមេរ៉ាទៅទើបដឹងថាជាស្នាដៃអ្នកជិតខាងធ្វើរឿងគួរឱ្យខ្ពើមមួយនេះ

ថ្មីៗនេះស្រ្តីម្នាក់បានទម្លាយរឿងដ៏សែនតឹងចិត្តស្អិតទ្រូង ជាមួយនឹងកំពូលអ្នកជិតខាងម្នាក់ ដែលតែងតែរករឿងនាងមិនចេះចប់មិនចេះហើយ រហូតឈានដល់ការធ្វើរឿងគួរឱ្យខ្ពើមមកលើគ្រួសារនាងទៀត។ រឿងរ៉ាវមួយនេះកើតឡើងនៅប្រទេសសឹង្ហបុរី ដោយស្រ្តីរូបនេះបានរៀបរាប់ឱ្យដឹងថា នាង និង គ្រួសារបានស្នាក់នៅអគារអាផាតមិនជាន់ទី ៨

ព្រឺសម្បុរ! ទិញផ្ទះចាស់អាយុ ២០ ឆ្នាំ មកកែថ្មីសម្រាប់នៅ តែនៅៗឃើញស្នាមម្រាមដៃជាប់ជញ្ជាំងយ៉ាងចម្លែក លុបហើយក៏មិនបាត់

ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ទៅលើរឿងផ្ទះរបស់បុរសម្នាក់ ដែលតែងតែឃើញស្នាមម្រាមដៃយ៉ាងចម្លែកជាប់នៅជញ្ជាំងយ៉ាងអាថ៌កំបាំង ឃើញហើយគួរឱ្យព្រឺសម្បុរ។ បុរសជាម្ចាស់ផ្ទះនោះបានឱ្យដឹងថា ខ្លួនទើបតែទិញផ្ទះចាស់មួយខ្នង អាយុ ២០ ឆ្នាំ

នៅចាំក្មេងតូចដែលផ្ទុះល្បីតែងខ្លួនជាខ្មោចក្នុងថ្ងៃ Halloween ប៉ុន្មានឆ្នាំមុនទេ​ ពេលនេះធំហើយអត្តចរិតល្អទៀត

មហាជនប្រាកដជាចាំនៅឡើយទេនូវក្មេងតូចមួយរូប ដែលផ្ទុះល្បីដោយសារតែការតែងខ្លួនយ៉ាងគួរឱ្យស្រឡាញ់ទៅសាលារៀនក្នុងថ្ងៃ Halloween កាលពីឆ្នាំ ២០១៦ កន្លងទៅ ដែលជាតួអង្គខ្មោចនៅក្នុងរឿងតុក្កតាជប៉ុន Spirited Away។ ក្មេងស្រីរូបនេះតាមពិតទៅមានឈ្មោះថា

ដល់ម៉ោងកាត់នំ កូនកំលោះកូនក្រមុំបែរជាប្រែទឹកមុខស្រងូតស្រងាត់ ព្រោះតែពាក្យប៉ុន្មានម៉ាត់លើនំខេក

ក្នុងថ្ងៃមង្គលការ ជាពិសេសគឺការកាត់នំខេក គឺជាពេលវេលារំភើបណាស់សម្រាប់កូនកំលោះកូនក្រមុំ តែចំពោះរឿងរ៉ាវមួយនេះ កូនកំលោះក្រមុំបែរជានាំគ្នាស្រងូតស្រងាត់ខណៈត្រៀមកាត់នំទៅវិញ ក្រោយពីឃើញពាក្យប៉ុន្មានម៉ាត់នៅលើនំខេក។ តាមព័ត៌មានបានឱ្យដឹងថា កូនកំលោះក្រមុំមួយគូនេះជាជនជាតិវៀតណាម។ ពួកគេបានកុម្ម៉ង់នំខេកដោយខ្លួនឯងសម្រាប់ក្នុងថ្ងៃពិធីមង្គលការ តែខណៈដល់ពេលកាត់នំ

ថាប្រុងបញ្ចប់ជីវិតខ្លួនឯង មានអីលង់ស្នេហ៍អ្នកសង្រ្គោះ ៣ ខែក្រោយកាន់ដៃគ្នាចូលរោងការផ្អើលគេលាន់

ពិតជាសំណាងនៅក្នុងគ្រោះសម្រាប់រឿងរ៉ាវរបស់នារីម្នាក់ដែលតាំងចិត្តថាទៅលោតសម្លាប់ខ្លួនពីលើអគារ តែចុងក្រោយបែរជាទៅជាប់ស្នេហ៍ជាមួយអ្នកសង្រ្គោះ រហូត ៣ ខែក្រោយនាំគ្នាកាន់ដៃចូលរោងការផ្អើលអស់គេឯង។ រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយព័ត៌មានបានឱ្យដឹងថា គេបានប្រទះនារីម្នាក់បានឈរនៅលើដំបូលអគារមួយ ប្រុងនឹងលោតចុះមកដើម្បីសម្លាប់ខ្លួន។

មហាជនរំជួលចិត្ត ក្រោយឃើញកូនប្រុសពីរនាក់ដាក់ម្តាយក្នុងត្រក ហើយស្ពាយបណ្តាក់គ្នាយកទៅមន្ទីរពេទ្យ

មានរឿងរ៉ាវមួយកំពុងតែធ្វើឱ្យមហាជនរំជួលចិត្តមិនតិចឡើយ ដោយមានកូនប្រុសពីរនាក់ដាក់ម្តាយចំណាស់នៅក្នុងត្រក រួចបណ្តាក់គ្នាស្ពាយយកទៅមន្ទីរពេទ្យ ព្រោះគាត់ជិះរទេះរុញមិនបាន ចេះតែឈឺក្បាល។ រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសចិន ដោយស្រ្តីជរាជាម្តាយមានវ័យ ៨៩ ឆ្នាំ បានត្អូញប្រាប់កូនប្រុសទាំងពីររបស់ថាមិនសូវស្រួលខ្លួន

អាយុទើប ១៣ ឆ្នាំ ហ៊ានប្រឌិតរឿងទៅប្តឹងប៉ូលិស ថាត្រូវគេចាប់ជំរិត ព្រោះដើរលេងចូលផ្ទះយប់ជ្រៅ

មហាជនកំពុងហួសចិត្តភ្ញាក់ផ្អើល ជាមួយនឹងរឿងរ៉ាវរបស់ក្មេងប្រុសជនជាតិម៉ាឡេស៊ី វ័យ ១៣ ឆ្នាំម្នាក់ ដែលសុខចិត្តកុហកប៉ូលិសថាខ្លួនត្រូវគេចាប់ជំរិត ព្រោះទៅលេងផ្ទះមិត្តភក្តិខកម៉ោង មិនហ៊ានចូលផ្ទះ ខ្លាចឪពុកម្តាយស្តីឱ្យ។ តាមរយៈនាយប៉ូលិសប្រចាំតំបន់

បរិយាកាសនៅ Itaewon ថ្ងៃ Halloween ស្ងាត់ជ្រាប ម្នាក់ៗនៅដិតដាមសោដនាកម្មរត់ជាន់គ្នាកាលពីឆ្នាំមុន

ធ្មេចបើកៗ ពិធីបុណ្យ Halloween បានខិតចូលមកដល់ទៀតហើយ មនុស្សម្នាជាច្រើនចាប់ផ្តើមតែងខ្លួនលេងសប្បាយ ប៉ុន្តែសម្រាប់ប្រជាជនកូរ៉េហាក់នៅមិនទាន់លុបចេញពីអារម្មណ៍នៅឡើយទេ ចំពោះសោដនាកម្មដែលមនុស្សជាច្រើនបានជាន់គ្នាស្លាប់នៅតំបន់កម្សាន្ត Itaewon កាលពីថ្ងៃ Halloween