មហាជនរំជួលចិត្ត ក្រោយឃើញកូនប្រុសពីរនាក់ដាក់ម្តាយក្នុងត្រក ហើយស្ពាយបណ្តាក់គ្នាយកទៅមន្ទីរពេទ្យ
មានរឿងរ៉ាវមួយកំពុងតែធ្វើឱ្យមហាជនរំជួលចិត្តមិនតិចឡើយ ដោយមានកូនប្រុសពីរនាក់ដាក់ម្តាយចំណាស់នៅក្នុងត្រក រួចបណ្តាក់គ្នាស្ពាយយកទៅមន្ទីរពេទ្យ ព្រោះគាត់ជិះរទេះរុញមិនបាន ចេះតែឈឺក្បាល។
រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសចិន ដោយស្រ្តីជរាជាម្តាយមានវ័យ ៨៩ ឆ្នាំ បានត្អូញប្រាប់កូនប្រុសទាំងពីររបស់ថាមិនសូវស្រួលខ្លួន ទើបកូនក៏ប្រញាប់នាំម្តាយយកទៅមន្ទីរពេទ្យ។ យ៉ាងណាមិញ ម្តាយរូបនេះមានការពុលឡាន ហើយថែមទាំងមិនអាចជិះរទេះរុញបានទៀត ព្រោះតែឈឺក្បាល ទើបកូនៗក៏បានយកគាត់ដាក់ក្នុងត្រក រួចបណ្តាក់គ្នាស្ពាយយកទៅពេទ្យមន្ទីរពេទ្យ ដោយប្រើវេលាដើរអស់ជាង ២០ នាទី។
សកម្មភាពកូនប្រុសទាំងពីរនេះ ពិតជាធ្វើឱ្យមហារំជួលចិត្តណាស់ ជាពិសេសនៅពេលពួកគាត់ដែលឈប់សម្រាក ព្រមទាំងយកដៃតប់ខ្នងដោយការចុករួយហត់នឿយ។ យ៉ាងណាមិញ ព័ត៌មានបានឱ្យដឹងទៀតថា តាមពិតទៅកូនប្រុសទាំងពីរនេះ មិនបាននៅជាមួយម្តាយឡើយ ទើបតែឆ្នាំមុននេះទើបតែសម្រេចចិត្តត្រឡប់បើកហាងគុយទាវនៅស្រុកកំណើត ដើម្បីបានសងគុណ និង មើលថែរក្សាម្តាយឱ្យបានដិតដល់៕