ដល់ម៉ោងកាត់នំ កូនកំលោះកូនក្រមុំបែរជាប្រែទឹកមុខស្រងូតស្រងាត់ ព្រោះតែពាក្យប៉ុន្មានម៉ាត់លើនំខេក
ក្នុងថ្ងៃមង្គលការ ជាពិសេសគឺការកាត់នំខេក គឺជាពេលវេលារំភើបណាស់សម្រាប់កូនកំលោះកូនក្រមុំ តែចំពោះរឿងរ៉ាវមួយនេះ កូនកំលោះក្រមុំបែរជានាំគ្នាស្រងូតស្រងាត់ខណៈត្រៀមកាត់នំទៅវិញ ក្រោយពីឃើញពាក្យប៉ុន្មានម៉ាត់នៅលើនំខេក។
តាមព័ត៌មានបានឱ្យដឹងថា កូនកំលោះក្រមុំមួយគូនេះជាជនជាតិវៀតណាម។ ពួកគេបានកុម្ម៉ង់នំខេកដោយខ្លួនឯងសម្រាប់ក្នុងថ្ងៃពិធីមង្គលការ តែខណៈដល់ពេលកាត់នំ បែរជានឹកស្មានមិនដល់ ចង់សើចក៏មិនចេញ យំក៏មិនកើត ព្រោះអ្នកលក់បែរជាតុបតែងដាក់ពាក្យថារីករាយថ្ងៃកំណើតជំនួសឱ្យពាក្យរីករាយថ្ងៃអាពាហ៍ពិពាហ៍ទៅវិញ។
យ៉ាងណាមិញ រឿងរ៉ាវមួយនេះបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ គេនាំគ្នាចែកចាយពេញបណ្តាញសង្គម ដោយមានអ្នកខ្លះក៏នាំគ្នាអាណិតផង អស់សំណើចផង ជាមួយនឹងកូនកំលោះក្រមុំទាំងគូ ព្រោះមង្គលការទាំងមូលសុខៗក៏ត្រូវអ្នកលក់នំប្តូរទៅជាពិធីខួបកំណើតវិញ៕